ព័ត៌មាន
លោកស៊ី៖ ចិន និងវៀតណាមនឹងកសាងសហគមន៍មានសារៈសំខាន់ជាយុទ្ធសាស្ត្រ សម្រាប់អនាគតរួម
ទីភ្នាក់ងារព័ត៌មានចិន Xinhua នៅថ្ងៃសៅរ៍ (ទី១៨ ខែមករា) នេះ បានរាយការណ៍ថា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) បានលើកឡើងថា ទីក្រុងប៉េកាំងត្រៀមខ្លួនជាស្រេច ក្នុងការធ្វើការជាមួយទីក្រុងហាណូយ ដើម្បីកសាងសហគមន៍មួយដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រ សម្រាប់អនាគតរួមគ្នា។

ការកត់សម្គាល់នេះ បានកើតមានឡើងក្នុងសារអបអររបស់លោក ស៊ី ផ្ញើទៅកាន់ប្រធានបក្សកុម្មុយនីស្តវៀតណាម លោក To Lam និងប្រធានាធិបតី លោក Luong Cuong ដើម្បីប្រារព្ធខួបលើកទី៧៥ នៃទំនាក់ទំនងការទូត រវាងប្រទេសទាំង២។
គោលគំនិតរបស់ប្រទេសចិន ក្នុងការកសាង «សហគមន៍ដែលមានអនាគតរួមគ្នា» ត្រូវបានពង្រីកទៅកាន់បណ្ដាប្រទេសដែលខ្លួនចង់កសាងទំនាក់ទំនងរយៈពេលវែងជាមួយ ដោយផ្អែកលើការសម្របគ្នាយ៉ាងរឹងមាំលើគោលដៅ ផលប្រយោជន៍ និងសូ្បីែមនោគមវិជ្ជា។ ការពិពណ៌នា អំពីទំនាក់ទំនងថា ជា «សារៈសំខាន់ជាយុទ្ធសាស្ត្រ« គឺជាការសង្កត់ធ្ងន់លើការកំណត់តម្លៃរបស់ប្រទេសចិន ចំពោះទំនាក់ទំនងរបស់ខ្លួនជាមួយវៀតណាម។
បើយោងតាមសារព័ត៌មាន Xinhua បានឲ្យដឹងបន្ថែមថា លោក ស៊ី បានរៀបរាប់ក្នុងសារនោះថា ក្នុងរយៈពេល ៧៥ឆ្នាំ ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតមក ប្រទេសទាំង២ បានជួបការលំបាកជាមួយគ្នា និងគាំទ្រគ្នាទៅវិញទៅមក ក្នុងអំឡុងពេលមានការតស៊ូជាច្រើនឆ្នាំ ដើម្បីឯករាជ្យជាតិ និងការរំដោះប្រជាជន ដោយពណ៌នាប្រជាជាតិទាំង២ ថា ជា «សមមិត្ត និងបងប្អូន»៕

-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧