ព័ត៌មាន
អ្នកនាំពាក្យក្រសួងបរិស្ថានស្ថានភាពគុណភាពខ្យល់នៅកម្ពុជាមិនទាន់បង្កហានិភ័យដល់សុខភាពសាធារណៈនៅឡើយទេ
ភ្នំពេញ៖ ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បញ្ជាក់ប្រាប់ BTV នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ ២០២៥នេះ ថា ស្ថានភាពគុណភាពខ្យល់នៅកម្ពុជា កម្រិតនៃការបំពុលមិនទាន់ឈានដល់ការបង្កហានិភ័យធ្ងន់ធ្ងរដល់សុខភាពនៅឡើយទេ។
ឯកឧត្តម ខ្វៃ អាទិត្យា បានឱ្យដឹងថា តាមទិន្នន័យដែលតទួលបានពីឧបករណ៍ និងស្ថានីយតាមដានត្រួតពិនិត្យគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា បានបង្ហាញអំពី ការធ្លាក់ចុះគុណភាពខ្យល់គួរឱ្យកត់សម្គាល់នៅអំឡុងពេលប៉ុន្មានថ្ងៃនេះ ជាពិសេសការកើនឡើងកំហាប់ភាគល្អិតនិចលដែលមានវិជ្ឈមានតូចជាងឬស្មើ ២,៥ មីក្រូម៉ែត្រ (PM2.5) នៅក្នុងបរិយាកាស។
ឯកឧត្តមបានឱ្យដឹងថា ការធ្លាក់ចុះគុណភាពខ្យល់នេះ មានប្រភពមកពីការបញ្ចេញផ្សែងពីយានយន្ត រោងចក្រ ឧស្សាហកម្ម ការដុតសំណល់កសិកម្ម គល់ជញ្ជាំង ភ្លើងឆេះព្រៃ ការផុតសំរាម សំណល់រឹងនៅតាមលំនៅដ្ឋាន និងប្រភពផ្សេងៗទៀត រួមផ្សំនឹងកត្តាប្រែប្រួលធាតុអាកាស។
បើតាមឯកឧត្តម ខ្វៃ អាទិត្យា ថ្វីត្បិតមានការកើនឡើងនូកំហាប់ភាគល្អិតនិចល PM 2.5 នៅក្នុងបរិយាកាស ក៏ប៉ុន្តែកម្រិតនៃការបំពុលខ្យល់នៅកម្ពុជា គឺមិនទាន់ឈានដល់ការបង្កហានិភ័យធ្ងន់ធ្ងរដល់សុខភាពនៅឡើយ។
ក្នុងន័យនេះក្រសួងបរិស្ថានក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ បញ្ឈប់ការដុតសំណល់កសិកម្ម គល់ជញ្ជាំង សំរាម សំណល់រឹង ការដុតទន្ទ្រានដីព្រៃ និងសកម្មភាពផ្សេងៗទៀតដែលអាចធ្វើឱ្យគុណភាពខ្យល់មានការធ្លាក់ចុះ និងសូមធ្វើការតាមដាន និងការពារសុខភាពដោយត្រូវអនុវត្តវិធានការមួយចំនួនដូចជា ១-កាត់បន្ថយសកម្មភាពខាងក្រៅ និងជៀសវាងស្ថិតនៅទីកន្លែងដែលមានមនុស្សច្រើនកុះករ។ ២-ប្រើប្រាស់ឧបករណ៍ការពារផ្លូវដង្ហើម ដូចជាការពាក់ម៉ាសដែលអាចការពារលម្អងធូលីតូចៗបាន។ ៣-ប្រសិនបើមានស្ថានភាពសុខភាពដូចជា ការក្អក ការពិបាកដកដង្ហើម ឈឺទ្រូង ឈឺក្បាល ចង្វាក់ បេះដូងដើរខុសប្រក្រតី ក្អួតចង្អោរ អស់កម្លាំង គួរតែពិគ្រោះជាមួយវេជ្ជបណ្ឌិត។
ឯកឧត្តមបញ្ជាក់ថា ក្រសួងបរិស្ថាននឹងធ្វើការតាមដានអំពីការប្រែប្រួលស្ថានភាពគុណភាពខ្យល់ និងជូនដំណឹងអំពីស្ថានភាព គុណភាពខ្យល់នៅក្នុងកម្ពុជា ជូនសាធារណជនបានជ្រាបជាប្រចាំ និងអំពាវនាវដល់ពលរដ្ឋធ្វើការតាមដាន ព័ត៌មានផ្លូវការដែលក្រសួងបានរចេញផ្សាយ៕






-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន1 week agoពលរដ្ឋវិលពីស្រុកកំណើតចូលរាជធានីភ្នំពេញវិញក្រោយចប់បុណ្យភ្ជុំបិណ្ឌ រីករាយបន្តជិះរថយន្តក្រុងរដ្ឋឥតគិតថ្លៃ