ព័ត៌មាន
និស្សិតអាហារូបករណ៍សិក្សានៅថៃ ប្តេជ្ញានឹងខិតខំយកចំណេះដឹងជួយដល់ការអភិវឌ្ឍសង្គមកម្ពុជា
ភ្នំពេញ៖ និស្សិតអាហារូបករណ៍ដែលត្រៀមសិក្សានៅប្រទេសថៃ ប្តេជ្ញាខិតខំសិក្សារៀនសូត្រឱ្យទទួលបានជោគជ័យ ដើម្បីយកចំណេះដឹងជួយដល់ការអភិវឌ្ឍសង្គមកម្ពុជា។
ការប្តេជ្ញារបស់និស្សិតធ្វើឡើងនៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ក្នុងឱកាស លោកបណ្ឌិត ហាន បូរិន ប្រធានសាខាសមាគមសិស្ស និស្សិត បញ្ញវន្តក្មេងវត្តខណ្ឌព្រែកព្នៅ និងក្រុមការងារ បានជួបសំណេះសំណាលជាមួយនិស្សិតទទួលអាហារូបករណ៍ចំនួន ២៧រូប ក្នុងនោះមាននិស្សិតអាហារូបករណ៍ចំនួន ១៦រូប ដែលនឹងត្រូវទៅសិក្សានៅប្រទេសថៃ នាពេលឆាប់ៗខាងមុខ។
នាឱកាសនោះ លោកបណ្ឌិត ហាន បូរិន បានសម្តែងការអបអរសាទរ និងកោតសរសើរដល់និស្សិតទាំងអស់ ដែលបានខិតខំប្រឹងប្រែងរៀនសូត្រ រហូតបញ្ចប់ការសិក្សា ថ្នាក់បរិញ្ញាបត្រដោយជោគជ័យ និងទទួលបានការងារនៅក្នុងវិស័យរដ្ឋ និងឯកជនជាង៨៦ភាគរយ។
បន្ថែមពីនោះលោក បានគូសរំលេចអំពីគោលបំណងរបស់សម្តេចធិបតី ហ៊ុន ៉ាណែត នាករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ដោយចង់ឃើញនិស្សិតគ្រប់រូបបានបញ្ចប់ការសិក្សាដោយជោគជ័យក្នុងក្របខណ្ឌអាហារូបករណ៍ និងទទួលបានផ្លែផ្កាក្នុងជីវិតក្រោយពីបញ្ចប់ការសិក្សា។
ជាមួយគ្នានេះ និស្សិតជាយុវជន និងយុវតី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅពីការគិតគូរតាំងពីការដឹកនាំរបស់ាម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនិងបន្តមកសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលតែងតែលើកទឹកចិត្ត និងជំរុញធនធានមនុស្សតាមរយៈការផ្តល់អាហារូបករណ៍ជូនពួកគាត់។
ទន្ទឹមគ្នានេះ លោកបណ្ឌិត ហាន បូរិន បានណែនាំដល់និស្សិតទាំងអស់ត្រៀមលក្ខណៈឱ្យបានល្អ ត្រូវផ្តោតការយកចិត្តទុកដាក់រៀនសូត្រឱ្យពូកែ និងធ្វើការស្រាវជ្រាវផ្សារភ្ជាប់នឹងការអនុវត្តជាក់ស្ដែងឱ្យបានច្រើន ដើម្បីក្លាយជាធនធានមនុស្សឆ្នើម ដើម្បីទទួលបានភាពជោគជ័យក្នុងការសិក្សា។
លោកបណ្ឌិត ហាន បូរិន បន្ថែមថា ភាពជោគជ័យនៃការសិក្សាតាមរយៈអាហារូបករណ៍នេះនឹងរួមចំណែកក្នុងការកសាងសមត្ថភាព ចំណេះដឹង និងជំនាញបន្ថែមទៀត ដើម្បីចូលរួមជំរុញដល់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជា៕







-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន6 days agoកម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងយ៉ាងកំហុគ ឈានដល់កម្រិតប្រកាសអាសន្ន ប្រឈមនិងការជនលិច