ព័ត៌មាន
អគ្គនាយក CGCC ៖ វិស័យស្រូវអង្ករត្រូវបានចាត់ទុកជាវិស័យអាទិភាព សម្រាប់ការជួយធានាឥណទាន
លោក ណូ លីដា អគ្គនាយក នៃសាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានថ្លែងអះអាងថា វិស័យស្រូវអង្ករ ត្រូវបានចាត់ទុកជាវិស័យអាទិភាព សម្រាប់ការធានាឥណទានរបស់ សាជីវកម្មធានាឥណទានកម្ពុជា។
លោក ណូ លីដា បានបញ្ជាក់បែបនេះ ក្នុងសន្និសីទសារព័ត៌មាន ស្តីពីស្ថានភាពថ្លៃស្រូវ និងការប្រមូលផលស្រូវប្រាំង ដែលរៀបចំដោយក្រសួងកសិកម្ម និងអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល កាលពីរសៀលថ្ងៃទី១៥ មករា ឆ្នាំ២០២៥នេះ នៅវិមានសន្ដិភាព។

លោក ណូ លីដា បានថ្លែងថា វិស័យស្រូវអង្ករត្រូវបានចាត់ទុកដាក់ជាវិស័យអាទិភាពមួយសម្រាប់ការធានារបស់ សាជីវកម្មធានាឥណទានកម្ពុជា (CGCC)។ ខណៈបើគិតត្រឹមដំណាច់ខែធ្នូ ឆ្នាំ២០២៤ CGCC បានធានាឥណទាននៅក្នុងវិស័យស្រូវអង្ករនេះចំនួន ១៣៧ គណនី គិតជាទំហំទឹកប្រាក់ជាង ៣០ លានដុល្លារ និងបានដាក់ចេញនូវគម្រោងជាក់លាក់ចំពោះការនាំចេញស្រូវអង្ករកម្ពុជា។
បើតាមលោកអគ្គនាយក CGCC បានបញ្ជាក់បន្ថែមថា សម្រាប់ឆ្នាំ២០២៥ នេះ សាជីវកម្មធានាឥណទានកម្ពុជា បានបង្កើនទំហំាឥណទាននៅក្នុងវិស័យស្រូវអង្កររហតដល់ ៥០ លានដុល្លារ៕




-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧