ព័ត៌មាន
ឯកឧត្តម គីម វីរៈ ចូលរួមក្នុងកិច្ចប្រជុំគណៈកម្មាធិការពិគ្រោះយោបល់ថ្នាក់តំបន់ (RCC)លើកទី១៨ នៅប្រទេសថៃ
ភ្នំពេញ៖ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម គីម វីរៈ អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាក្រុមប្រឹក្សាភិបាលរបស់មជ្ឈមណ្ឌលគ្រប់គ្រងគ្រោះមហន្តរាយអាស៊ី អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនៃគណៈកម្មាធិការពិគ្រោះយោបល់ថ្នាក់តំបន់ លើកទី១៨ ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលគ្រប់គ្រងគ្រោះមហន្តរាយអាស៊ី(ADPC)។
កិច្ចប្រជុំខាងលើមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៣-២៤ ខែមករា ឆ្នាំ២០២៥ នៅទីក្រុងបាងកក ប្រទេសថៃ ក្រោមអធិបតីភាព លោក Paisan Rupanichkij អនុរដ្ឋមន្រ្តីប្រចាំការ ក្រសួង ការបរទេស នៃព្រះរាជាណាចក្រថៃ និង ដោយមានការអញ្ជើញចូលរួមពី អគ្គរាជទូត រដ្ឋទូត តំណាងប្រទេសដែលជាក្រុមប្រឹក្សាភិបាល របស់មជ្ឈមណ្ឌលគ្រប់គ្រងគ្រោះមហន្តរាយអាស៊ី តំណាងម្ចាស់ជំនួយ ដៃគូអភិវឌ្ឍ អង្គការសង្គមស៊ីវិល វិស័យឯកជន និងវិទ្យាស្ថានស្រាវជ្រាវ ប្រមាណ៣០០រូប។
គោលបំណងនៃកិច្ចប្រជុំ RCC លើកទី១៨ រួមមាន៖
១. ការយល់ដឹងអំពីស្ថានភាពបច្ចុប្បន្ន និងបញ្ហាប្រឈមជុំវិញហានិភ័យជាប្រព័ន្ធ ដោយសង្កត់ធ្ងន់លើតម្រូវការសម្រាប់ការបង្កើនមូលនិធិ វិធីសាស្រ្តប្រកបដោយភាពច្នៃប្រឌិត និងការចូលរួមពីភាគីពាក់ព័ន្ធជាច្រើនដើម្បីបង្កើនភាពធន់។
២. ការពន្លឿនយុទ្ធសាស្រ្តជាតិដែលមានស្រាប់សម្រាប់ប្រទេសជាសមាជិក ដើម្បីទទួលបានហិរញ្ញវត្ថុ និងបង្កើនការវិនិយោគ ដើម្បីគាំទ្រដល់ការអនុវត្តសកម្មភាពអាទិភាពនៃក្របខ័ណ្ឌ សេនដាយ៊សម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ។
៣. ការគូសបញ្ជាក់អំពីសារៈសំខាន់នៃការគ្រប់គ្រងហានិភ័យជាប្រព័ន្ធ ការវិភាគហានិភ័យ និងសកម្មភាពត្រៀមខ្លួនដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។
៤. ការស្វែងរកដំណោះស្រាយជាក់ស្តែង ដូចជាការរួមបញ្ចូលក្របខ័ណ្ឌពិភពលោកទៅក្នុងផែនការជាតិ ការពង្រឹងការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ ការលើកកម្ពស់ការបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ និងការបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិ៕





-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧