ព័ត៌មាន
អ្នកឧកញ៉ា សុខ គង់ និងឯកឧត្តម ឃួង ស្រេង ឧបត្ថម្ភដល់គ្រួសារសពម្នាក់ទទួលបានថវិកា ១៥លានរៀល និងអ្នករងរបួសទទួលបានម្នាក់ចំនួន ៤លានរៀល ក្នុងព្រឹត្តិការណ៍ប្រជ្រៀតគ្នាទទួលអំណោយ
ភ្នំពេញ៖ ដោយមានការយកចិត្តទុក្ខដាក់គិតគូ និងជួយសម្រួលដល់ការលំបាកសម្រាប់ការធ្វើបុណ្យសព និងអ្នកកំពុងសង្គ្រោះក្នុងព្រឹត្តិការណ៍ប្រជ្រៀតគ្នាទទួលអំណោយនៅមុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ បន្ទាប់ពីបានជួយអន្តរាគមន៍ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងអ្នកឧកញ៉ា សុខ គង់ បានឧបត្ថម្ភក្នុងសពម្នាក់ទទួលបានថវិកា ១៥លានរៀល និងអ្នករងរបួសទទួលបានម្នាក់ចំនួន ៤លានរៀល។
ថវិកាដែលជាអំណោយរបស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញត្រូវបានលោក សុខ ពេញវុធ អភិបាលរងរាជធានីនាំយកទៅប្រគល់ជូនដល់ដៃញាតិរបស់ជនរងគ្រោះនៅមន្ទីរពេទ្យអង្គឌួង និងមន្ទីរពេទ្យកាល់ម៉ែត នាវេលាថ្ងៃត្រង់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥។
លោក សុខ ពេញវុធ បានឲ្យដឹងថា ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានចាត់ឱ្យលោកនាំយកអំណោយជាថវិកាមកប្រគល់ជូនគ្រួសារជនរងគ្រោះ ដោយសពរងគ្រោះម្នាក់ទទួលបានថវិកាំនួន ៥លានរៀល និង២ានរៀលសម្រាប់ជនរងគ្រោះដែលរងរបួសនៅក្នុងព្រឹត្តិការណ៍នេះ។ ជាមួយគ្នានោះដែរ អ្នកឧកញ៉ា សុខ គង់ ក៏បានផ្ដល់ជាអំណោយចំនួន ១០លានរៀល សម្រាប់សពម្នាក់ និង ២លានរៀល សម្រាប់ជនរងគ្រោះដែលរងរបួសនៅក្នុងព្រឹត្តិការណ៍នេះផងដែរ។ ដោយឡែកសម្រាប់ការដឹកជញ្ជូនសពទៅស្រុកកំណើត និងក្ដារមឈូសត្រូវបានលោក ជា ខេមា អភិបាលខណ្ឌដូនពេញជាអ្នកធានារ៉ាប់រង។
ក្នុងហេតុការណ៍នេះបានបណ្តាលឱ្យមនុស្សស្លាប់ ០៤នាក់ និងរបួស០៥នាក់ ។ ចំពោះអ្នកស្លាប់ទី១ ឈ្មោះ ម៉ាន់ សុីយ៉ាន ភេទប្រុស អាយុ ៧១ឆ្នាំ ស្នាក់នៅភូមិដេីមចន្ទ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ទី២ ឈ្មោះ គង់ វ៉ាន់ថា ភេទស្រី អាយុ៦៧ឆ្នាំ ស្នាក់នៅភូមិកំរៀង ឃុំឈេីកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង។ ទី៣ឈ្មោះ យស់ សារឿន ភេទស្រី អាយុ៦៥ មុខរបរលក់ការ៉េម ស្នាក់នៅត្រឡោកបែក និងមានស្រុកកំណើត នៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ ទី៤ មិនទាន់មានញ្ញាតិសណ្តាន។ ចំណែកអ្នកដែលរងរបួស ០៥នាក់ ទី១ ឈ្មោះ នូ សុីណា ភេទស្រី អាយុ៣៥ឆ្នាំ មកពី ឃុំអរីយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល។ ទី២ ឈ្មោះ ស៊ូ សាលី ភេទប្រុស អាយុ១៥ឆ្នាំ មកពីខណ្ឌឬស្សីកែវ។ ទី៣ឈ្មោះ កែវ ភឿក ភេទប្រុស អាយុ ៦៥ឆ្នាំ មកពីខណ្ឌឬស្សីកែវ។ ទី៤ ឈ្មោះ ឡោ សាំ ភេទស្រី អាយុ៧៣ឆ្នាំ ស្នាក់នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន និងទី៥ឈ្មោះ យិត តុន ភេទប្រុស អាយុ ៧៥ឆ្នាំ មានស្រុកកំណើតនៅស្រុស្វាយអន្ទរខេត្តព្រៃវែង៕










-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧