ព័ត៌មាន
ព្រះខ័នរាជស្វាយរៀង បានបង្ហាញពីរូបភាពដ៏ល្អពីបាល់ទាត់កម្ពុជា
លោក Pep Munoz គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀង បានលើកឡើងថា ក្រុមរបស់ខ្លួន បានបង្ហាញនូវភាពដ៏ល្អពីវិស័យបាល់ទាត់កម្ពុជា តាមរយៈការប្រកួតជើងឯកក្លិបបាល់ទាត់អាស៊ីអាគ្នេយ៍ ឆ្នាំ២០២៤/២៥ បើទោះបីក្រុមលោក បានអស់ឱកាសក្នុងការប្រជែងកៅអីវគ្គបន្ដក៏ដោយ ។
ការយល់ឃើញថា បន្ទាប់ពីព្រះខ័នរាជស្វាយរៀង បានត្រឡប់មកដល់មាតុភូមិវិញ នៅល្ងាចថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ ក្រោយប្រកួតស្មើក្រុមម្ចាស់ផ្ទះ Dong A Thanh Hoa របស់វៀតណាម ០-០ កាលពីថ្ងៃពុធកន្លងទៅ ក្នុងយុទ្ធនាការប្រកួតជើងឯកក្លិបបាល់ទាត់ប្រចាំតំបន់អាស៊ាន ។
លោក Pep បានសម្ដែងការសោកស្ដាយ ដែលមិនអាចយកឈ្នះការប្រកួតដ៏សំខាន់នេះ ក៏ដូចជាទទួលបានលទ្ធផលល្អពេលជួបក្រុមឥណ្ឌូនេស៊ី PSM Makasar ។ បែបនេះក្ដី ជារួមលោកបានវាយតម្លៃខ្ពស់ ចំពោះការខំប្រឹងរបស់កូនក្រុម ដែលបានបង្ហាញនូវរូបភាពដ៏ល្អពីកម្រិតលេង និងការវិឌ្ឍន៍នៃវិស័យកីឡាបាល់ទាត់កម្ពុជាលើឆាកអន្ដរជាតិ ។
ទន្ទឹមជាមួយគ្នាលកក៏បានបញ្ជាក់មូលហេតុមិនដាក់ខ្សែប្រយុទ្ធ Pablo Agusto លេងទល់នឹងក្រុម Dong A Thanh Hoa ផងដែរ ដោយសារគេមិនទាន់ជាសះស្បើយ ១០០% តែលោកសង្ឃឹមថា ការប្រកួតដ៏ធំក្នុងលីគកំពូលកម្ពុជា ចុងសប្ដាហ៍នេះ Pablo នឹងកីឡាករថ្មីៗផ្សេងៗ នឹងអាចជួយក្រុមក្នុងការប្រកួតជាមួយក្រុមភ្នំពេញក្រោនបាន ។
គួរដឹងថា ព្រះខ័នរាជស្វាយរៀង បានអស់ឱកាសប្រជែងកៅអីវគ្គ ៤ក្រុម នៃជើងឯកក្លិបបាល់ទាត់អាស៊ាន ក្រោយឆ្លងកាត់ ៤ប្រកួតឈ្នះ ១ ស្មើ ១ និងចាញ់ ២ រកបាន ៤ពិន្ទុ ឈរលេខ៥ បណ្ដោះអាសន្ន ។ យ៉ាងណាក្រុមការពារតំណែងជើងឯកលីគកំពូលកម្ពុជា រដូវកាលថ្មីនេះ នៅសល់ភារកិច្ច ១ប្រកួតទៀត ដោយត្រូវបើកទ្វារផ្ទះទទួលក្រុម Shan United របស់មីយ៉ាន់ម៉ា នាថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខ នៅពហុកីឡដ្ឋានជាតិ(អូឡាំពិក) រាជធានីភ្នំពេញ ៕ អត្ថបទ លី ឈុនឡា












-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន6 days agoកម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងយ៉ាងកំហុគ ឈានដល់កម្រិតប្រកាសអាសន្ន ប្រឈមនិងការជនលិច