ព័ត៌មាន
ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម ចុះពិនិត្យការអន្តរាគមន៍ទឹកជួយកសិករធ្វើស្រូវប្រាំងក្នុងខេត្តក្រចេះ
ក្រចេះ៖ នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានដឹកនាំក្រុមការងារ និងអាជ្ញាធរខេត្ត និងមូលដ្ឋានក្នុងស្រុកឆ្លូង ខេត្តក្រចេះ ដើម្បីពិនិត្យសកម្មភាពអន្តរាគមន៍បូមទឹកជួយដល់ប្រជាកសិករបង្កបង្កើនផលស្រូវប្រាំង។
បើតាមរបាយការណ៍របស់មន្ទីរកសិកម្មខេត្តក្រចេះ មានគ្រួសារកសិករចំនួន ៣៨៩គ្រួសារ ដែលមានផ្ទៃដីដាំដុះប្រមាណ ៤៨៣ហិកតា ទទួលរងផលប៉ះពាល់ដោយគ្រោះរាំងស្ងួត។
ក្នុងពេលចុះពិនិត្យរបស់ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម បានវាយតម្លៃខ្ពស់ពីការខិតខំប្រឹងប្រែងរបស់អាជ្ញាធរ មន្ទីរជំនាញជុំវិញដែលបានសហការគ្នា ឆ្លើយតបភ្លាមៗទៅនឹងសំណូមពររបស់បងប្អូនប្រជាកសិករដែកជួបប្រទះបញ្ហាកង្វះទឹកស្រោចស្រព។
ឯកឧត្តម ទេសរដ្ឋមន្ត្រី បញ្ជាក់ថា គិតមកទល់ពេលនេះ ក្នុងចំណោមស្រូវប្រាំងសរុប មានស្រូវប្រាំងចំនួនជាង១០០ហិកតាត្រូវប្ជូនទឹកសង្្រោះ បន្ទាប់ពីថ្មីៗនេះក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តក្រចេះ និងអាជ្ញាធរបានចាប់ផ្តើមចុះពិនិត្យ និងដោះស្រាយកាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ កន្លងទៅ។
សូមជម្រាបថា បើតាមរបាយការណ៍គិតចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ខេត្តដែលបានប៉ះពាល់ និងទទួលបានការអន្តរាគមន៍ទឹកសម្រាប់ស្រូវប្រាំង មានចំនួន ៧ខេត្ត ដូចជា ខេត្តក្រចេះ, កំពង់ធំ, កណ្តាល, តាកែវ, បន្ទាយមានជ័យ, ត្បូងឃ្មុំ និងខេត្តព្រៃវែង៕










-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន1 week agoពលរដ្ឋវិលពីស្រុកកំណើតចូលរាជធានីភ្នំពេញវិញក្រោយចប់បុណ្យភ្ជុំបិណ្ឌ រីករាយបន្តជិះរថយន្តក្រុងរដ្ឋឥតគិតថ្លៃ