ព័ត៌មាន
សមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជាប្រារព្ធពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីចិន៣ថ្ងៃនៅក្រុងភ្នំពេញ
ភ្នំពេញ ៖ ស្របពេលដែលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនខិតជិតមកដល់ សមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា បានប្រារព្ធពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥នេះ នៅទីស្នាក់ការសមាគម ស្ថិតនៅតំបន់ អូស៊ីអាយស៊ី (OCIC) ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
នៅក្នុងកម្មវិធីប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រៃណីចិន កាលពីល្ងាចថ្ងៃទី១៨ ខែមករា លោកអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមសម្ព័ន្ធខ្មែរចិន នៅកម្ពុជា បានមានប្រសាសន៍ថា បុណ្យចូលឆ្នាំចិន គឺជាប្រពៃណីរបស់ជនជាតិចិន ដែលតំណាងឲ្យការជួបជុំគ្រួសារ មិត្តភក្តិ ភាពរីករាយ និងក្តីសង្ឃឹមថ្មី។
លោកអ្នកឧកញ៉ា បានបន្តថា កាលពីចុងឆ្នាំ២០២៤ ពិធីបុណ្យចូលឆ្នាំចិន ត្រូវបានអង្គការ យូនីស្កូ ដាក់បញ្ចូលជាវប្បធម៌អរូបិយ៍ ដែលនេះបញ្ជាក់ថា ពិភពលោកទាំងមូលគោរព និងទទួលស្គាល់វប្បធម៌ជនជាតិចិន ហើយការដាក់ចូលវប្បធម៌អរូបិយ៍ គឺជាការបន្ត និងការអភិរក្សវប្បធម៌ប្រពៃណីបុរាណចិន។ នេះគឺជាមោទនភាពរបស់ជនជាតិចិន និងប្រជាជនចិន ដែលជាប់ស្រឡាយចិន ដូច្នះើយបានជាសាគមចាំបាច់ប្រារព្ធកម្មវិធីនេះឡើង ដើម្បីអបអរសាទរ ហើយក៏បង្កើតនូវបរិយាកាស និងដើម្បីឲ្យប្រជាពលរដ្ឋកម្ពុជាចូលរួមជាសហគមន៍ចិនដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំចិនយ៉ាងរីករាយទាំងអស់គ្នា។
លោកអ្នកឧកញ៉ា ពុង ឃាវសែ បានលើកឡើងបន្ថែមថា នៅឆ្នាំ២០២៥នេះ សមាគមសម្ព័ន្ធខ្មែរចិន នៅកម្ពុជា នឹងពង្រឹងសេវាកម្មរបស់ខ្លួន ដើម្បីបម្រើប្រជាជនចិនដែលរស់នៅកម្ពុជា និងប្រជាជនដែលជាប់ខ្សែស្រឡាយចិន នឹងរួមចំណែកក្នុងការជំរុញការអភិវឌ្ឍន៍សង្គមនិងសេដ្ឋកិច្ចនៅកម្ពុជា ជាពិសេសជំរុញទំនាក់ទំនងមិត្តភាព កម្ពុជា-ចិន ឱ្យកាន់តែល្អប្រសើរនាពេលអនាគត។
សូមជម្រាបជូនថា ការរៀបចំពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិននេះ ធ្វើឡើងក្នុងគោលបំណងស្នូល គឺ “ផ្សព្វផ្សាយវប្បធម៌កម្ពុជា-ចិន” ដើម្បីចូលរួមចំណែកក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅនូវមិត្តភាពប្រពៃណីរវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ ជំរុញកិច្ចសហប្រតិបត្តិការនិងការផ្លាស់ប្តូរវប្បធម៌ រួមគ្នាបង្កើតទំព័រថ្មីនៃទំនាក់ទំនងមិត្តភាពកម្ពុជា-ចិន។ ក្នុងនោះ សមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា បានរៀបចំកម្មវិធីសំខាន់ៗជាច្រើន មានដូចជា៖ កម្មវិធីសម្តែងសិល្បៈវប្បធម៌ប្រពៃណីកម្ពុជា-ចិន, ពិព័រណ៍ម្ហូបអាហារបែបខ្មែរនិងចិន, ការធ្វើវត្ថុអនុស្សាវរីយ៍បែបប្រពៃណីចិន រួមមានគ្រឿងលម្អ ការកាត់បិទក្រដាស។ល។ និងកម្មវិធីលេងល្បែងកម្សាន្តប្រជាប្រិយ កម្មវិធីចាប់រង្វាន់ និងកម្មវិធីផ្តល់វត្ថុអនុស្សាវរីយ៍ស្រស់ស្អាតជាច្រើនផ្សេងទៀត៕
អត្ថបទ ឈិត បូរ៉ាវី












-
ព័ត៌មាន1 week agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី យាងនិវត្តន៍មកដល់កម្ពុជាវិញ បន្ទាប់ពីពិនិត្យ និងថែទាំព្រះរាជសុខភាពនៅចិន
-
ព័ត៌មាន1 week agoហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star Championship
-
ព័ត៌មាន1 week agoប្រព័ន្ធលូមេធំមួយកន្លែង រីកកកស្ទះដោយកាកសំណល់ប្រើប្រាស់ និងមែកឈើ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះកាយផ្ទាល់ដៃដល់ក្នុងប្រអប់លូ
-
ព័ត៌មាន1 week agoអង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ
-
កីឡា1 week agoក្រុមជម្រើសជាតិកម្ពុជា បញ្ចប់ការរង់ចាំជាង ៧០ឆ្នាំ ឡើងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់អន្ដរជាតិលើកដំបូង
-
ព័ត៌មាន1 week agoកងពលតូចដឹកជញ្ជូនលេខ៩៩ ធ្វើលំហាត់ហ្វឹកហ្វឺនបើកអូប័រជាក់ស្តែងត្រៀមសង្រ្គោះពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗ
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល បើកសិក្ខាសាលា ផ្សព្វផ្សាយព្រះរាជក្រឹត្យ ស្តីពីលក្ខន្តិកៈនៃអង្គសុខាភិបាល