ព័ត៌មាន
អង្គសន្និបាតបូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ អាជ្ញាធររាជធានីភ្នំពេញពិភាក្សារកបានធាតុចូលសំខាន់ៗពាក់ព័ន្ធការគ្រប់គ្រងសណ្តាប់ធ្នាប់ការលក់ដូរតាមចិញ្ចើមផ្លូវសាធារណៈ
ភ្នំពេញ៖ ដើម្បីបានជាធាតុចូលសំខាន់ៗ ក្នុងអង្គសន្និបាតបូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ ពាក់ព័ន្ធការគ្រប់គ្រងសណ្តាប់ធ្នាប់ការលក់ដូរតាមចិញ្ចើមផ្លូវសាធារណៈអង្គសន្តិបាតរបស់រដ្ឋបាលរាជធានីភ្នំពេញបានរកឃើញបញ្ហាប្រឈមចំនួន ១១បញ្ហា និងបានពិភាក្សារកមធ្យោបាយដោះស្រាយ ១៣ចំណុច ដែលការពិភាក្សានេះធ្វើឡើងនៅសណ្ឋាគារ រ៉េស៊ីដង់ សុខាភ្នំពេញ នាថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ដឹកនាំនិងសម្របសម្រួលដោយ ឯកឧត្ដម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ ដើម្បីធ្វើបទបង្ហាញពីលទ្ធផលនៃការពិភាក្សាក្រោមអធិបតីឯកឧត្ដមម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ។

ពាក់ព័ន្ធការគ្រប់គ្រងសណ្តាប់ធ្នាប់ការលក់ដូរតាមចិញ្ចើមផ្លូវសាធារណៈ ឯកឧត្ដម ឆាយ វីរៈ អភិបាលរងរាជធានីភ្នំពេញបានឱ្យដឹងថា ក្រោយពីពិភាក្សាជាក្រុមយ៉ាងផុលផុសអស់ជាច្រើនម៉ោងអង្គសន្តិបាតបានរកឃើញបញ្ហាប្រឈមចំនួន ១១បញ្ហា និងបានពិភាក្សារកមធ្យោបាយដោះស្រាយចំណុច ១៣ចំណុច ។ ចំពោះបញ្ហាប្រឈម មានចំនួន ១១ ចំណុច ្នុងនោះរួមមាន ១-ការយល់ដឹង និងខ្វះការចូលរួមសហការពីប្រជាពលរដ្ឋនៅមានកម្រិត ដោយបានប្រើប្រាស់ចិញ្ចើមផ្លូវសាធារណៈសម្រាប់ធ្វើការលក់ដូរ និងអារជីវកម្មរបស់ខ្លួន។ ២-អាជ្ញាធរមានសមត្ថកិច្ច និងកម្លាំងសណ្តាប់ធ្នាប់ អនុវត្តការងារមួយចំនួនពុំទាន់មានឆន្ទៈ គ្រប់គ្រាន់ក្នុងការអនុវត្តឱ្យបានល្អប្រសើរ ។ ៣-នៅតាមទីតាំងផ្សារឯកជនភាគច្រើនពុំមានទីតាំងចំណតត្រឹមត្រូវ សម្រាប់បម្រើឱ្យអាជីវករធ្វើការផ្ទេរទំនិញផ្សេងៗ។ ៤-អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ពុំទាន់អនុវត្តការងារស្របទៅតាមលិខិតបទដ្ឋានគតិយុត្ត និងច្បាប់ផ្សេងៗ ក៏ដូចជាគោលកាណ៍ណែនាំនានាឱ្យបានល្អនៅឡើយ ។ ៥-ការអនុវត្តវិធានការនៅតាមតម្រាយផ្លូវ ដែលមានព្រំប្រទល់រវាងរដ្ឋបាលខណ្ឌ និងរដ្ឋបាលខណ្ឌ ពុំអនុវត្តការងារឱ្យបានស្របគ្នា។ ៦-ការអនុវត្តវិធានរដ្ឋបាល និងវិធានការច្បាប់ ពុំអាចអនុវត្តដោយមានភាពខ្លាំង ឬតក់ក្រហល់បាននោះទេ ព្រោះអាចធ្វើឱ្យប៉ះពាល់ដល់សតិអារម្មណ៍របស់ប្រជាពលរដ្ឋ ម្ចាស់អាជីវកម្ម និងអ្នកលក់ដូរនៅតាមចិញ្ចើមផ្លូវ។ ៧-ប្រសិទ្ធភាពនៅក្នុងការរៀបចំសណ្តាប់ធ្នាប់តាមផ្លូវតូចៗក្នុងមូលដ្ឋានខណ្ឌនៅមានកម្រិត។ ៨-ប្រសិទ្ធភាព នៃការរៀបចំមានរយៈពេលខ្លី បន្ទាប់ពីបានរៀបចំទីតាំងនោះរួចរាល់។ ៩-ប្រជាពលរដ្ឋដែលជាអ្នកលក់ដូរតាមចិញ្ចើមផ្លូវសាធារណៈភាគច្រើនជាអ្នកមានជីវភាពខ្វះខាត។ ១០-ពុំមានកម្លាំងគ្រប់គ្រាន់សម្រាប់បម្រើឱ្យក្នុងការចុះអប់រំ ណែនាំ ដល់ប្រជាពលរដ្ឋ អាជីវករ និងពុំមានទីកន្លែងសមរម្យ ឬសមស្របសម្រាប់ធ្វើការរៀបចំឱ្យអ្នកលក់ដូរតាមចិញ្ចើមផ្លូវ។ ១១-រដ្ឋបាលខណ្ឌ និងរដ្ឋបាលសង្កាត់ ពុំមានកម្លាំងគ្រប់គ្រាន់សម្រាប់បម្រើឱ្យក្នុងការចុះអប់រំ ណែនាំ ដល់ប្រជាពលរដ្ឋ អាជីវករ និងអ្នកលក់ដូរតាមចិញ្ចើមផ្លូវសាធារណៈ។

ចំពោះដំណោះស្រាយ និងសំណូមពរ ១៣ចំណុចរួមមាន ១ ស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ចរៀបចំសេចក្តីណែនាំមួយ។ ២-ស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ច សណ្តាប់ធ្នាប់ខណ្ឌ និងកម្លាំងប្រជាការពារទាំងអស់ត្រូវអនុវត្តការងារប្រកបដោយឆន្ទៈ និងមានស្មារតីទទួលខុសត្រូវឱ្យបានខ្ពស់។ ៣-ស្នើឱ្យម្ចាស់ទីតាំងផ្សារឯកជនទាំងអស់ត្រូវរៀបចំទីតាំងចំណតឱ្យបានត្រឹមត្រូវ សមស្របទៅតាមទីតាំងរបស់ខ្លួន។ ៤-គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ត្រូវរៀបចំចាត់តាំងអ្នកដឹកនាំការងារឱ្យបានច្បាស់លាស់ ដើម្បីធ្វើការតាមដាន ប្រជុំត្រតពិនិត្យវាយតម្លៃ ព្រមទាំងត្រូវវិភាគរកបញ្ហាប្រឈម និងរិះរកមធ្យោយដោះស្រាយ ឱ្យសមស្របទៅតាមស្ថានភាពជួបប្រទះផ្ទាល់។ ៥-អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវអនុវត្តការងារស្របទៅតាមលិខិតបទដ្ឋានគតិយុត្ត និងច្បាប់ផ្សេងៗក៏ដូចជាគោលការណ៍ណែនាំឱ្យបានត្រឹមត្រូវ។ ៦-គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ត្រូវរៀបចំចុះស្រង់ស្ថិតិអ្នកលក់ដូនៅតាមចិញ្ចើមផ្លូវសាធារណៈ នៅក្នុងមូលដ្ឋានខណ្ឌរបស់ខ្លួនឱ្យបានច្បាស់លាស់ និងបែងចែកទៅតាមតម្រាយផ្លូវនីមួយៗ ដើម្បីងាយស្រួលនៅក្នុងការគ្រប់គ្រង និងតាមដាន។ ៧-គណៈបញ្ជាការឯកភាពខណ្ឌ គួរបានរៀបចំវិភាគ និងកំណត់ទីតាំងតម្រាយផ្លូវស្មុគស្មាញ នៅក្នុងមូលដ្ឋានខណ្ឌរបស់ខ្លួន ដើម្បីបន្តរៀបចំផែនការដោះស្រាយ។ ៨ គណៈបញ្ជាការឯកភាពខណ្ឌ ត្រូវចុះធ្វើការអប់រំណែនាំដល់ប្រជាពលរដ្ឋ ដែលបាននឹងកំពុងប្រើប្រាស់ចិញ្ចើមផ្លូវ និងអ្នកលក់ដូរតាមចិញ្ចើមផ្លូវសាធារណៈ ដោយប្រើប្រាស់វិធីសាស្ត្រទន់ភ្លន់ តែម៉ឺងម៉ាត់ ឱ្យចូលរួមអនុវត្តតាមស្មារតី នៃសេចក្តីណែនាំលេខ ០១៣/១៨ សណន ចុះថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨ របស់រដ្ឋបាលរាជធានីភ្នំពេញ ស្តីពីការរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ និងការប្រើប្រាស់ចិញ្ចើមផ្លូវសាធារណៈទាំងអស់ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា





-
ព័ត៌មាន6 days agoពលរដ្ឋខ្មែរត្រឡប់ពីអាមេរិកស្ងើចសរសើរការដឹកនាំរបស់រាជរដ្ឋាភិបាលធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍ
-
ព័ត៌មាន3 days agoជំនាញព្រមានអំពីការផាកពិន័យម្ចាស់ទីតាំងជួលស្នាក់នៅដែលពាក់ព័ន្ធនឹងបទល្មើស Scam Online
-
ព័ត៌មាន1 week agoអគ្គមេបញ្ជាការ កងទ័ពហ្វីលីពីន បន្តចុះសង្កេតការណ៍នៅភូមិសាស្រ្តច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoមួយឆ្នាំ២០២៥ មានអ្នកជំងឺមកពិគ្រោះជំងឺក្រៅនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតមានជិត ១០ម៉ឺនករណី
-
ព័ត៌មាន1 week agoគ.ជ.ប.ជ ដាក់ឲ្យដំណើរការក្របខ័ណ្ឌតាមដាន វាយតម្លៃ និងសិក្សាដកបទពិសោធន៍លើការងារប្រឆាំងអំពើជួញដូរមនុស្ស
-
ព័ត៌មាន7 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូកម្ពុជាទៅចូលរួមកិច្ចប្រជុំលើកដំបូងរបស់ក្រុមប្រឹក្សាសន្តិភាពនៅអាមេរិក និងទស្សនកិច្ចនៅអឺរ៉ុប
-
ព័ត៌មាន2 days agoសម្ដេចធិបតី៖ ការបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញគឺជាភាពជោគជ័យដែលកំពុងកើនឡើងនៅកម្ពុជា
-
ព័ត៌មាន1 week agoក្រុមសហគ្រិន សាទរចំពោះ «យុទ្ធនាការផលិតផលជាតិ» ស្របពេលមានសន្ទុះគាំទ្រ និងប្រើប្រាស់ផលិតផលជាតិ