ព័ត៌មាន
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា អញ្ជើញបើកសិក្ខាសាលាស្ដីពី ការអភិវឌ្ឍផែនការសកម្មភាពពហុវិស័យ សម្រាប់ការបង្ការការធ្វើអត្តឃាតនៅប្រទេសកម្ពុជា
ភ្នំពេញ ៖ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្ដីពី ការអភិវឌ្ឍផែនការសកម្មភាពពហុវិស័យសម្រាប់ការបង្ការការធ្វើអត្តឃាតនៅប្រទេសកម្ពុជា, រយៈពេល២ថ្ងៃ ចាប់ផ្ដើមពីថ្ងៃទី២១-២២ ខែមករា ឆ្នាំ២០២៥។
សិក្ខាសាលាខាងលើនេះ មានការចូលរួមពីលោកស្រីវេជ្ជបណ្ឌិត ម៉ារីយ៉ាណា ទ្រីអាស (Marianna Trias) តំណាងអង្គការសុខភាពពិភពលោក ប្រចាំប្រទេសកម្ពុជា, លោក ប៊ិន ហ្សីនន័រ (Ben Zinner) នាយកការិយាល័យសុខភាពសាធារណៈ និងអប់រំនៃអង្គការ USAID ប្រចាំប្រទេសកម្ពុជា និងឯកឧត្តម លោកជំទាវ តំណាងឱ្យក្រសួង ស្ថាប័ន និងរដ្ឋបាលរាជធានី-ខេត្ត។
នាឱកាសនេះ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានថ្លែងថា ការធ្វើអត្តឃាតបានក្លាយទៅជាបញ្ហាសុខភាពសាធារណៈថ្មីមួយ សម្រាប់ពិភពលោក ដែលការធ្វើអត្ថឃាតជាមូលហេតុនាំមុខមួយ (Leading Cause) នៃមូលហេតុនាំមុខនៃការស្លាប់ទាំង២០ ហើយអង្គការ សហប្រជាជាតិ ក៏បានដាក់បញ្ចូលទៅក្នុងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ជាមួយនឹងសូចនាករជាក់លាក់ ដោយត្រូវកាត់បន្ថយអត្រាមរណៈភាព នៃការធ្វើអត្តឃាតឱ្យបាន ១/៣ ត្រឹមឆ្នាំ២០៣០។ នៅទូទាំងពិភពលោក រៀងរាល់៤០វិនាទី មានជនរងគ្រោះ ១នាក់ បានទទួលមរណៈភាព ដោយសារការធ្វើអត្តឃាត។ ដូច្នេះ ក្នុងខណៈពេលដែលយើងកំពុងជួបជុំគ្នានៅពេលនេះ តើមានជនរងគ្រោះប៉ុន្មាននាក់ ដែលបានធ្វើអត្តឃាត? មរណៈភាពបណ្តាលមកពីការធ្វើអត្តឃាត មិនត្រឹមតែធ្វើឲ្យគ្រួសារបាត់បង់មនុស្សជាទីស្រឡាញ់ប៉ុណ្ណោះទេ តែវាបានបន្សល់នូវសោកនាដកម្មដល់គ្រួសារ បន្សល់នូវបន្ទុកបន្ថែមដល់គ្រួសារដែលនៅរស់ភាពអាម៉ាស់របស់គ្រួសារ និងការរើសអើងពីសង្គម ការប៉ះទង្គិចផ្លូវចិត្តដល់មិត្តភក្តិ ដូចជា ភាពក្រៀមក្រំ អាឡោះអាល័យ និងបានធ្វើឱ្យប្រទេសជាតិបាត់បង់ធនធានមនុស្សផងដែរ។ ទោះបីជាក្រសួងសុខាភិបាល មានអាទិភាពជាច្រើនដែលត្រូវសម្រេចឱ្យបានក្នុងផែនការយុទ្ធសាស្ត្រ របស់ខ្លួនក៏ដោយ ក៏ក្រសួងសុខាភិបាល មិនបានមើលរំលងបញ្ហាសុខភាពសាធារណៈមួយនេះទេ។ ការបង្ការ ការធ្វើអត្តឃាត ក៏ជាផ្នែកមួយនៃយុទ្ធសាស្ត្រឆ្ពោះទៅកាន់ចក្ខុវិស័យរបស់ក្រសួងសុខាភិបាល ដែលសម្រេចបាន «ប្រជាជនកម្ពុជាគ្រប់រូប រស់នៅប្រកបដោយសុខភាព និងសុខុមាលភាពកាន់តែល្អប្រសើរ រួមចំណែកអភិវឌ្ឍធនធានមនុស្ស និងកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព» ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានបញ្ជាក់ថា ការធ្វើអត្តឃាត អាចកើតមាននៅលើគ្រប់ជាតិសាសន៍ គ្រប់ប្រទេស គ្រប់ទីកន្លែង និងគ្រប់ស្រទាប់ វណ្ណៈ មូលហេតុនៃការធ្វើអត្តឃាតមានលក្ខណៈស្មុគ្រស្មាញក្រោមទម្រង់ជាពហុកត្តា (Multifaceted Factors) ដែលទាមទារឱ្យមានដំណោះស្រាយគ្រប់ជ្រុងជ្រោយ និងទាន់ពេលវេលា។ ហេតុដូច្នេះហើយបានជាក្រសួងសុខាភិបាល និមន្តព្រះសង្ឃ និងអញ្ជើញឯកឧត្តម លោកជំទាវ លោក លោកស្រី ចូលរួមកសាែនការ បង្ការការធ្វើអត្តឃាត ដែលមានលក្ខណៈហុវិស័យ។ ការឈឺចាប់ផ្លូវកាយ ទោះបីជាកម្រិតតិចតួច ឬធ្ងន់ធ្ងរយ៉ាងណាក៏ដោយ ក៏យើងអាចមើលឃើញ អាចយល់បានពីមូលហេតុ និងផលវិបាករបស់វា។ ប៉ុន្តែការឈឺចាប់ផ្លូវចិត្ត យើងមិនអាចមើលឃើញ ពិបាកវាស់វែង និងពិបាកប៉ាន់ប្រមាណ ហើយផលវិបាករបស់វាអាចផ្តាច់ជីវិតមនុស្សតែមួយប៉ព្រិចភ្នែកតែប៉ុណ្ណោះ។ ម្យ៉ាងវិញទៀត បើទោះបីជាមូលហេតុនៃការធ្វើអត្តឃាតមិនមានភ្នាក់ចម្លង (Vehicle/Vector) ដូចជំងឺឆ្លងដទៃ ទៀតក៏ដោយ ក៏ការធ្វើអត្តឃាតអាចឆ្លងរីករាលដាលគួរឱ្យព្រួយបារម្ភផងដែរ ក្នុងនោះការឆ្លងរីករាលដាលនៃការធ្វើអត្តឃាត បានកើតឡើងដោយសារការផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញសង្គមដែលខ្វះវិជ្ជាជីវៈ និងខ្វះការទទួលខុសត្រូវ ដែលបច្ចុប្បន្នបញ្ហានេះ បានក្លាយទៅជាកង្វល់មួយដែលមានលក្ខណៈជាសកល៕
អត្ថបទ រដ្ឋា



















-
ព័ត៌មាន1 week agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីប្រគល់-ទទួលអំណោយពី សមាគមឧកញ៉ាកម្ពុជា ប្រគល់ជូនកាកបាទក្រហមកម្ពុជា
-
ព័ត៌មាន7 days agoអាវុធហត្ថរាជធានីបង្ក្រាបទីតាំងលួចលក់ឧបករណ៍អេឡិចត្រូនិក សម្រាប់ជក់សារធាតុគីមី ចាប់យកវត្ថុតាងជាង ៣០ម៉ឺនគ្រឿង
-
ព័ត៌មាន7 days agoឃាត់ខ្លួនជនបរទេស ៧៥នាក់ សង្ស័យលួចប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅរាជធានីភ្នំពេញ
-
ព័ត៌មាន5 days agoខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានលែងត្រីរាជទម្ងន់ជាង ៧០គីឡូក្រាម ចូលទន្លេមេគង្គ ក្រោយទទួលបានពីប្រជានេសាទ
-
ព័ត៌មាន5 days agoរដ្ឋាភិបាលសម្រេចយកចុងសប្ដាហ៍នៃដើមខែមិថុនា ឆ្នាំ២០២៧ ជាថ្ងៃបោះឆ្នោតឃុំ/សង្កាត់អាណត្តិទី៦
-
ព័ត៌មាន1 week agoថ្ងៃនេះ ក្រុម AOT បន្តចុះសង្កេតការណ៍នៅទីតាំង និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលក្នុងខេត្តពោធិ៍សាត់ដែលរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយសារការវាយប្រហាររបស់យោធាថៃ
-
ព័ត៌មាន2 days agoរដ្ឋមន្រ្តី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អរគុណដល់អង្គការយូណេស្កូសម្រាប់កិច្ចសហប្រតិបត្តិការលើការងារវប្បធម៌ទាំងរូបី និងអរូបី
-
ព័ត៌មាន2 days agoសាធារណរដ្ឋឆែក មានបំណងផ្លាស់ប្តូរដំណើរទស្សនកិច្ចកម្រិតខ្ពស់ជាមួយកម្ពុជា ដើម្បីរំលឹកខួបការទូតលើកទី៧០