ព័ត៌មាន
សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវអគារសិក្សា១ខ្នង និងអគារអន្តេវាសិកដ្ឋាន ព្រមទាំងសម្ធិទផលនានា ក្នុងស្រុកសង្គមថ្មី
ព្រះវិហារ៖ អគារសិក្សា ១ខ្នង មាន ៥បន្ទប់ និងអគារអន្តេវាសិកដ្ឋានសិស្សប្រុស ១ខ្នង មាន៤បន្ទប់ព្រមទាំងសមិទ្ធផលនានា ក្នុងសាលាវិទ្យាល័យសង្គមថ្មី ស្ថិតក្នុងឃុំចំរេីន ស្រុកសង្គមថ្មី ដែលឧបត្ថម្ភដោយអង្គការសម្រេចសុបិនកុមារកម្ពុជា ត្រូវបានបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ។
ក្នុងឱកាសនោះ លោក គឹម ចាន់បញ្ញា អភិបាលរងខេត្តព្រះវិហារ បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះអាជ្ញាធរស្រុក និងឃុំ ដែលបានខិតខំប្រឹងប្រែងក្នុងកៀរគររកប្រភពធនធានថវិកា នានាដើម្បីអភិវឌ្ឍន៍មូលដ្ឋាន ជាពិសេសគឺវិស័យអប់រំក្នុងការបណ្តុះកសាង និងអភិវឌ្ឍន៍ ធនធានមនុស្ស ស្របតាមចក្ខុយវិស័យយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល កម្ពុជា។ជាមួយនេះលោកក៏ថ្លែងនូវអំណរគុណដល់ស្ថាបនិកគម្រោងអង្គការសម្រេចសុបិន កុមារកម្ពុជាដែលបានបរិច្ចាគថវិកា និងខិតខំកៀរគររកប្រភពថវិកា ពីសប្ុរសជនានា ជួយសាងសង់អគារសិក្សា បង្គន់អនាម័យ ភ្ជាប់ប្រព័ន្ធភ្លើងអគ្គីសនី និងសមិទ្ធផលមួយចំនួនទៀត សម្រាប់សាលាវិទ្យាល័យនៅក្នុងស្រុកសង្គមថ្មី ខេត្តព្រះវិហារ។
លោក គឹម ចាន់បញ្ញា ក៏បានគូសបញ្ជាក់អំពីសមិទ្ធផលធំៗ ជាប្រវត្តិសាស្ត្ររបស់កម្ពុជា ក្នុង ចំណោមសមិទ្ធផលជាច្រើន ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃ និងជាអគ្គមគ្គុទ្ទេសក៍វ័យក្មេងដ៏ឆ្នើមពោរពេញ ដោយសមត្ថភាព ចំណេះដឹង និងថាមពលរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋបន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានបន្តមរតកនយោបាយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា និងច្ចុប្បន្នជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបន្តដឹកនាំប្រទេសជាតិធានាបាននូវសុខ សន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍរីកចម្រើនទៅមុខឥតឈប់ ឈរលើគ្រប់វិស័យ និងសម្បូរសប្បាយរុងរឿង ប្រជាពលរដ្ឋរស់នៅប្រកបដោយសុភមង្គល និងវិបុលភាព ព្រមទាំងទទួលបានកិត្យានុភាព ល្បីល្បាញទាំងក្នុងតំបន់ និងសកលលោក ព្រមទាំងបានដាក់ចេញនូវ ចក្ខុវិស័យ ក្នុងការប្រែក្លាយកម្ពុជាជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។
បន្ថែមពីនេះ រាជរដ្ឋាភិបាល បានអនុវត្តដោយជោគជ័យ នូវគម្រោង «មូលនិធិកសាងហេដ្ឋារចនា សម្ព័ន្ធតាមព្រំដែន» ក្នុងគោលបំណង ដើម្បីកៀរគរថវិកាកសាងហេដ្ឋ រចនាសម្ព័ន្ធតាមបណ្ដោយព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវ៉ាត់ព្រំដែនព្រមទាំងបានផ្តល់ឱកាសឱ្យប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន ទាំងក្នុង និងក្រៅប្រទេស បានចូលរួមចំណែកដោយផ្ទាល់ជាមួយ រាជរដ្ឋាភិបាល នៅក្នុងបុព្វហេតុការពារ និងអភិវឌ្ឍន៍ជាតិ ក្នុងស្មារតី មហាសាមគ្គីជាតិខ្មែរ ដើម្បីថែរក្សា សុខសន្តិភាព អធិបតេយ្យ និង បូរណភាពទឹកី ក៏ដូចជាការជំរុញការអភិវឌ្ឍ នៅតាមតំបន់ព្រំដែន ឱ្យបានកាន់តែរឹងមាំ និងប្រកប ដោយចីរភាព។
ជាចុងបញ្ចប់លោកបានផ្ដល់អនុសាសន៍ផ្ដាំផ្ញេីដល់អាជ្ញាធរស្រុក ឃុំ កងកម្លាំងប្រដាប់អាវុធ និងអង្គការ ដៃគូអភិវឌ្ឍន៍ទាំងអស់សូមបន្តកិច្ចសហការឱ្យបានជិតស្និទ្ធក្នុងការជួយដោះស្រាយនូវបញ្ហាប្រឈមនានា និងឆ្លើយតបទៅនឹង តម្រូវការរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ បន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នា និងខិតខំស្វែងរក ការគាំទ្រ និងកៀរគរធនធានបន្ថែមពីប្រភពស្របច្បាប់នានា ក្នុង ការចូលរួមលើកស្ទួយវិស័យអប់រំ ជាពិសេសគឺ ការអប់រំនៅកម្រិត
មូលដ្ឋាន។ សហការជាមួយមន្ទីរអប់រំ យុវជន និង កីឡា និងអាជ្ញាធរឃុំ ក្នុងការត្រួតពិនិត្យនៅតាមសាលារៀន ដើម្បីស្វែងរកចំណុចខ្វះខាត បញ្ហាប្រឈមនានា និងរកដំណោះ ស្រាយឱ្យបានទាន់ពេលវេលា ជាពិសេសគឺ រាយការណ៍មករដ្ឋបាល នៅពេលមានបញ្ហា ឬតម្រូវការណាដែលមិនអាចដោះស្រាយបាន៕








-
ព័ត៌មាន1 week agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី យាងនិវត្តន៍មកដល់កម្ពុជាវិញ បន្ទាប់ពីពិនិត្យ និងថែទាំព្រះរាជសុខភាពនៅចិន
-
ព័ត៌មាន1 week agoហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star Championship
-
ព័ត៌មាន1 week agoអង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ
-
ព័ត៌មាន1 week agoប្រព័ន្ធលូមេធំមួយកន្លែង រីកកកស្ទះដោយកាកសំណល់ប្រើប្រាស់ និងមែកឈើ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះកាយផ្ទាល់ដៃដល់ក្នុងប្រអប់លូ
-
កីឡា1 week agoក្រុមជម្រើសជាតិកម្ពុជា បញ្ចប់ការរង់ចាំជាង ៧០ឆ្នាំ ឡើងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់អន្ដរជាតិលើកដំបូង
-
ព័ត៌មាន1 week agoកងពលតូចដឹកជញ្ជូនលេខ៩៩ ធ្វើលំហាត់ហ្វឹកហ្វឺនបើកអូប័រជាក់ស្តែងត្រៀមសង្រ្គោះពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗ
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល បើកសិក្ខាសាលា ផ្សព្វផ្សាយព្រះរាជក្រឹត្យ ស្តីពីលក្ខន្តិកៈនៃអង្គសុខាភិបាល