ព័ត៌មាន
ប្រធាន ស.ស.យ.ក ខេត្តឧត្ដរមានជ័យ ដឹកនាំក្រុមការងារបរិច្ចាគឈាម សម្រាប់ទុកជួយសង្គ្រោះជីវិតមនុស្ស
ឧត្តរមានជ័យ៖ ដើម្បីជួយសង្គ្រោះជីវិតមនុស្សប្រកបដោយមនុស្សធម៌ ក្នុងករណីកើតមានគ្រោះថ្នាក់ផ្សេងៗកើតឡើង ដែលត្រូវការឈាមជាចាំបាច់ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាលខេត្ត និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តឧត្ដរមានជ័យ បានដឹកនាំសមាជិក-សមាជិកាក្រុមគ្រួសារ ស.ស.យ.ក. ខេត្តជាង១០០នាក់ បរិច្ចាគឈាម ដើម្បីជួយសង្គ្រោះជីវិត និងចែកអំណោយរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដល់អ្នកជំងឺក្រីក្រ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្ត នាព្រឹកថ្ងៃទី២២ ខែមករាឆ្នាំ២០២៥នេះ។
ក្នុងពិធីនោះដែរ ឯកឧត្ដម មាន ចាន់យ៉ាដា បានលើកឡើងថា សកម្មភាពបរិច្ចាគឈាម នឹងបង្កើតបាននូវទម្លាប់ និងវប្បធម៌នៃការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត និងជំរុញការលើកកម្ពស់ប្រជាជនទូទៅចូលរួមធ្វើសកម្មភាព ជាមួយនឹងសេវាកម្មជាតិផ្តល់ឈាមនៅទូទាំងប្រទេស ដើម្បីធានាឱ្យបាននូវការផ្តល់ជូនឈាមគ្រប់គ្រាន់សម្រាប់អ្នកជំងឺដែលកំពុងត្រូវការឈាម និងគ្រប់មន្ទីរពេទ្យទាំងអស់ដោយមិនមានការរើសអើងជាតិសាសន៍ សាសនា ឬនិន្នាការនយោបាយឡើយ។
ឯកឧត្ដម បន្តថា ការបរិច្ចាគឈាម មិនត្រឹមតែជួយសង្គ្រោះជីវិតមនុស្សនោះទេ តែបានផ្ដល់អត្ថប្រយោជន៍ដល់សុខភាព គឺជួយកាត់បន្ថយនូវហានិភ័យជំងឺមហារីកនានា កាត់បន្ថយកំហាប់ឈាម និងការលើសជាតិដែក ដែលធ្វើឱ្យមានការប៉ះពាល់ដល់ថ្លើម និងលំពែង, ជួយធ្វើឱ្យប្រសើរឡើងនូវសុខភាពបេះដូង, បន្ថយការឡើងទម្ងន់, និងជំងឺដាច់សរសៃឈាមក្នុងខួរក្បាល។
ឯកឧត្ដម ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត បានអំពាវនាវ ឱ្យមន្ត្រីរាជការ ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ ដែលមានសុខភាពល្អ ចូលរួមបរិច្ចាគឈាមដោយស្ម័គ្រ ជូនមន្ទីរពេទ្យបង្អែក ឬមណ្ឌលសុខភាពដែលនៅក្នុងមូលដ្ឋានរបស់បងប្អូន ឱ្យបានកាន់តែច្រើនបន្ថែមទៀត សម្រាប់ប្រើប្រាស់ជួយសង្គ្រោះជីវិតអ្នកដែលត្រូវការឈាមបន្ទាន់ផងដែរ៕








-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧