ព័ត៌មាន
ក្រុមអាជីវករខេត្តបាត់ដំបងបង្ហាញក្តីរីករាយក្រោយទទួលព័ត៌មាននិងចំណេះដឹងថ្មីៗក្នុងវិស័យកសិកម្ម
ភ្នំពេញ៖ ក្រុមការងារក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំដោយឯកឧត្តមរដ្ឋលេខាធិការ គង់ ច័ន្ទវាសនា និងមានការចូលរួមពីតំណាងរដ្ឋបាលខេត្ត អគ្គនាយកដ្ឋានកសិកម្ម និងមន្ទីរកសិកម្មខេត្ត នៅថ្ងៃទី២៣ មករា ឆ្នាំ២០២៥ បានជួបសំណេះសំណាលជាមួយអាជីវករជី និងថ្នាំកសិកម្មចំនួនជាង២០០នាក់ នៅខេត្តបាត់ដំបង ដេីម្បីផ្សព្វផ្សាយអំពីគោលនយោបាយ និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញអភិវឌ្ឍវិស័យកសិកម្ម។
ឯកឧត្តមរដ្ឋលេខាធិការបានលេីកឡេីងពីសមិទ្ធផលថ្មីៗដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទសម្រេចបានក្នុងឆ្នាំ២០២៤កន្លងទៅ ក្នុងការអនុវត្តគោលនយោបាយអាទិភាពទី៥ និងទី៦របស់រាជរដ្ឋាភិបាល រួមមានការជួយរក្សាលំនឹងថ្លៃកសិផល ការដាក់ពង្រាយមន្ត្រីកសិកម្មឃុំ និងការអភិវឌ្ឍសហគមន៍កសិកម្មទំនើប។ ឯកឧត្តមក៏បានជម្រាបជូនអាជីវករអំពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងក្នុងការចុះដោះស្រាយបញ្ហាប្រឈមរបស់បងប្អូនប្រជាកសិករជាបន្តបន្ទាប់ផងដែរ។
្នុងនាមជាដៃគូ និងអ្នកនៅជាប់ជាមួយកសិករ តាមរយៈការផ្តល់បច្ចេកទេស និងការផ្គត់ផ្គង់ធាតុចូលកសិកម្ម ឯកឧត្តមបានស្នើឱ្យអាជីវករជី និងថ្នាំកសិកម្មទាំងអស់ចូលរួមជាមួយរាជរដ្ឋាភិបាល និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការចែករំលែកព័ត៌មានល្អៗ និងវិជ្ជមាន ដេីម្បីជួយដល់កសិករ និងជៀសវាងផ្សព្វផ្សាយព័ត៌មានដែលបង្កចលាចល និងអសន្តិសុខសង្គម ដែលផ្តល់ផលអវិជ្ជមានដល់កសិករ និងវិស័យកសិកម្មទាំងមូល។
បន្ថែមលើនេះ ឯកឧត្តមរដ្ឋលេខាធិការ បានស្នើឱ្យបងប្អូនអាជីវករចែកចាយតែផលិតផលដែលស្របច្បាប់ ដែលមានការត្រួតពិនិត្យគុណភាព និងការចុះបញ្ជិកាត្រឹមត្រូវដោយក្រសួង និងបានស្នើឱ្យរដ្ឋបាលខេត្តបន្តកិច្ចសហការទប់ស្កាត់ចរាចរណ៍ផលិតផលខុសច្បាប់ និងចាត់វិធានការលេីការលក់ផលិតផលខុសច្បាប់ តាមបណ្តាញសង្គម។
ក្រុមអាជីវករចូលរួម បានបង្ហាញក្តីរីករាយដែលបានទទួលព័ត៌មាន និងចំណេះដឹងថ្មីៗពាក់ព័ន្ធនឹងវិស័យកសិកម្ម ហើយប្តេជ្ញាចូលរួមគាំទ្រ និងជួយផ្សព្វផ្សាយគោលនយោបាយរបស់រាជរដ្ឋាភិបាល និងព័ត៌មានវិជ្ជមាននានាក្នុងវិស័យកសិកម្មជាប្រយោជន៍កសិករ និងចូលរួមចំណែកអភិវឌ្ឍវិស័យកសិកម្ម៕










-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន6 days agoកម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងយ៉ាងកំហុគ ឈានដល់កម្រិតប្រកាសអាសន្ន ប្រឈមនិងការជនលិច