ព័ត៌មាន
បេក្ខជនចំនួន ២២៤ នាក់បានប្រឡងជាប់ជាមន្ត្រីពន្ធដារថ្មីសម្រាប់ក្របខណ្ឌឆ្នាំ ២០២៣
នៅថ្ងៃទី២២ ខែមករា ឆ្នាំ ២០២៥ម្សិលមិញនេះ ក្រសួងមុខងារសាធារណៈ បានបញ្ចប់ការប្រឡងជ្រើសរើសមន្ត្រីនៃអគ្គនាយកដ្ឋានពន្ធដារទាំង ៣ដំណាក់កាល ដោយជ្រើសរើសអ្នកជាប់បានចំនួន ២២៤ នាក់ សម្រាប់ការជ្រើសរើសក្នុងក្របខណ្ឌឆ្នាំ ២០២៣។ ចំនួនបេក្ខជនដែលប្រឡងជាប់នេះតិចជាងចំនួនដែលជ្រើសរើស។ ការប្រកាសជ្រើសរើសមន្ត្រីពន្ធដារសម្រាប់ក្របខណ្ឌឆ្នាំ ២០២៣ គឺចំនួន ២៥៧ នាក់ ក្នុងនោះមានស្ត្រីចំនួន ១១៦នាក់ និងបេក្ខជនជាប់បម្រុងចំនួន ៨៣ នាក់ផងដែរ។
ការប្រកាសលទ្ធផលនេះ គឺមានការចុះហត្ថលេខាទទួលស្គាល់ដោយផ្ទាល់ពី ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងមានវត្តមានចូលរួមជាសាក្សីពីតំណាងក្រសួងសេដ្ឋកិច្ច តំណាងអគ្គនាយកដ្ឋានពន្ធដារ មន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ ក៏ដូចជាវត្តមានអ្នកសង្កេតការណ៍។
ក្នុងពេលប្រកាសលទ្ធផលនេះ លោក កែន សម្បត្តិ អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធដារ ក៏បានវាយតម្លៃដែរថាការប្រឡងជ្រើសរើសមន្ត្រីពន្ធដារ ដែលជាការរៀបចំរបស់ក្រសួងមុខងារសាធារណៈជាលើកដំបូងនេះ ប្រព្រឹត្តិទៅបានយ៉ាងប្រសើរ ដែលអាចធានាបានថា បេក្ខជនដែលប្រឡងជាប់ជាបេក្ខជនដែលមានសមត្ថភាពពិ។ លោកពិតជាេញចិត្តចំពោះការរៀបចំរបស់ក្រសួងមុខងារសាធារណៈ។
លោក អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធដារ លើកឡើងដែរថា បេក្ខជនដែលប្រឡងជាប់ ក៏ត្រូវឆ្លងកាត់ការបណ្ដុះបណ្ដាលថែមផងដែរ។ ការបណ្ដុះបណ្ដាលផ្តោតលើទាំង ជំនាញវិជ្ជាជីវៈបន្ថែម ក៏ដូចជាក្រមសីលធម៌ក្នុងការបំពេញការងារ។
ការប្រឡងជ្រើសរើសមន្ត្រីនៃអគ្គនាយកដ្ឋានពន្ធដារ ជាការប្រឡងជ្រើសរើសមន្ត្រីស៊ីវិលចុងក្រោយ សម្រាប់ក្របខណ្ឌឆ្នាំ ២០២៣ ដែលរៀបចំដោយក្រសួងមុខងារសាធារណៈ។ បច្ចុប្បន្នក្រសួងស្ថាប័ន ក៏កំពុងធ្វើការវិភាគមុខងារ និងរចនាសម្ព័ន្ធនៅតាមក្រសួងរបស់ខ្លួននីមួយៗផងដែរ។ ក្រសួងស្ថាប័ន ដែលមិនបានធ្វើការវិភាគមុខងារ និងមិនមានសិទ្ធិជ្រើសរើសមន្ត្រីជាដាច់ខាត៕ អត្ថបទ៖ គឹមហុក







-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន6 days agoកម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងយ៉ាងកំហុគ ឈានដល់កម្រិតប្រកាសអាសន្ន ប្រឈមនិងការជនលិច