ព័ត៌មាន
ការចូលរួមប្រមូលទុកដាក់សំរាម សំណល់ប្លាស្ទិកឱ្យបានត្រឹមត្រូវ លើកកម្ពស់សុខភាព កិត្តិយស និងគុណភាពបរិស្ថានរបស់កម្ពុជា និងភពផែនដី
កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥នេះ ក្នុងកម្មវិធីប្រកាសខេត្តកំពង់ឆ្នាំងជាខេត្តស្អាត គ្មានសំរាម និងសំណល់ផ្លាស្ទីកតាមទីសាធារណៈ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានបានថ្លែងថា «ការចូលរួមពីអ្នកពាក់ព័ន្ធទាំងអស់ ដែលស្រឡាញ់ភាពស្អាត បានបង្ហាញពីការប្តេជ្ញាចិត្ត កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ចូលរួមរើសសំរាម សម្អាតបរិស្ថាន ប្រមូលទុកដាក់សំរាម សំណល់ប្លាស្ទិក ឱ្យបានត្រឹមត្រូវនៅជុំវិញផ្ទះ ជុំវិញកន្លែងការងារ តាមផ្លូវសាធារណៈ និងតាមមូលដ្ឋាន។ សកម្មភាពទាំងអស់នេះ កំពុងជំរុញឱ្យបរិស្ថាន នៅជុំវិញយើងគ្រប់គ្នា មានភាពស្អាត លើកកម្ពស់សុខភាពក្នុងការរស់នៅ លើកកម្ពស់កិត្តិយស គុណភាពបរិស្ថាន របស់ប្រទេសកម្ពុជា ក៏ដូចជាជួយភពផែនដីរបស់យើងគ្រប់គ្នា។ »
ឯកឧត្តម អ៊ាង សុផល្លែត បានបន្តថា៖ ភាពស្អាត ធ្វើឱ្យបរិស្ថានស្អាត មានជីវិតរស់នៅស្អាត មានសុខភាពល្អ និងកម្ពុជាស្អាត បន្តទៅជំនាន់ក្រោយ។ កន្លងមកនេះ សិស្សានុសិស្សនិងប្រជាជនកម្ពុជា ជាងកន្លះប្រទេសបានចូលរួម យុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដែលមានការសម្រេចចិត្ត ឈប់ប្រើថង់ប្លាស្ទិក និងបានចាប់ផ្តើមសកម្មភាពរើស និងប្រមូលទុកដាក់សំរាម សំណល់ប្លាស្ទិក ឱ្យបានត្រឹមត្រូវ តាមរយៈយុទ្ធនាការ«កម្ពុជាស្អាត ខ្មែរធ្វើបាន» កន្លងទៅនេះ ដែលមានមនុស្សជាង៤លាននាក់ បានធ្វើសកម្មភាព ដើម្បីធ្វើឱ្យលំនៅឋាន ទីក្រុង ទីប្រជុំជន វត្តអារាម សាលារៀន ទីសាធារណៈ និងតាមដងផ្លូវ មានភាពស្អាត មានអនាម័យ ប្រជាជនមានសុខភាពល្អ និងមានការរស់នៅល្អប្រសើរ។
ឯកឧត្តមរដ្ឋមន្រ្តី បានបន្ថែមថា៖ យើងទាំងអស់គ្នាចូលរួមសម្អាតសំរាម សំណល់ប្លាស្ទិកជាប្រចាំ ឱ្យអស់ពីតាមដងផ្លូវនានា ពីសហគមន៍មូលដ្ឋាន និងទន្លេរបស់យើង ជាពិសេសថែរក្សាភាពស្អាតនៅលើដី ក្នុងទឹក និងលើអាកាស។ យើងរស់កន្លែងផ្សេងគ្នា យើងមកពីកន្លែងខុសគ្នា តែគោលបំណងយើងមានតែមួយដូចគ្នា គឺការថែរក្សាភពផែនដីឱ្យល្អស្អាត សម្រាប់ការរស់នៅរបស់យើងទាំងអស់គ្នា។ ដូចនេះមានតែការចូលរួមធ្វើអំពើល្អ ដើម្បីការពារអាយុជីវិត ព្រោះបើបរិស្ថានត្រូវបានបំផ្លាញ ជីវិតលើផែនដីក៏បាត់បង់ផងដែរ៕ កាំង ហុងវាស្នា











-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧