ព័ត៌មាន
ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ សហការជាមួយអាជ្ញាធរខេត្តក្រចេះ ធ្វើអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំងជូនប្រជាកសិករ ៤៨៣គ្រួសារ នៅឃុំព្រែកសាម៉ាន់ ស្រុកឆ្លង
(ក្រចេះ)៖ ដោយឆ្លើយតបនឹងសំណូមពររបស់ប្រជាពលរដ្ឋនៅឃុំព្រែកសាម៉ាន់ ស្រុកឆ្លង ខេត្តក្រចេះ ដែលជួបប្រទះបញ្ហាខ្វះទឹកដាក់ស្រែប្រាំង ដើម្បីឱ្យដំណាំស្រូវរបស់ពួកគាត់អាចទទួលផលនៅចុងខែមីនា ខាងមុននេះ នៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥, លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ និងលោក វ៉ា ថន អភិបាលខេត្តក្រចេះ បានចុះធ្វើអន្តរាគមន៍សង្គ្រោះស្រូវប្រាំង ដោយប្រើប្រាស់ម៉ាស៊ីនបូមទឹកពីទន្លេមេគង្គ បញ្ជូនក្នុងបឹងដើម្បីឱ្យប្រជាកសិករបូមដាក់ស្រែប្រាំងចំនួន ៤៨៣ហិកតា ស្ថិតនៅភូមិព្រែកសាម៉ាន់ ឃុំព្រែកសាម៉ាន់ ស្រុកឆ្លង។
ការចុះអន្តរាគមន៍ដើម្បីបូមទឹកសង្គ្រោះស្រូវប្រាំងរបស់ប្រជាកសិករនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ប្រធានមន្ទីរធនធានទឹក និងឧត្តុនិយម, ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត អភិបាលស្រុក ព្រមទាំងអាជ្ញាធរមូលដ្ឋាន និងប្រជាកសិករជាច្រើ់ននាក់ នៅទីតាំងវាលស្រ្ទាល់តែម្តង។
ការចុះត្រួតពិនិត្យ និងធ្វើអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំងរបស់ប្រជាកសិករ គឺជាការយកចិត្តទុកដាក់បំផុតពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងទាំងមន្ត្រីគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋាននានា និងអាជ្ញាធរមូលដ្ឋាន ដើម្បីធ្វើយ៉ាងសម្រួលដល់ការលំដាក់ធ្វើស្រែនៅក្នុងរដូវប្រាំងដែលខ្វះខាតទឹកសម្រាប់ស្រោចស្រពស្រូវ និងដំណាំជាដើម។
នាឱកាសនោះដែរ លោក នេត្រ ភក្ត្រា និងលោក វ៉ា ថន បានលើកទឹកចិត្ត និងណែនាំដល់បងប្អូនប្រជាកសិករ ត្រូវរួមគ្នាប្រើប្រាស់ទឹកសម្រាប់បញ្ចូលស្រែឱ្យបានត្រឹមត្រូវ និងមានការយោគយល់ អធ្យាស្រ័យគ្នាខ្ពស់ចំពោះការបែងចែកទឹកបញ្ចូលស្រែប្រាំង ជាពិសេសសូមកុំប្រើប្រាស់ទឹកខ្ជីខ្ជាយឱ្យសោះ។
លោក នេត្រ ភក្ត្រា បានឱ្យដឹងថា សម្រាប់ការបូមទឹកបញ្ចូលស្រែនេះ គឺប្រើម៉ាស៊ីនចំនួន០២គ្រឿង ដើម្បីបូមទឹកប្រមាណ ១,២លានម៉ែត្រគូប ដោយប្រើរយៈពេល១ខែពេញ បូម២២ម៉ោង លើ២៤ម៉ោង ដើម្បីធ្វើយ៉ាងកុំឱ្យស្រូវប្រាំងរបស់ប្រជាកសិករខ្វះទឹកបញ្ចូលស្រែ។ បើតាមការប៉ាន់ប្រមាណ ដើម្បីឱ្យបានទឹក ១,២លានម៉ែត្រគីប គឺត្រូវការប្រេង ១២,០០០លីត្រ ទៅ១៥,០០០លីត្រ ហើយមកដល់ពេលនេះក្រុមការងាររាជរដ្ឋាភិបាល និងក្រុមការងារខេត្តបានប្រមូលប្រេងចំនួន ៦,៥០០លីត្រ ខណៈក្រុមការងារកំពុងតែកៀរគររកពីផ្នែកផ្សេងៗទៀត ដើម្បីធ្វើយ៉ាងណាឆ្លើយតឹបនឹងតម្រូវការចំពោះមុខនេះ។
លោក នេត្រ ភក្ត្រា ក្នុងពេលដែលចុះពិនិត្យការបូមទឹកសង្គ្រោះស្រែប្រាំងលោកក៏បានសំណូមពរដល់អាជ្ញាធរឃុំ ស្រុក មន្ទីរធនធានទឹក និងមន្ទីរកសិកម្មខេត្ត ត្រូវយកចិត្តទុកដាក់ចុះពិនិត្យស្រែប្រាំងប្រជាពលរដ្ឋនៅតាមបណ្ដាមូលដ្ឋានដទៃទៀត ធ្វើយ៉ាងណាប្រើឱ្យអស់លទ្ធភាពដើម្បីធានាឱ្យបាននូវការជួយសង្គ្រោះស្រូវប្រាំងរបស់ប្រជាពលរដ្ឋដែល កំពុងខ្វះខាតទឹកឱ្យបានទាន់ពេលវេលា ទៅតាមភូមិសាស្រ្តជាក់ស្ដែងដែលមានប្រភពទឹកអាចជួយសង្គ្រោះបាន។
នាឱកាសនោះដែរ រដ្ឋបាលឃុំព្រែកសាម៉ាន់ និងប្រជាកសិករក្នុងឃុំសូមថ្លែងអំណរគុណយ៉ាងជាជ្រៅដល់លោក នេត្រ ភក្ត្រា លោកអភិបាលខេត្ត អាជ្ញាធរស្រុក ប្រធានមន្ទីរធនធានទឹក និងប្រធានមន្ទីរ កសិកម្មខេត្ត ដែលបានចុះពិនិត្យដល់មូលដ្ឋាន និងបានជួយឧបត្ថម្ភប្រេងសម្រាប់ចាក់ម៉ាស៊ីនបូមទឹកដើម្បីបន្តសង្គ្រោះស្រូវប្រាំងរបស់ពួកគាត់ដែលកំពុងខ្វះខាតទឹកក្នុងពេលជាក់ស្តែងនេះ៕














-
ព័ត៌មាន1 week agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី យាងនិវត្តន៍មកដល់កម្ពុជាវិញ បន្ទាប់ពីពិនិត្យ និងថែទាំព្រះរាជសុខភាពនៅចិន
-
ព័ត៌មាន1 week agoហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star Championship
-
ព័ត៌មាន1 week agoប្រព័ន្ធលូមេធំមួយកន្លែង រីកកកស្ទះដោយកាកសំណល់ប្រើប្រាស់ និងមែកឈើ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះកាយផ្ទាល់ដៃដល់ក្នុងប្រអប់លូ
-
ព័ត៌មាន1 week agoអង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ
-
កីឡា1 week agoក្រុមជម្រើសជាតិកម្ពុជា បញ្ចប់ការរង់ចាំជាង ៧០ឆ្នាំ ឡើងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់អន្ដរជាតិលើកដំបូង
-
ព័ត៌មាន1 week agoកងពលតូចដឹកជញ្ជូនលេខ៩៩ ធ្វើលំហាត់ហ្វឹកហ្វឺនបើកអូប័រជាក់ស្តែងត្រៀមសង្រ្គោះពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗ
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល បើកសិក្ខាសាលា ផ្សព្វផ្សាយព្រះរាជក្រឹត្យ ស្តីពីលក្ខន្តិកៈនៃអង្គសុខាភិបាល