ព័ត៌មាន
អភិបាលខេត្តបាត់ដំបងបញ្ជាឲ្យស្រាវជ្រាវរកមុខអ្នកដែលយកសត្វក្រពើងាប់ចំនួន ៩ក្បាល មកបោះចោលក្នុងស្ទឹងសង្កែ
បាត់ដំបង ៖ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍បញ្ជាក់ប្រាប់វិទ្យុបាយ័ននៅរសៀលថ្ងៃទី២០ ខែមករា នេះថា សត្វក្រពើចំនួន ០៩ក្បាល ដែលងាប់អណ្តែតនៅក្នុងស្ទឹងសង្កែ មិនមែនជាសត្វក្រពើនៅក្នុងស្ទឹងសង្កែនោះទេ គឺជាសត្វក្រពើដែលងាប់នៅក្នុងសិដ្ឋានហើយត្រូវបានជនខិលខូចដឹកយកមកទម្លាក់ចោលនៅក្នុងស្ទឹង។ ហើយបានបញ្ជាឲ្យខាងស្រុកស្រាវជ្រាវតាមដានរកជនខិលខូចដើម្បីយកមកធ្វើកិច្ចសន្យាអប់រំ ឬពិន័យតាមកម្រិតណាមួយ។
ឯកឧត្តម សុខ លូ បានបញ្ជាក់ថា ៖ “ក្រពើចំនួន ០៩ក្បាលនេះ ត្រូវបានបងប្អូនយើងបានស្រង់យកទៅកប់អស់ហើយ គឺមិនមានបញ្ហាក្រពើងាប់នៅក្នុងស្ទឹងនោះទេ។ ងាប់នៅកសិដ្ឋានហើយមិនព្រមកប់យកមកបោះចោល”។




-
ព័ត៌មាន1 week agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី យាងនិវត្តន៍មកដល់កម្ពុជាវិញ បន្ទាប់ពីពិនិត្យ និងថែទាំព្រះរាជសុខភាពនៅចិន
-
ព័ត៌មាន1 week agoហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star Championship
-
ព័ត៌មាន1 week agoប្រព័ន្ធលូមេធំមួយកន្លែង រីកកកស្ទះដោយកាកសំណល់ប្រើប្រាស់ និងមែកឈើ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះកាយផ្ទាល់ដៃដល់ក្នុងប្រអប់លូ
-
ព័ត៌មាន1 week agoអង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ
-
កីឡា1 week agoក្រុមជម្រើសជាតិកម្ពុជា បញ្ចប់ការរង់ចាំជាង ៧០ឆ្នាំ ឡើងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់អន្ដរជាតិលើកដំបូង
-
ព័ត៌មាន1 week agoកងពលតូចដឹកជញ្ជូនលេខ៩៩ ធ្វើលំហាត់ហ្វឹកហ្វឺនបើកអូប័រជាក់ស្តែងត្រៀមសង្រ្គោះពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗ
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល បើកសិក្ខាសាលា ផ្សព្វផ្សាយព្រះរាជក្រឹត្យ ស្តីពីលក្ខន្តិកៈនៃអង្គសុខាភិបាល