ព័ត៌មាន
អាជីវកម្មជ្រូកខ្វៃចាប់ផ្ដើមទទួលការកក់សម្រាប់ថ្ងៃចូលឆ្នាំចិនជាមួយនឹងកំណើនជាងឆ្នាំមុន
ខណៈពិធីបុណ្យចូលឆ្នាំចិន នឹងចូលមកដល់នៅសប្តាហ៍ក្រោយ អាជីវកម្មលក់ជ្រូកខ្វៃចាប់ផ្តើមទទួលបានការកក់សម្រាប់ថ្ងៃចូលឆ្នាំចិនជាមួយនឹងកំណើនជាងឆ្នាំមុន។
អាជីវករលក់ជ្រូកខ្វៃនៅផ្សារអូឬស្សី នៅថ្ងៃទី២១ខែមករានេះ បានប្រាប់BTVឲ្យដឹងថា បច្ចុប្បន្នអតិថិជនចាស់ និងថ្មី ដែលជាពលរដ្ឋខ្មែរជាប់ខែ្សស្រឡាយចិន បានកក់ជ្រូកខ្វៃជាបន្តបន្ទាប់ ត្រៀមសែនក្នុងពិធីបុណ្យចូលឆ្នាំចិននៅសប្តាហ៍ក្រោយ ខណៈតម្លៃក៍សមរម្យដែរ ពោលក្នុងមួយគីឡូចាប់ពី៨ម៉ឺនរៀលទៅ៨ម៉ឺន៥ពាន់រៀល។ សម្រាប់តម្លៃជ្រូកខ្វៃនេះ បើប្រៀបធៀបកាលពីឆ្នាំមុនគឺប្រហាក់ប្រហែលគ្នា ហើយជ្រូកដែលត្រូវខ្វៃ គឺទិញជ្រូករស់នៅក្នុងស្រុក មិនបានទិញជ្រូកនាំចូលពីបរទេសនោះទេ។ អាជីវករបានបន្តថា ការកក់ជ្រូកខ្វៃនេះបើធៀបកាលពីឆ្នាំមុនមានការកើនឡើងមួយចំនួនផងដែរ។
តាមជំនឿជនជាតិចិន ជ្រូកខ្វៃ តំណាងឲ្យការរកស៊ីធូរធារ ហូបឆ្ងាញ់ដេកលក់ស្រួល។ ពលរដ្ឋខ្មែរជាប់សែស្រឡាយចិននិយមែន្រូកខ្វៃ នៅក្នុងពិធីបុណ្យួយចំនួនទាក់ទងនឹងប្រៃពៃណីចិន ដែលក្នុងនោះរួមមាន៖ បុណ្យសែនឆេង ម៉េង បុណ្យសែនក្បាលទឹក និងបុណ្យចូលឆ្នាំចិនជាដើម។
ពាក់ព័ន្ធនឹងពិធីបុណ្យចូលឆ្នាំចិននេះដែរ ឯកឧត្តម វ៉ាង វិនពីន(Wang Wenbin ) ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសកម្ពុជា បានសរសេរសំណេរនៅក្នុងបណ្តាញសង្គមហ្វេសប៊ុករបស់ឯកឧត្តម យ៉ាងដូច្នេះថា ពិធីបុណ្យចូលឆ្នាំប្រពៃណីចិននាឆ្នាំនេះ គឺជាពិធីបុណ្យចូលឆ្នាំចិនដំបូងគេរបស់ឯកឧត្តមនៅក្នុងប្រទេសកម្ពុជា។ ឯកឧត្តមទន្ទឹងរង់ចាំយ៉ាងខ្លាំងក្នុងការអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីចិនជាមួយមិត្តភក្តិកម្ពុជា ទទួលយកបទពិសោធន៍អំពីវប្បធម៌នៃពិធីបុណ្យចូលឆ្នាំប្រពៃណីចិន ចែករំលែកភាពរីករាយ នៃពិធីបុណ្យ ស្វែងយល់ដោយផ្ទាល់អំពីចំណងមិត្តភាពដូចបងប្អូនរវាងប្រជាជនចិន និងកម្ពុជា ដែលជាប្រទេសមានភូមិសាស្ត្រក្បែរគ្នា ផ្សារភ្ជាប់គ្នារវាងបេះដូងនិងបេះដូង និងភាពជិតស្និទ្ធដូចគ្រួសារតែមួយ។
គួរបញ្ជាក់ដែរថា ពិធីបុណ្យចូលឆ្នាំប្រពៃណីចិន នឹងប្រព្រឹត្តិទៅក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៩ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥។ បុណ្យចូលឆ្នាំចិន គឺជាពិធីបុណ្យដ៏សំខាន់មួយរបស់ជនជាតិចិន ដែលតែងតែប្រារព្ធឡើង នៅពេលផ្លាស់ប្តូរពីប្រតិទិនចាស់ចូលប្រតិទិនថ្មី របស់ប្រទេសចិន៕ អត្ថបទ៖ ទូច សោភ័ណ








-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧