ព័ត៌មាន
លោក Trump និយាយថា លោកមិនប្រាកដថា សហរដ្ឋអាមេរិកគួរតែចំណាយលើអង្គការណាតូនោះទេ
លោកប្រធានាធិបតីអាមេរិក Donald Trump បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ២៣ មករាសប្ដាហ៍នេះ ថា លោកមិនប្រាកដថា សហរដ្ឋអាមេរិកគួរតែចំណាយអ្វីលើអង្គការណាតូនោះទេ ដោយប្រាប់អ្នកសារព័ត៌មានថា សហរដ្ឋអាមេរិកកំពុងការពារសមាជិកណាតូ ប៉ុន្តែពួកគេមិនការពារយើងទេ។

លោក Trump បានទាមទារដដែលៗថាសមាជិកផ្សេងទៀតនៃសម្ព័ន្ធភាពឆ្លងអាត្លង់ទិកមួយនេះ ត្រូវតែចំណាយ ៥% នៃផលិតផលក្នុងស្រុកសរុប (GDP) របស់ពួកគេលើវិស័យការពារជាតិ ជាការកើនឡើងយ៉ាងខ្លាំងពីគោលដៅ ២% បច្ចុប្បន្ន និងកម្រិតដែលគ្មានប្រទេសសមាជិកណាតូណាមួយ រួមទាំងសហរដ្ឋអាមេរិក បានឈានដល់នាពេលបច្ចុប្បន្ននេះទេ។

លោក Trump បានប្រាប់ក្រុមអ្នកសារព័ត៌មានបន្ទាប់ពីចុះហត្ថលេខាលើក្រឹត្យនៅក្នុងការិយាល័យ ប្រធានាធិបតី Oval Office ថាលោកមិនប្រាកដថាយើងគួរតែចំណាយអ្វីនោះទេ។យើងការពារពួកគេតែពួកគេមិនការពារយើងទេ។

លោកបានថ្លែងថា ពួកគេគួរតែដំឡើងពី ២ ភាគរយទៅ ៥ ភាគរយ ដោយបញ្ជាក់ជាថ្មីលើការអត្ថាធិប្បាយរបស់លោកកាលពីកន្លងទៅ ទៅកាន់វេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុង Davos ប្រទេសស្វីសនៅសប្ដាហ៍នេះ។
ទីក្រុងវ៉ាស៊ីនតោនផ្តល់ហិរញ្ញប្បទាន១៥,៨% នៃការចំណាយប្រចាំឆ្នាំរបស់សម្ព័ន្ធភាពយោធាដែលមានសមាជិក៣២ប្រទេស ប្រហែល ៣,៥ពាន់លានដុល្លារ៕
-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន6 days agoកម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងយ៉ាងកំហុគ ឈានដល់កម្រិតប្រកាសអាសន្ន ប្រឈមនិងការជនលិច