ព័ត៌មាន
ស្តង់ដារជាមូលដ្ឋានដ៏សំខាន់នៃការលើកកម្ពស់ផលិតផល និងការប្រកួតប្រជែង
កម្ពុជាអនុម័តស្តង់ដារ បានចំនួនជាង ១,១០០ ស្តង់ដារ បច្ចុប្បន្នក្រុមប្រឹក្សាស្តង់ដារជាតិ កំពុងជម្រុញបង្កើត នឹងអនុម័តយកស្តង់ ដារថ្មីៗបន្ថែមទៀត សម្រាប់ជាមូលដ្ឋានបើកនូវរបាំងបច្ចេកទេស ដើម្បីលើកកម្ពស់ និងការប្រកួតប្រជែងផលិតផលទាំងក្នុង និងក្រៅ ស្រុក។
ឯកឧត្តម ចាន់ សូផា អគ្គនាយកវិទ្យាស្ថានស្តង់ដារកម្ពុជា នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បចេ្ចកវិទ្យា និងនវានុវត្តន៍ ថ្លែង ប្រាប់ BTV ជុំវិញការអភិវឌ្ឍន៍ស្តង់ដារនៅកម្ពុជា នេះថា ដើម្បីបង្កើនសមត្ថភាពក្នុងការប្រកួតប្រជែងទាំងទីផ្សារក្នុងស្រុក និងក្រៅស្រុក តាមរយៈការពង្រឹងគុណភាពនិងសុវត្ថិភាពប្រសិទ្ធភាពផលិតកម្ម និងសេវាកម្ម ស្របទៅតាមស្តង់ដារជាតិនិងអន្តរជាតិ ក៏ដូចជាចូលរួម ចំណែកក្នុងការការពារសុវត្ថិភាព និងសុខុមាលភាពអ្នកប្រើប្រាស់សាធារណៈ បរិស្ថាន និងសេដ្ឋកិច្ច, ការបង្កើតនូវស្តង់ដារពិតជាមានសារៈ សំខាន់ ដើម្បីបើកនូវរបាំងបច្ចេកទេស គាំទ្រដល់ដំណើរការផលិតកម្មក្នុងស្រុក។
ឯកឧត្តម បន្តឱ្យដឹងថា ជាក់ស្តែងការអភិវឌ្ឍន៍ស្តង់ដារនៅកម្ពុជាបច្ចុប្បន្ន វិទ្យាស្ថានបានកំពុងខិតខំប្រឹងប្រែងរៀបចំ បង្កើត នូវស្តង់ដារាតិ ិងការកែសម្រួលស្តង់ដារន្តរជាតិមួយចំនួន ឲ្យមកជាស្តង់ដារជាតិ, គិតមកដល់ពេលនេះ កម្ពុជាបានអនុម័តស្តង់ដារ មានចំនួនជាង ១,១០០ ស្តង់ដាររួចហើយ ខណៈដែលការចុះយកគំរូផលិតផលផ្សេងៗគិតមកដល់ពេលនេះ វិទ្យាស្ថានបានចុះបញ្ជីគំរូ ផលិតផលបានរាប់ពាន់ផងដែរ។
ជុំវិញការអនុម័តស្តង់ដារនេះ, ឯកឧត្តម ចាន់ សូផា លើកឡើងបន្ថែមថា ស្របពេលកម្ពុជាកំពុងស្រូបយកសក្តានុពលវិនិយោគ ការជម្រុញបង្កើត នឹងអនុម័តយកស្តង់ដារថ្មីៗបន្ថែមពិតជាមានសារៈសំខាន់ណាស់ ជាពិសេសស្តង់ដារសម្រាប់បម្រើឱ្យវិស័យ ឧស្សាហកម្ម និងកសិកម្មជាដើម ដើម្បីជាមូលដ្ឋានគ្រឹះបើកនូវរបាំងបច្ចេកទេស លើកកម្ពស់ផលិតផលក្នុងស្រុក និងឈានទៅប្រកួត ប្រជែងទាំងក្នុងនិងក្រៅស្រុក ស្របពេលកម្ពុជាត្រូវបានស្ថាប័នហិរញ្ញវត្ថុលោកខាងលិច វាយតម្លៃជាទីផ្សារកំពូលជាប់លំដាប់ថ្នាក់ទី១៣ ក្នុងចំណោមទីផ្សារកំពូលចំនួន ២០ លើពិភពលោក និងជាប់លំដាប់ថ្នាក់លេខ ៤ នៅក្នុងទីផ្សារអាស៊ាន ជាប្រទេសគោលដៅអាទិភាព សម្រាប់ការវិនិយោគ ឬការអភិវឌ្ឍន៍អាជីវកម្ម៕ អត្ថបទ៖ សុន រ៉ាឌី



-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧