ព័ត៌មាន
ស.ស.យ.ក.នឹងនាំយកទស្សនីយភាពសិល្បៈក្រោមចំណងជើងថា «ជីវិត»ដើម្បីសម្ដែងក្នុងក្បួនដង្ហែឈីងហ្គេ
ភ្នំពេញ ៖ នៅក្នុងឆ្នាំ២០២៥ នេះ សហភាពសហព័ន្ធយុវជនកម្ពុជានឹងនាំយកទស្សនីយភាពសិល្បៈក្រោមចំណងជើងថា «ជីវិត» ដោយការសម្តែងនេះនឹងរួមផ្សំរបាំបុរាណខ្មែរ របាំសហសម័យ និងអមដោយតន្រ្តីបុរាណទំនើប។ទម្រង់ចលនាសម្បូរបែប និងចម្រុះទាំងនេះ ជាការបង្ហាញពីអត្ថន័យនៃវប្បធម៌ខ្មែរ ដែលជានិមិត្តរូបនៃភាពរុងរឿង ប្រកបដោយភាពសុខដុមរមនា សន្តិភាព និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព នៃមហាគ្រួសារខ្មែរ។
ជារៀងរាល់ឆ្នាំក្បួនដង្ហែ«ឈីងហ្គេ» មានការចូលរួមពីបណ្តាប្រទេសជាច្រើននៅលើពិភពលោកដែលអាចទាក់ទាញវិសាលភាពផ្សព្វផ្សាយបានទូលំទូលាយទៅកាន់មហាជនរាប់រយលាននាក់តាមរយៈការផ្សព្វផ្សាយរបស់ស្ថាប័នសារព័ត៌មានជាតិ និងអន្តរជាតិល្បីៗជាច្រើន ។ ការចូលរួមរបស់កម្ពុជា គឺជាការចាប់យកឱកាសបង្ហាញពីវប្បធម៌ដ៏ប្រពៃ និងវិសេសរបស់ខ្មែរទៅកាន់ពិភពលោកាមរយៈការសម្តែងរបស់សល្បករ សិល្បការិនី កម្ពុជាក្នុងក្បួនដង្ហែ«ឈីងហ្គេ»។លើសពីការសម្ដែង កម្ពុជានឹងបង្ហាញពីកម្លាំងសាមគ្គីភាព និងសក្តានុពលរបស់កម្ពុជាតាមរយៈការរួបរួមគ្នារបស់យុវជនខ្មែរផងដែរ។
ក្បួនដង្ហែឈីងហ្គេ គឺជាក្បួនព្យុហយាត្រាសិល្បៈសម្តែងដ៏ធំមួយនៅអាស៊ីដែលរៀបចំឡើងជារៀងរាល់ឆ្នាំ ដោយសមាគមប្រជាជននៃសាធារណរដ្ឋសិង្ហបុរី នៅទីតាំង F1 Pit Building សាធារណរដ្ឋសិង្ហបុរី។ កម្មវិធីនេះត្រូវបានផ្តួចផ្តើមដោយអតីតនាយករដ្ឋមន្ត្រី លី ក្វាន់យូ ក្នុងគោលបំណងបង្ហាញពីភាពអស្ចារ្យ ភាពស្រស់បំព្រង និងភាពសម្បូរបែបនៃវប្បធម៌ចម្រុះជាតិសាសន៍។ ក្បួនព្យុហយាត្រានេះ នឹងមានការចូលរួមសម្តែងដោយក្រុមសិល្បៈជាតិ និងរួមបញ្ចូលជាមួយបណ្តាសិល្បករសិល្បការិនីមកពីជុំវិញពិភពលោករួមគ្នាបង្ហាញពីសិល្បៈវប្បធម៌នៃជាតិសាសន៍រៀងៗខ្លួន។
អត្ថបទ.គឹមហុក









-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន6 days agoកម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងយ៉ាងកំហុគ ឈានដល់កម្រិតប្រកាសអាសន្ន ប្រឈមនិងការជនលិច