ព័ត៌មាន
ពានសម្ដេចតេជោ-ថ្នាក់ជាតិ៖ ណាហ្គាវើលដ៏ ដាក់គោលដៅខ្ពស់ជាងឆ្នាំមុន មុនជួបក្រសួងមហាផ្ទៃស្អែកនេះ
បន្ទាប់ពីភ្លាត់ធ្លាក់ត្រឹមវគ្គ ៨ក្រុមចុងក្រោយ កាលពីរដូវកាលឆ្នាំ២០២៣/២៤ លោក ឃឹម បូរី គ្រូបង្វឹកក្រុមណាហ្គាវើលដ៏ បានដាក់គោលដៅខ្ពស់ជាងឆ្នាំមុន ក្នុងពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៨ (ថ្នាក់ជាតិ) ឆ្នាំ២០២៤/២៥ ទោះបីត្រូវប្រឈមជាមួយក្រុមមានកម្រិតកាន់តែខ្ពស់ក៏ដោយ ។
ការលើកឡើងនេះ ស្របពេលក្រុមមានមូលដ្ឋាននៅខេត្តកំពង់ស្ពឺនេះ នឹងត្រូវប្រកួតបើកទំព័រដូវកាលថ្មីរបស់ខ្លួន ក្នុងពានសម្ដេចតេជោ-ថ្នាក់ជាតិ ដោយត្រូវជួបសមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ ក្នុងវគ្គ ១៦ក្រុមចុងក្រោយ (ជើងទី១) នាថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ នៅកីឡដ្ឋាន អេអាយអេ ខេអឹមអេចផាក ។
លោក ឃឹម បូរី បានលើកឡើងថា ឆ្នាំនេះ ក្រុមនីមួយៗ មានការអភិវឌ្ឍកាន់តែខ្លាំង។ យ៉ាងណាលោកបង្ហាញពីការត្រៀមខ្លួនរួចរាល់ សម្រាប់ការប្រកួតប្រជែងក្នុងពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន (ថ្នាក់ជាតិ) ជាមួយគោលដៅធ្វើឲ្យបានល្អជាងឆ្នាំមុន ពោលគឺយ៉ាងហោចឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ។ ចំពោះការបង្កើតក្រុមលេងពាននាក់ខេត្ត មកលេងពានថ្នាក់ជាតិកាន់តែច្រើន លោកយល់ថា ក៏ជារឿងល្អមួយ ទោះបីមានកម្រិតទាបជាងក្រុមសមាជិកលីគកំពូលកម្ពុជាក៏ដោយ ។
សូមរំឮកថា កាលពីរដូវកាលមុន ណាហ្គាវើលដ៏ បានធ្លាក់ត្រឹមវគ្គ ៨ក្រុមចុងក្រោយ បន្ទាប់ពីប្រកួត ២ជើងចាញ់ក្រុមជើងឯកព្រះខ័នរាជស្វាយរៀង ដោយលទ្ធផល ១០-១ ។ ចំពោះរដូវកាលថ្មីនេះ បន្ទាប់ពីត្រូវជួបក្រុមម្ចាស់ផ្ទះក្រសួងមហាផ្ទៃ ពួកគេនឹងត្រូវបើកទ្វារកីឡដ្ឋានខេត្តកំពង់ស្ពឺ ទទួលអតីតក្រុមជើងឯកឆ្នាំ២០១៤ នេះវិញ នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខ ដើម្បីកាត់សេចក្ដីរកក្រុមឡើងវគ្គ ៨ក្រុមចុងក្រោយ ៕
អត្ថបទ លី ឈុនឡា





-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន1 week agoពលរដ្ឋវិលពីស្រុកកំណើតចូលរាជធានីភ្នំពេញវិញក្រោយចប់បុណ្យភ្ជុំបិណ្ឌ រីករាយបន្តជិះរថយន្តក្រុងរដ្ឋឥតគិតថ្លៃ