ព័ត៌មាន
សម្ពោធដាក់ឲ្យប្រើប្រាស់ទីលានទុកដាក់សំរាមក្រុងសិរីសោភ័ណ ដែលជាគម្រោងកែលម្អ គ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាបជំហាន២ ក្រោមកម្ចីឥណទានសម្បទាន ADB
បន្ទាយមានជ័យ ៖ នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម រស់ វណ្ណា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីសម្ពោធទីលានទុកដាក់សំរាមក្រុងសិរីសោភ័ណនៃគម្រោងកែលម្អ គ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាប ជំហានទី២ ក្រោមកម្ចីឥណទានសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី(ADB)។

ពិធីនេះក៏បានការអញ្ជើញចូលរួមពី ឯកឧត្តម លី សុវណ្ណារិទ្ធ អភិបាលខេត្តស្តីទីនៃគណ:អភិបាលខេត្តបន្ទាយមានជ័យ, លោក អាន់តូនី ហ្គីល តំណាងធនាគារអភិវឌ្ឍន៍អាស៊ី(ADB), ឯកឧត្តម វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការ និងជានាយកគម្រោង, ឯកឧត្តមអនុរដ្ឋលេខាធិការ, ថ្នាក់ដឹកនាំ និងមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន តំណាងមន្ទីរ-ស្ថាប័នពាក់ព័ន្ធជុំវិញខេត្ត កងកម្លាំង គ្រូពេទ្យ សិស្សានុសិស្ស និង្រជាពលរដ្ឋ ក្នុងខេត្តផងដែរ។

ក្នុងឱកាសនោះផងដែរ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានមានប្រសាសន៍ ពន្យល់ណែនាំដល់ប្រជាពលរដ្ឋឱ្យបានជ្រាបពីអត្ថប្រយោជន៍នៃការសាងសង់ទីលានទុកដាក់សំរាមក៏ដូចជាស្ថានីយចម្រោះទឹកកខ្វក់ ដែលយើងអាចទាញផលប្រយោជន៍មកវិញបានយ៉ាងច្រើន តាមរយ:ការធ្វើការកែច្នៃប្រើប្រាស់ឡើងវិញ ធ្វើជាជីកំប៉ុកជាដើម ជាពិសេសបើមានការទុកដាក់សំរាម និងទឹកកខ្វក់ឱ្យបានត្រឹមត្រូវ តាមបទដ្ឋានបច្ចេកទេស វាអាចកាត់បន្ថយនូវបញ្ហាឈឺថ្កាត់របស់ប្រជាពលរដ្ឋ ហើយប្រជាពលរដ្ឋពុំចាំបាច់ចំណាយច្រើនលើការព្យាបាលជំងឺផងដែរ។ ទន្ទឹមនឹងនេះប្រសិនយើងមានបរិស្ថានប្រកបដោយអនាម័យ នឹងរួមចំណែកបង្កើនសេដ្ឋកិច្ចជាតិតាមរយៈការទាក់ទាញភ្ញៀវទេសចរណ៍ដែលអាចឱ្យប្រជាពលរដ្ឋមានការងារធ្វើ និងបង្កើនប្រាក់ចំណូល ដែលធ្វើឱ្យតំបន់នោះមានការអភិវឌ្ឍន៍ជឿនលឿន។

ឯកឧត្តម បានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលអាណត្តិទី៧នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់ជូនប្រជាពលរដ្ឋរួចមកហើយនូវហេដ្ឋារចនាសម្ព័ន្ធលើដី និងក្រោមដី ដូចនេះដើម្បីបន្តនិរន្តរភាពរបស់ទីលានទុកដាក់សំរាម ក៏ដូចជាស្ថានីយចម្រោះទឹកកខ្វក់ ចាំបាច់ត្រូវមានការគាំទ្រ របស់បងប្អូនប្រជាពលរដ្ឋតាមរយៈការចូលរួមបង់ថ្លៃសេវាប្រមូលសំរាម និងថ្លៃសេវាទឹកកខ្វក់ ដែលគោលដៅចំបងគឺការថែរក្សាសុខុមាលភាពរបស់ប្រជាពលរដ្ឋ ដូចនេះយើងត្រូវចូលរួមទាំងអស់គ្នា។ ឯកឧត្តមក៏បានបន្ថែមផងដែរថា ក្រសួងសាធារណការ និងដឹកជញ្ជូនបានសាងសង់រួចមកហើយនូវទីលានទុកដាក់សំរាមតាមបណ្តាខេត្តមួយចំនួនដូចជា ខេត្តព្រះសីហនុ ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តកំពង់ឆ្នាំង ខេត្តកំពត ខេត្តកែប ខេត្តកំពង់ចាម ខេត្តកំពង់ធំ ខេត្តក្រចេះ និងេត្តស្ទឹង្រែង។

សូមបញ្ជាក់ផងដែរថា គម្រោងសាងសង់ទីលានទុកដាក់សំរាមក្រុងសិរីសោភ័ណនៃគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាប ជំហានទី២នេះ ប្រើប្រាស់រយ:ពេលសាងសង់ចំនួន១០ខែ(លឿនជាងកាលកំណត់៧ខែ) ដោយក្រុមហ៊ុន ហេង សម្បតិ្ត អាហរ័ណ នីហរ័ណ ដឹកជញ្ជូន និងសំណង់ ដែលមានទីតាំងស្ថិតក្នុងភូមិកង្វា សង្កាត់កំពង់ស្វាយ ក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែលគម្រោងទាំងមូលត្រូវបានសាងសង់ឡើងនៅលើផ្ទៃដីសរុបទំហំ ១១ហិកតា ដែលនឹងគ្រោងឱ្យប្រើប្រាស់រហូតដល់ឆ្នាំ២០៤០ សម្រាប់ប្រជាជនប្រមាណជាង ១២៨ ២០៨នាក់ ដែលរស់នៅក្នុងសង្កាត់ម្កាក់ កំពង់ស្វាយ ព្រះពន្លា ទឹកថ្លា អូរអំបិល ភ្នៀត និងកោះពង្សសត្វ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ៕





-
ព័ត៌មាន7 days agoពលរដ្ឋខ្មែរត្រឡប់ពីអាមេរិកស្ងើចសរសើរការដឹកនាំរបស់រាជរដ្ឋាភិបាលធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍ
-
ព័ត៌មាន3 days agoជំនាញព្រមានអំពីការផាកពិន័យម្ចាស់ទីតាំងជួលស្នាក់នៅដែលពាក់ព័ន្ធនឹងបទល្មើស Scam Online
-
ព័ត៌មាន1 week agoអគ្គមេបញ្ជាការ កងទ័ពហ្វីលីពីន បន្តចុះសង្កេតការណ៍នៅភូមិសាស្រ្តច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoមួយឆ្នាំ២០២៥ មានអ្នកជំងឺមកពិគ្រោះជំងឺក្រៅនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតមានជិត ១០ម៉ឺនករណី
-
ព័ត៌មាន1 week agoគ.ជ.ប.ជ ដាក់ឲ្យដំណើរការក្របខ័ណ្ឌតាមដាន វាយតម្លៃ និងសិក្សាដកបទពិសោធន៍លើការងារប្រឆាំងអំពើជួញដូរមនុស្ស
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូកម្ពុជាទៅចូលរួមកិច្ចប្រជុំលើកដំបូងរបស់ក្រុមប្រឹក្សាសន្តិភាពនៅអាមេរិក និងទស្សនកិច្ចនៅអឺរ៉ុប
-
ព័ត៌មាន3 days agoសម្ដេចធិបតី៖ ការបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញគឺជាភាពជោគជ័យដែលកំពុងកើនឡើងនៅកម្ពុជា
-
ព័ត៌មាន1 week agoក្រុមសហគ្រិន សាទរចំពោះ «យុទ្ធនាការផលិតផលជាតិ» ស្របពេលមានសន្ទុះគាំទ្រ និងប្រើប្រាស់ផលិតផលជាតិ