ព័ត៌មាន
លោក Trump ព្រមានមន្ត្រីប្រឆាំងនឹងការជ្រៀតជ្រែកក្នុងការបង្រ្កាបជនអន្តោប្រវេសន៍
រដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump បានបញ្ជារដ្ឋអាជ្ញាអាមេរិក ឱ្យស៊ើបអង្កេតព្រហ្មទណ្ឌលើមន្ត្រីក្នុងតំបន់ដែលប្រឆាំងនឹងកិច្ចខិតខំប្រឹងប្រែងអនុវត្តច្បាប់អន្តោប្រវេសន៍ នៅក្នុងការព្រមានដ៏ខ្លាំងក្លាមួយ ខណៈបង្កើនការបង្រ្កាបដ៏ធំដែលលោក Trump ចាប់ផ្តើមធ្វើនៅថ្ងៃចូលកាន់តំណែង។

នៅក្នុងអនុស្សរណៈមើលឃើញដោយសារព័ត៌មានរ៉យទ័របង្ហាញថា អនុរដ្ឋមន្រ្តីស្តីទីនៃក្រសួងយុត្តិធម៌របស់លោក Trump គឺលោក Emil Bove បានប្រាប់បុគ្គលិកក្រសួងយុត្តិធម៌ថា អាជ្ញាធររដ្ឋ និងមូលដ្ឋាន ត្រូវតែសហការជាមួយនឹងការបង្ក្រាបជនអន្តោប្រវេសន៍ ហើយរដ្ឋអាជ្ញាសហព័ន្ធ “នឹងស៊ើបអង្កេតឧប្បត្តិហេតុពាក់ព័ន្ធនឹងការមិនធ្វើតាមបញ្ជា ដោយអាចមានការកាត់ទោសតាមច្បាប់”។

អនុស្សរណៈបន្ថែមថា ក្រសួងយុត្តិធម៌ក៏អាចនឹងតតាំងច្បាប់ដែលធ្វើអោយស្មុគស្មាញដល់កិច្ចខិតខំប្រឹងប្រែងេះផងដែរ។

គោលនយោបាយនេះត្រូវបានដាក់ចេញនៅពេលរដ្ឋបាលបក្សសាធារណៈរដ្ឋថ្មីបានរៀបចំពង្រឹងការគ្រប់គ្រងអន្តោប្រវេសន៍ខុសច្បាប់នៅក្នុងទីក្រុងដែលមានចំនួនជនអន្តោប្រវេសន៍ច្រើន ដោយបង្កើតលទ្ធភាពនៃការប្រឈមមុខដាក់គ្នាជាមួយមន្ត្រីតំបន់ នៅក្នុងទីក្រុងជាច្រើនដែលហៅថាទីជម្រក ដូចជាក្រុងញូវយ៉ក និងឈីកាហ្គោជាដើម ដែលបានដាក់កម្រិតលើកិច្ចសហប្រតិបត្តិការជាមួយកិច្ចខិតខំប្រឹងប្រែងបែបនេះ។
អនុស្សរណៈថ្មីនេះបានគូសបញ្ជាក់ថា ក្រសួងយុត្តិធម៌របស់លោក Trump អាចព្យាយាមគាំទ្ររបៀបវារៈអន្តោប្រវេសន៍ដ៏ខ្លាំងក្លារបស់លោក ដោយពង្រីកការគំរាមកំហែងចោទប្រកាន់ព្រហ្មទណ្ឌទូលំទូលាយ លើសពីជនអន្តោប្រវេសន៍ ឬអ្នកដែលផ្តល់ការងារឱ្យពួកគេ ទៅដល់មន្ត្រីទីក្រុង និងរដ្ឋ៕
-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន6 days agoកម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងយ៉ាងកំហុគ ឈានដល់កម្រិតប្រកាសអាសន្ន ប្រឈមនិងការជនលិច