ព័ត៌មាន
ក្រុមហាម៉ាស៖ ចំណាប់ថ្នូរបន្ទាប់នឹងត្រូវដោះលែងនៅថ្ងៃសៅរ៍ខាងមុខនេះ តាមការគ្រោងទុក
ក្រុមហាម៉ាស បានបញ្ជាក់កាលពីថ្ងៃចន្ទ (២០ មករា) ថា ខ្លួននឹងដោះលែងចំណាប់ថ្នូរបន្ទាប់ដែលឃុំខ្លួននៅតំបន់ហ្កាហ្សា នៅថ្ងៃសៅរ៍ ២៥ មករា ខាងមុខនេះ ដូចដែលបានគ្រោងទុក បន្ទាប់ពីមន្ត្រីក្នុងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនម្នាក់និយាយថា អ្នកទាំងនោះនឹងត្រូវដោះលែងមួយថ្ងៃយឺតជាងការរំពឹងទុក។

ក្រុមហាម៉ាស គ្រោងនឹងដោះលែងចំណាប់ថ្នូរជាង ៩០នាក់ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខ ជាផ្នែកនៃកិច្ចព្រមព្រៀងបទឈប់បាញ់ដ៏ស្មុគស្មាញមួយ ដែលបានឈានដល់ជាមួយអ៊ីស្រាអែលក្នុងខែនេះ ដែលអាចបញ្ចប់សង្រ្គាមរយៈពេល ១៥ខែនៅហ្កាហ្សា។

ក្រុមសកម្មប្រយុទ្ធនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ចំណាប់ថ្នូរក្រុមបន្ទាប់នឹងត្រូវដោះលែងនៅថ្ងៃសៅរ៍ ជាថ្នូរនឹងអ្នកទោសប៉ាឡេស្ទីន និងអ្នកជាប់ឃុំដែលត្រូវបានចាប់ខ្លួនដោយអ៊ីស្រាអែល។ សូមបញ្ជាក់ថា ក្រុមហាម៉ាស ត្រូវបានគេរំពឹងថានឹងដោះលែងចំណាប់ថ្នូរអ៊ីស្រាអែល ៤នាក់នៅថ្ងៃសៅរ៍ រយៈពេល ថ្ងៃបន្ទាប់ពីបទឈប់បាញ់ចូលជាធរមន។
កិច្ចព្រមព្រៀងបទឈប់បាញ់នេះបង្ហាញពីដំណាក់កាលឈប់បាញ់ដំបូងរយៈពេល ៦សប្តាហ៍ ហើយរួមបញ្ចូលទាំងការដកកងកម្លាំងអ៊ីស្រាអែលបន្តិចម្តងៗពីតំបន់ហ្កាហ្សាស្ទ្រីប និងការដោះលែងចំណាប់ថ្នូរដែលក្រុមហាម៉ាសបានចាប់ខ្លួន ដោះដូរនឹងអ្នកទោសប៉ាឡេស្ទីន នៅអ៊ីស្រាអែល៕
-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន1 week agoពលរដ្ឋវិលពីស្រុកកំណើតចូលរាជធានីភ្នំពេញវិញក្រោយចប់បុណ្យភ្ជុំបិណ្ឌ រីករាយបន្តជិះរថយន្តក្រុងរដ្ឋឥតគិតថ្លៃ