ព័ត៌មាន
នាយឧត្តមសេនីយ៍ វង្យ វាសនា រំលឹកដល់យោធិននៃមជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្ត្រយោធាត្រូវលើកកម្ពស់មនសិការស្នេហាជាតិ
នៅក្នុងឱកាសបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តន៍បន្តឆ្នាំ២០២៥ របស់មជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្ត្រយោធា អគ្គបញ្ជាការនាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥នេះ នាយឧត្តមសេនីយ៍ វង្យ វាសនា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ បានក្រើនរំលឹកដល់នាយ ទាហាន ពលទាហានទាំងអស់នៃមជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្ត្រយោធាត្រូវលើកកម្ពស់មនសិការស្នេ ហាជាតិ និងត្រូវស្មោះត្រង់ឲ្យបានដាច់ខាតជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលស្របច្បាប់។
ឯកឧត្តម នាយឧត្តមសេនីយ៍ វង្យ វាសនា បានលើកឡើងថា ដើម្បីបន្តអនុវត្តន៍ទិសដៅឲ្យទទួលបានជោគជ័យថ្មីថែមទៀតគឺត្រូវរួបរួមសាមគ្គីឯកភាពផ្ទៃក្នុង លើកកំពស់មនសិការស្នេហាជាតិខ្ពស់ ការពារឲ្យបានជាតិ សាសនា ព្រះមហាក្សត្រ ពិសេសសុខសន្តិភាពនិងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ ។ ត្រូវបន្តអនុវត្តន៍នូវផែនការកំណែទម្រង់កងយោធពលខេមរភូមិន្ទសំដៅលើកកំពស់សមត្ថភាព គុណភាពរបស់យោធិនដែលក្នុងនោះមជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្ត្រយោធា ត្រូវសហការឲ្យបានជិតស្និទ្ធាមួយស្ថាប័នពាក់ព័ន្ធដើម្បីបន្តអនុវត្តន៍ការស្រាវជ្រាវអំពីយុទ្ធវិធី យុទ្ធសាស្ត្ររបស់កងទ័ពនិងបន្តស្រាវជ្រាវស្វែងយល់ឲ្យកាន់តែច្បាស់អំពីខ្លួន និងបច្ចាមិត្រជាដើម។
ឯកឧត្តមអគ្គមេបញ្ជាការរង ក៏បានក្រើនរំលឹកដល់ថ្នាក់ដឹកនាំកងឯកភាព ត្រូវណែនាំដល់យោធិនក្រោមឱវាទហាមដាច់ខាតការបង្ហោះរូបភាព ខ្លឹមសារដែលមានចរិកញុះញង់ បំបែកបំបាក់ផ្ទៃក្នុងកងទ័ព ធ្វើឲ្យបាត់ការសម្ងាត់ សេចក្តីថ្លៃថ្នូររបស់កងទ័ព នៅតាមបណ្តាញសង្គមនានាផងដែរ។
បើតាមឧត្តមឧត្តមសេនីយ៍ទោ ពត សុភ័ទ្រ នាយករងមជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្រ្តយោធាអគ្គបញ្ជាការដ្ឋានបានបញ្ជាក់ឲ្យដឹងថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទមជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្រ្តយោធាអគ្គបញ្ជាការ បានអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួននូវតួនាទីភារកិច្ចរបស់ខ្លួនសម្រេចបានលទ្ធផលយ៉ាងត្រចះត្រចង់គួរជាទីមោទនៈ ។ ជាក់ស្តែងក្នុងឆ្នាំ២០២៤កន្លងទៅនេះ មជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្រ្តយោធាសម្រេចបានភារកិច្ចធំៗជាច្រើនដូចជា៖ស្រាវជ្រាវចងក្រងឯកសារប្រវត្តិសាស្ត្រកងទ័ព នៅគ្រប់សម័យកាលនីមួយៗមានជំនាន់ លន់ ណុល ជំនាន់ប៉ុល ពត(កម្ពុជាប្រជាធិបតេយ្យ) ស្រាវជ្រាវឯកសារការហាត់ពត់លុតដំអត្តចរឹក សីលធម៌ជាថ្នាក់ដឹកនាំ និងឯកសារប្រវត្តិកងទ័ពកម្ពុជាឯករាជ្យ(ANKI) និងកំពុងបន្តស្រាវជ្រាវឯកសារសង្រ្គាមយុទ្ធសាស្ត្រជាដើម។
ទន្ទឹមនិងនោះដែរក៏បានស្រាវជ្រាវចងក្រងអំពីភូមិសាស្ត្រទាក់ទងទៅនិងប្រជុំកោះ ដែនសមុទ្រ ទន្លេមេគង្គ ទន្លេសាប និងសិក្សាស្រាវជ្រាវចងក្រងអំពីបញ្ហាមួយចំនួនពាក់ព័ន្ធនិងសមុទ្រចិនខាងត្បូង ។ ការងារចុះពង្រឹងមូលដ្ឋានបានយ៉ាងខ្ជាប់ខ្ជួន រួមនិងកិច្ចសហប្រតិបត្តិការជាមួយប្រទេសជាមិត្តបានយ៉ាល្អប្រសើរផងដែរ៕ អត្ថបទ៖ បាន ចក់




-
ព័ត៌មាន7 days agoពលរដ្ឋខ្មែរត្រឡប់ពីអាមេរិកស្ងើចសរសើរការដឹកនាំរបស់រាជរដ្ឋាភិបាលធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍ
-
ព័ត៌មាន4 days agoជំនាញព្រមានអំពីការផាកពិន័យម្ចាស់ទីតាំងជួលស្នាក់នៅដែលពាក់ព័ន្ធនឹងបទល្មើស Scam Online
-
ព័ត៌មាន1 week agoអគ្គមេបញ្ជាការ កងទ័ពហ្វីលីពីន បន្តចុះសង្កេតការណ៍នៅភូមិសាស្រ្តច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoមួយឆ្នាំ២០២៥ មានអ្នកជំងឺមកពិគ្រោះជំងឺក្រៅនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតមានជិត ១០ម៉ឺនករណី
-
ព័ត៌មាន1 week agoគ.ជ.ប.ជ ដាក់ឲ្យដំណើរការក្របខ័ណ្ឌតាមដាន វាយតម្លៃ និងសិក្សាដកបទពិសោធន៍លើការងារប្រឆាំងអំពើជួញដូរមនុស្ស
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូកម្ពុជាទៅចូលរួមកិច្ចប្រជុំលើកដំបូងរបស់ក្រុមប្រឹក្សាសន្តិភាពនៅអាមេរិក និងទស្សនកិច្ចនៅអឺរ៉ុប
-
ព័ត៌មាន3 days agoសម្ដេចធិបតី៖ ការបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញគឺជាភាពជោគជ័យដែលកំពុងកើនឡើងនៅកម្ពុជា
-
ព័ត៌មាន1 week agoក្រុមសហគ្រិន សាទរចំពោះ «យុទ្ធនាការផលិតផលជាតិ» ស្របពេលមានសន្ទុះគាំទ្រ និងប្រើប្រាស់ផលិតផលជាតិ