ព័ត៌មាន
ពលរដ្ឋជាច្រើនទៅសែនកាត់ឆុង និងសែនសុំពរសុំជ័យ នៅវត្តភ្នំមុនចូលឆ្នាំចិនមកដល់
ជារៀងរាល់ឆ្នាំ ទៅតាមជំនឿរបស់ប្រជាពលរដ្ឋ ពិសេសពលរដ្ឋខ្មែរកាត់សែស្រឡាយចិន តែងនាំគ្នាទៅសែនកាត់ឆុង និងសែនសុំពរសុំជ័យលាភសំណាង នាឱកាសមុនពិធីបុណ្យសែនចូលឆ្នាំចិនចូលមកដល់។ ការសែនកាត់ឆុង និងសែនសុំពរសុំជ័យលាភសំណាងនេះ ភាគច្រើនពលរដ្ឋនៅរាជធានភ្នំពេញ ទៅធ្វើពិធីនេះនៅទីតាំងលោកតាព្រះចៅ ដែលស្ថិតនៅរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ។
ការសែនកាត់ឆុង និងសែនសុំពរសុំជ័យលាភសំណាង បានធ្វើឱ្យសកម្មភាពនៅទីតាំងរមណីយដ្ឋានប្រវត្តិសាស្ត្រ វត្តភ្នំ ពិសេសនៅទីតាំងលោកតាព្រះចៅ មានភាពមមាញឹកជាខ្លាំង។ ជារៀងរាល់ថ្ងៃ ពិសេសនៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ មនុស្សម្នាកកកុញចេញចូលនៅទីតាំងលោកតាព្រះចៅ ដោយម្នាក់មានភ្ជាប់ជាមួយរណ្ដាប់សែន មានទាំងផ្លែឈើ សាច់ជ្រូកបីជាន់ ពងទា និងមានទាំងអ្នកខ្លះនាំយកទាំងជ្រូកខ្វៃទៀតផង ដើម្បីធ្វើការសែនសុំពរសុំជ័យ និងសែនកាត់ឆុង កាត់ចោលភាពចង្រៃ នាំមកវិញនូវលាភសំណាង នៅពេលឆ្នាំកំណើតរបស់ខ្លួន ឆុងជាមួយទេវតាឆ្នាំថ្មី។
ជាជំនឿរបស់ពលរដ្ឋខ្មែរកាត់សែស្រឡាយចិន ឆ្នាំដែលឆុងជាមួយឆ្នាំម្សាញ់ ២០២៥នេះ មានចំនួន ៤ ឆ្នាំ រួមមាន ឆ្នាំកុរឆុង ១០០ភាគរយ ឆ្នាំម្សាញ់ជាន់ឆ្នាំ ឆុង៧៥ភាគរយ ឆ្នាំវកឆុង ៥០ភាគរយ និងឆ្នាំខាលុង ៥ភាគរយ។ ជាទិ្ឋភាពនៅព្រឹកថ្ងៃចន្ទនេះ ទោះបីជាថ្ងៃបំពេញការងារក្ដី ក៏នៅតែមានពលរដ្ឋជាច្រើន ខ្លះទៅជាមួយក្រុមគ្រួសារ ខ្លះទៅជាមួយមិត្ត ដើម្បីទៅសែនសុំពរសុំជ័យ និងសែនកាត់ឆុងនៅទីតាំងលោកតាព្រះចៅ។
តាមការសាកសួរ អ្នកខ្លះមកសែននៅទីតាំងលោកតាព្រះចៅនេះ ជាលើកទី ១ រីឯអ្នកខ្លះទៀត មកសែននៅទីតាំងលោកតាព្រះចៅជារៀងរាល់ឆ្នាំ ទោះឆ្នាំកំណើតរបស់ខ្លួនមិនឆុងយ៉ាងណាក្ដី។ ការមកធ្វើពិធីនេះ ដោយភ្ជាប់ជាមួយជំនឿជឿជាក់ដែរថា ក្រោយសែនរួចរាល់ ខ្លួននឹងមានលាភសំណាង រកស៊ីកាក់កប ទ្រព្យធនហូរចូល និងមានភាពសុខសប្បាយក្នុងក្រុមគ្រួសារ។
ផ្តោតសំខាន់លើការកាត់ឆុង សម្រាប់អ្នកកើតឆ្នាំកំណើតទាំងបួន គឺឆ្នាំ ម្សាញ់ ឆ្នាំកុរ ឆ្នាំវក និងឆ្នាំខាល ត្រូវមានជាចាំបាច់ពងទា សាច់ជ្រូកបីជាន់ឆៅ ដើម្បីធ្វើពិធីកាត់ឆុង។ ក្រុមការងារជាច្រើននៅទីតាំងលោកតាព្រះចៅ នឹងជួយរៀបចំណែនាំពីដំណាក់កាលមួយ ទៅដំណាក់កាលមួយ។ ចុងក្រោយគឺដាក់សាច់ជ្រូកចូលមាត់ខ្លា និងបោកពងទា។ នេះជាការលើកឡើងរបស់ លោកតា យឹម ម៉ាឡា ជាអ្នកប្រចាំការនៅកន្លែងកាត់ឆុង។
តាមក្រដាសបិទផ្សាយនៅទីតាំងលោកតាព្រះចៅបង្ហាញថា ចាប់ពីថ្ងៃទី០១ ខែកុម្ភៈ រហូតដល់ថ្ងៃទី ១៥ ខែកុម្ភៈ អ្នកដែលឆុងឆ្នាំត្រូវមកជាវនំសូដាទិព្វយកទៅថ្វាយជំនាងផ្ទះ ឬម្ចាស់់ទឹកម្ចាស់ដី របស់ខ្លួន ដើម្បីសុំសេចក្ដីសុខ សេចក្ដីចម្រើន។ ចំពោះការមកសែនខ្លាឆ្នាំថ្មី ដើម្បីរំដោះគ្រោះគឺចាប់ពីថ្ងៃទី ៦ ខែមីនា ឆ្នាំ ២០២៥តទៅ៕ អត្ថបទ៖គឹមហុក









-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧