ព័ត៌មាន
នាវាទេសចរណ៍បរទេសមួយគ្រឿងផ្ទុកមនុស្សជិត ២.០០០នាក់ ចូលសំចតទស្សនកិច្ចនៅខេត្តព្រះសីហនុ
ព្រះសីហនុ៖ នាយនគរបាលអន្ដោប្រវេសន៍ច្រកទ្វារកំពង់ផែអន្ដរជាតិក្រុងព្រះសីហនុ ប្រាប់ឲ្យដឹងថា នាវាទេសចរណ៍បរទេស មួយគ្រឿង ផ្ទុកអ្នកដំណើរចម្រុះជាតិសាសន៍ជិត ២.០០០នាក់ បានចូលសំចតដល់កំពង់ផែស្វយ័តអន្តរជាតិក្រុងព្រះសីហនុ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ ដើម្បីធ្វើទស្សកិច្ចនៅខេត្តព្រះសីហនុ។
លោកបន្តថា នាវាទេសចរណ៍ ឈ្មោះ RIVIERA សញ្ជាតិ MARSHALL ISLAND ផ្ទុកអ្នកដំណើរចម្រុះជាតិសាសន៍សរុបចំនួន ១.៨៨៦នាក់ ក្នុងនោះមាននាវិកសរុបចំនួន ៧៥៦នាក់ បានចូលចតនៅ ក.ស.ស ដោយសុវត្ថិភាព ក្នុងគោលបំណងមកទស្សនាប្រទេសកម្ពុជា រយៈពេល ១ថ្ងៃ បន្ទាប់ពីចេញដំណើរមកពីប្រទេសថៃ ហើយនាវាទេសចរណ៍នេះ នឹងចាកចេញទៅប្រទេសវៀតណាម នៅយប់ថ្ងៃដដែល។ចំនួនសញ្ជាតិដែលមានភ្ញៀវច្រើនជាងគេនៅលើនាវាទេសចរណ៍នេះ គឺជនជាតិអាមេរិក និងជនជាតិកាណាដា ។
លោក បន្ថែមថា នាវាទេសចរណ៍នេះ មានប្រវែងបណ្តោយជាង ២០០ម៉ែត្រ ប្រវែងទទឹងជាង ៣០ម៉ែត្រ ជម្រៅទឹកជាង ៧ម៉ែត្រ។ ការចូលចតនាវាទេសចណ៍ បានផ្ដល់ឱកា្យភ្ញៀវទេសចរចម្រុះជាតិសាសន៍ បានស្សនាពីវឌ្ឍនភាពខេត្ដព្រះសីហនុ និងបានស្វែងយល់ពីវប្បធម៌រស់នៅរបស់ប្រជាពលរដ្ឋខ្មែរ ជាមួយនិងធនធានធម្មជាតិដ៏សម្បូរបែបរបស់ខេត្ដព្រះសីហនុ ព្រមទងបានផ្ដល់អត្ថប្រយោជន៍មួយចំនួនដល់ប្រជាពលរដ្ឋខេត្ដព្រះសីហនុ ដែលជាអ្នកលក់ផលិតទេសចរណ៍ ពិសេសអ្នករត់តាក់ស៊ី ឬម៉ូតូកង់បី និងម៉ូតូឌុប ។ល។





-
ព័ត៌មាន7 days agoពលរដ្ឋខ្មែរត្រឡប់ពីអាមេរិកស្ងើចសរសើរការដឹកនាំរបស់រាជរដ្ឋាភិបាលធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍ
-
ព័ត៌មាន4 days agoជំនាញព្រមានអំពីការផាកពិន័យម្ចាស់ទីតាំងជួលស្នាក់នៅដែលពាក់ព័ន្ធនឹងបទល្មើស Scam Online
-
ព័ត៌មាន1 week agoអគ្គមេបញ្ជាការ កងទ័ពហ្វីលីពីន បន្តចុះសង្កេតការណ៍នៅភូមិសាស្រ្តច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoមួយឆ្នាំ២០២៥ មានអ្នកជំងឺមកពិគ្រោះជំងឺក្រៅនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតមានជិត ១០ម៉ឺនករណី
-
ព័ត៌មាន1 week agoគ.ជ.ប.ជ ដាក់ឲ្យដំណើរការក្របខ័ណ្ឌតាមដាន វាយតម្លៃ និងសិក្សាដកបទពិសោធន៍លើការងារប្រឆាំងអំពើជួញដូរមនុស្ស
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូកម្ពុជាទៅចូលរួមកិច្ចប្រជុំលើកដំបូងរបស់ក្រុមប្រឹក្សាសន្តិភាពនៅអាមេរិក និងទស្សនកិច្ចនៅអឺរ៉ុប
-
ព័ត៌មាន3 days agoសម្ដេចធិបតី៖ ការបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញគឺជាភាពជោគជ័យដែលកំពុងកើនឡើងនៅកម្ពុជា
-
ព័ត៌មាន1 week agoក្រុមសហគ្រិន សាទរចំពោះ «យុទ្ធនាការផលិតផលជាតិ» ស្របពេលមានសន្ទុះគាំទ្រ និងប្រើប្រាស់ផលិតផលជាតិ