ព័ត៌មាន
លោក Trump លើកលែងទោសដល់ជនជាប់ចោទវាយប្រហារវិមានកាពីតូល រាប់ពាន់នាក់
លោក Donald Trump បានលើកលែងទោសដល់អ្នកគាំទ្ររបស់លោកប្រហែល ១.៥០០នាក់ ដែលបានវាយប្រហារវិមានកាពីតូល របស់សហរដ្ឋអាមេរិក កាលពី ៤ឆ្នាំមុន ត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីការចូលកាន់តំណែងជាប្រធានាធិបតីឡើងវិញកាលពីថ្ងៃចន្ទ ២០ មករា។

ការសម្រេចចិត្តរបស់លោកក្នុងការលើកលែងទោសដល់អ្នកវាយប្រហារវិមានកាពីតូល កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ គឺប្រាកដណាស់ថានឹងបង្កការខឹងសម្បារក្នុងចំណោមនគរបាល សមាជិកសភា និងអ្នកដទៃទៀតដែលមានគ្រោះថ្នាក់ដល់ជីវិតក្នុងអំឡុងពេលភាពតានតឹងមិនធ្លាប់មានពីមុនមកនៅក្នុងប្រវត្តិសាស្ត្រអាមេរិកសម័យទំនើប។

មន្ត្រីនគរបាលប្រហែល ១៤០នាក់ ត្រូវបានវាយដំក្នុងអំឡុងពេលវាយប្រហារ ដោយអ្នកខ្លះរងថ្នាំបាញ់មានសារធាតុពុល និងខ្លះទៀតត្រូវវាយប្រហារដោយបំពង់ បង្គោលដែក និងអាវុធផ្សេៗ។ មនុស្ស ៤នាក់បានស្លាប់ក្នុងពេលចលាចល ដោយក្នុងនោះមានអ្នកគាំទ្រលោក Trump ម្នាក់ត្រូវនគរបាលបាញ់សម្លាប់។

វិធានការនេះបានបំពេញតាមសន្យារបស់លោក Trump ក្នុងការជួយអ្នកគាំទ្រដែលត្រូវចោទប្រកាន់ ហើយក្នុងករណីជាច្រើន ត្រូវបានជាប់ពន្ធនាគារសម្រាប់ឧក្រិដ្ឋកម្មប្រព្រឹត្តក្នុងអំឡុងពេលកុបកម្មវិមានកាពីតូល ដែលជាការប៉ុនប៉ងបរាជ័យដើម្បីបញ្ឈប់សភាមិនឱ្យបញ្ជាក់ជ័យជម្នះក្នុងការបោះឆ្នោតឆ្នាំ២០២០ របស់បេក្ខជនបក្សប្រជាធិបតេយ្យនៅពេលនោះគឺលោក Joe Biden៕
-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន1 week agoពលរដ្ឋវិលពីស្រុកកំណើតចូលរាជធានីភ្នំពេញវិញក្រោយចប់បុណ្យភ្ជុំបិណ្ឌ រីករាយបន្តជិះរថយន្តក្រុងរដ្ឋឥតគិតថ្លៃ