ព័ត៌មាន
អ្នកវិភាគ និងអ្នកឃ្លាំមើល៖ ទណ្ឌិតក្បត់ជាតិបីជំនាន់ មានចេតនាយកឃាតកម្មលោក លឹម គឹមយ៉ាធ្វើជាឈ្នាន់បន្តជីវិតនយោបាយរបស់ខ្លួន
អ្នកវិភាគ និងអ្នកឃ្លាំមើលការអភិវឌ្ឍន៍សង្គម បានលើកឡើងថា ទណ្ឌិត សម រង្ស៊ី អតីតមេដឹកនាំបក្សប្រឆាំងមានចេតនាយកករណីឃាតកម្មលោក លឹម គឹមយ៉ា អតីតតំណាងរាស្រ្តធ្វើជាឈ្នាន់បន្តជីវិតនយោបាយ ដើម្បីមានឱកាសឆ្លើយឆ្លងជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា។
លោក ថុង ម៉េងដាវីត អ្នកវិភាគភូមិសាស្រ្តនយោបាយ និងសន្ដិសុខបានថ្លែងថា៖«ករណីឃាតកម្មលោក លឹម គឹមយ៉ានេះ ភាគីខាងលោក សម រង្ស៊ី ទទួលផលចំនេញយ៉ាងច្រើនដូចជា មានលេសថ្មីៗទម្លាក់កំហុសទៅលើសម្ដេចតេជោ ហ៊ុន សែន ដើម្បីមានឱកាសបន្ដជីវិតនយោបាយរបស់គាត់កុំឱ្យវិស័យស្ងាត់ពេក និងមានឱកាសឆ្លើយឆ្លងជាមួយសម្ដេចតេជោផងដែរ»។
លោកបន្តថា៖«ខ្ញុំគិតថា រឿងនេះមិនមានអ្វីចម្លែកទេ ទណ្ឌិត សម រង្ស៊ី នៅតែចិញ្ចឹមចិត្តសងសឹងគំនុំផ្ទាល់ខ្លួនរបស់គាត់ ហើយទាញទម្លាក់ពីរឿងមួយចូលទៅរឿងមួយទៀតទៅលើរាជរដ្ឋាភិបាល ទាំងរឿង CLV រឿងកោះគុត រឿងព្រំដែនផ្សេងៗទៀត។ បំណងគាត់តែមួយ គឺសងសឹកគំនុំផ្ទាល់ខ្លួន និងបង្កចលចលក្នុងបរទេស ដើម្បីគាត់មានឱកាសូលស្រុកខ្មែរវិញ»។
អ្នកវិភាគរូបនេះបានបន្ថែមថា ជីវិតនយោបាយរបស់លោក សម រង្ស៊ី រំកិលទៅកាន់ទីងងឹតតែខ្លាំងហើយ ដោយសារការជំរុញ ការអំពាវនាវ និងការកៀរគរប្រជាពលរដ្ឋផ្សេងៗទៀត ហាក់ដូចគ្មានពលរដ្ឋអើពើ និងជ្រោលច្របល់ទៅតាមការអំពាវនាវរបស់គាត់នោះទេ។ ការណ៍នេះឆ្លុះបញ្ចាំងឱ្យឃើញថា ពលរដ្ឋកម្ពុជាគ្មានជំនឿលើអតីតមេដឹកនាំក្រុមឧទ្ទាមរូបនេះបន្តទៀតនោះទេ។
ចំណែកលោក សំ សឿន អ្នកឃ្លាំមើលការអភិវឌ្ឍន៍សង្គម និងនយោបាយបានលើកឡើងផងដែរថា ទណ្ឌិត សម រង្ស៊ី តែងតែប្រើប្រាស់ទង្វើស្មោគគ្រោគគំរាមកំហែងសុខសន្តិភាព និងចង់អូសទាញប្រទេសទៅរកអតីតកាលវិញតាមរយៈចលនាបដិវត្តន៍ពណ៌ដ៏គ្រោះថ្នាក់។
លោកបញ្ជាក់ថា៖«លោក សម រង្ស៊ី សូម្បីតែសាកសពជនរងគ្រោះក៏លើកលែងដែរ គឺខ្លួនគាត់ផ្ទាល់ និងបក្ខពួកគាត់ពីរបីនាក់ហ្នឹង តែងតែប្រើប្រាស់សាកសពជនរងគ្រោះធ្វើជាជំនួញនយោបាយ ធ្វើជាឈ្នន់កេងចំនេញនយោបាយគ្រប់រូបភាព។ ក្នុងនាមយើងជាពលរដ្ឋខ្មែរដូចគ្នា យើងគួរតែចូលរួមរំលែកទុក្ខក្រុមគ្រួសារគាត់ ប៉ុន្ដែត្រូវកេងចំនេញពីទុក្ខសោកក្រុមគ្រួសារគាត់បែបនេះទេ»។
ការប្រើប្រាស់ល្បិចកលទុច្ចរិតរបស់លោក សម រង្ស៊ី កន្លងមកនេះ បានធ្វើឱ្យប្រជាពលរដ្ឋមួយចំនួនក្លាយជាជនរងគ្រោះ និងមួយចំនួនទៀតបានក្លាយជាជនល្មើសដោយមិនដឹងខ្លួន ខ្លះជាប់ពន្ធនាគារ និងមួយចំនួនទៀតរត់ចោលស្រុក។ ក្នុងន័យនេះ លោក សំ សឿន បានកត់សម្គាល់ឃើញថា ពលរដ្ឋឈប់ជឿលើលោក សម រង្ស៊ី ហើយងាកមកចូលរួមជាមួយរាជរដ្ឋាភិបាលភ្លូកទឹកភ្លូកដីទាំងសកម្មជនប្រឆាំង និងពលរដ្ឋនៅគ្រប់ទិសទី។
ទោះបីជាយ៉ាងណា លោកបានបន្ថែមថា កន្លងមកពួកគេប្រើមនោគមន៍វិជ្ជាបដិវត្តន៍ពណ៌ដោយមិនចេញមុខត្រង់ៗនោះទេ ហើយតែងចោទប្រកាន់ចំណាត់ការប្រឆាំងបដិវត្តន៍ពណ៌ថា ជាការរំលោភសិទ្ធផ្សេងៗ ប៉ុន្តែពេលនេះ ពួកគេបានចេញមុខជាចំហដោយមានទាំងប្រព័ន្ធឃោសនាជ្រុលនិយមមួយចំនួនជួយបន្ទរផងដែរ។ នេះសបញ្ជាក់ថា ចំណាត់ការនានារបស់រាជរដ្ឋាភិបាលទៅលើក្រុមចលនាបដិវត្តន៍ពណ៌នេះពិតជាត្រឹមត្រូវទៅតាមច្ប់
ដូច្នេះ មានហេតុផលគ្រប់គ្រន់ដែលប្រជាពលរដ្ឋខ្មែរ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ត្រូវរួមដៃគ្នាជាមួយរាជរដ្ឋាភិបាល ដើម្បីប្រឆាំងដាច់ខាតចំពោះចលនាឧទ្ទាមក្រៅច្បាប់ ដើម្បីការពារសុខសន្តិភាពឱ្យបានទោះជាក្នុងតម្លៃណាក៏ដោយពីព្រោះគ្មានពលរដ្ឋខ្មែរណាចង់នាំកូនចៅរបស់ខ្លួនភ្លក់រសជាតិសង្គ្រាម និងរបបប្រល័យពូជសាសន៍ទៀតឡើយ៕


-
ព័ត៌មាន1 week agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី យាងនិវត្តន៍មកដល់កម្ពុជាវិញ បន្ទាប់ពីពិនិត្យ និងថែទាំព្រះរាជសុខភាពនៅចិន
-
ព័ត៌មាន1 week agoហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star Championship
-
ព័ត៌មាន1 week agoប្រព័ន្ធលូមេធំមួយកន្លែង រីកកកស្ទះដោយកាកសំណល់ប្រើប្រាស់ និងមែកឈើ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះកាយផ្ទាល់ដៃដល់ក្នុងប្រអប់លូ
-
ព័ត៌មាន1 week agoអង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ
-
កីឡា1 week agoក្រុមជម្រើសជាតិកម្ពុជា បញ្ចប់ការរង់ចាំជាង ៧០ឆ្នាំ ឡើងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់អន្ដរជាតិលើកដំបូង
-
ព័ត៌មាន1 week agoកងពលតូចដឹកជញ្ជូនលេខ៩៩ ធ្វើលំហាត់ហ្វឹកហ្វឺនបើកអូប័រជាក់ស្តែងត្រៀមសង្រ្គោះពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗ
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល បើកសិក្ខាសាលា ផ្សព្វផ្សាយព្រះរាជក្រឹត្យ ស្តីពីលក្ខន្តិកៈនៃអង្គសុខាភិបាល