ព័ត៌មាន
កងទ័ពជើងទឹកប្តេជ្ញាការពារជាតិ សាសនា ព្រះមហាក្សត្រ និងសុខសន្តិភាពដែលកំពុងមានសព្វថ្ងៃឲ្យខាងតែបាន
ភ្នំពេញ ៖ នាយនាវី នាយនាវីរង និងពលនាវឹកទាំងអស់នៃបញ្ជាការដ្ឋានកងទ័ពជើងទឹក បានប្រកាសប្តេជ្ញាការពារ ជាតិ សាសនា ព្រះមហាក្សត្រ ការពារសុខ សន្តិភាព និងការពារនូវរាល់សមិទ្ធផលទាំងឡាយណារបស់រាជរដ្ឋាភិបាលឲ្យបានដាច់ខាត ទោះក្នុងតម្លៃណាក្តី។
យោងតាមសុន្ទរកថា របស់នាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងទឹក និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ដែលអាន ដោយឧត្តមនាវីឯកទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក និងជាអគ្គលេខាធិការរងគណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រ ក្នុងឱកាសផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤ និងទិស ដៅឆ្នាំ២០២៥ នាថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥នេះបាន លើកឡើងថា «កងទ័ពជើងទឹក និងអគ្គលេខាធិ ការដ្ឋានគ.ជ.ស.ស ប្តេជ្ញាខិតខំអនុវត្តទិសដៅការងារឆ្នាំ២០២៥ ឲ្យទទួលបានលទ្ធផលកាន់តែល្អប្រសើរ។ ប្តេជ្ញាការពារជាតិ សាសនា ព្រះមហាក្សត្រ ការពារសន្តិភាព ការពារសមិទ្ធផលទាំងឡាយ ដែលជា ស្នាដៃដ៏ឧត្តុង្គឧត្តមជាប្រវត្តិសាស្រ្តបន្សល់ទុកពី សម្តេចតេជោ ហ៊ុន សែន អគ្គមគ្គុទេសក៏នៃន្តិភាព និង ការអភិវ្ឍជាតិកម្ពុជា ការពាររាជរដ្ឋាភិបាលស្របច្បាប់ដែលមាន សម្តេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ ចូលរួមការពារឲ្យបានដាច់ខាតនូវសន្តិភាព ទោះតម្លៃណាក៏ដោយ»។
នៅក្នុងសុន្ទកថានេះដែរ នាយឧត្តមនាវីទៀ វិញ ក៏បានលើកឡើងអំពីសមិទ្ធផលជាច្រើនរបស់ នាយនាវី នាយនាវីរង ពលនាវឹកនៃកងទ័ពជើងទឹក និងមន្រ្តីអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសន្តិ សុខលម្ហសមុទ្រ ដែលបានសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ក្នុងការចូលរួមថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងចូលរួមសង្រ្គោះពលរដ្ឋរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗផងដែរ។
ឯកឧត្តមនាយឧត្តមសេនីយ៍ បានបញ្ជាក់ថា កងទ័ពជើងទឹក បានបន្តប្រើប្រាស់កម្លាំង និង មធ្យោ បាយសហការជាមួយនឹងសមត្ថកិច្ចរបស់គណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ និងសមត្ថកិច្ចដទៃ ទៀតធ្វើការល្បាតត្រួតពិនិត្យក្តាប់សភាពការណ៍ និងបង្រ្កាបបទល្មើសនៅសមុទ្រ និងទន្លេជាប្រចាំ។ បានបន្តកសាងហេដ្ឋារចនាសម្ព័ន្ធនៅតាមកោះ-ឆ្នេ និងពង្រឹងយុទ្ធសាស្រ្តមួយចំនួនឲ្យកាន់តរឹងមាំបន្ថែម ទៀតដើម្បីការពារទប់ទល់ទៅនឹងហេតុការណ៍នានា។ រួមចំណែកការពារអធិបតេយ្យភាពសមុទ្រ ធនធាន ធម្មជាតិ បរិស្ថាន និងធានាសុវត្ថិភាពដល់ការធ្វើនាវាចរណ៍តាមសមុទ្រផងដែរ។
ជាមួយគ្នានោះដែរ កងទ័ពជើងទឹកក៏បានយកចិត្តទុកដាក់ហ្វឹកហ្វឺន អប់រំរៀនសូត្រនយោបាយ សន្តិអារម្មណ៍ផ្សព្វផ្សាសភាពការណ៍ថ្មីៗ និងជំនាញផ្សេងៗទៀត។ បានធ្វើការណែនាំ និងជំរុញឲ្យស្ថាប័ន ជំនាញខិតខំអនុវត្តភារកិច្ចរបស់ខ្លួន ដោយស្មារតីទទួលខុសត្រូវ និងសន្សំសំចៃខ្ពស់ ដើម្បីឆ្លើយតបទៅនឹង ការយកចិត្តទុកដាក់ពីស្ថាប័ន ជំនាញរបស់ក្រសួងការពារជាតិ អគ្គបញ្ជាការ គឺត្រូវគ្រប់គ្រង និងប្រើប្រាស់ ឲ្យបានត្រឹមត្រូវ ទទួលនិងបើក-ចែក យោធបរិក្ខារ និងថវិកា ឲ្យបានគ្រប់និងទាន់ពេលវេលា ឲ្យដល់កង ឯកភាពនិងធោធិនគ្រប់ៗរូប សំដៅរួមចំណែកដោះស្រាយក្តាសន្តិអារម្មណ៍ និងលើកកម្ពស់ជីវភាពរស់នៅ របស់កងទ័ពឲ្យកាន់តែល្អប្រសើរបន្ថែមទៀតផងដែរ។
សូមបញ្ជាក់ផងដែរា ក្នុងឱកាសផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤ និងទិស ដៅឆ្នាំ២០២៥ នាថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥នេះ គឺានប្រព្រឹត្តទៅក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា និងនាយទាហាន នាយទាហានរង ពលទាហានប្រមានជាងប្រាំរយនាក់៕
អត្ថបទ ៖ បាន ចក់













-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧