ព័ត៌មាន
ពានសម្ដេចតេជោ-ថ្នាក់ជាតិ៖ កងយោធពលខេមរភូមិន្ទ យកឈ្នះអង្គរថាយហ្គឺរ ៣-០ គួរឲ្យភ្ញាក់ផ្អើល
សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ បានបង្កការភ្ញាក់ផ្អើលជាខ្លាំង សម្រាប់អ្នកគាំទ្រ បន្ទាប់ពីយកឈ្នះក្រុមម្ចាស់ផ្ទះអង្គរថាយហ្គឺរ ៣-០ ក្នុងជំនួបជើងទី១ នៃពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៨ (ថ្នាក់ជាតិ) ឆ្នាំ២០២៤/២៥ វគ្គ ១៦ក្រុមចុងក្រោយ កាលពីល្ងាចថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ នៅកីឡដ្ឋានអាគីហ៊ីរ៉ូកាតុ ។
ជំនួបដ៏ជក់ចិត្តលើទឹកដីខេត្តសៀមរាបនេះ កងយោធពលខេមរភូមិន្ទ បានធ្វើឲ្យអ្នកគាំទ្រក្រុមម្ចាស់ផ្ទះ ស្ទើរមិនអាជឿ ដោយរយៈពេលមិនដល់ ២០នាទីផង ពួកគេបានស៊ុតបំប៉ោងសំណាញ់ទីអង្គរថាយហ្គឺរ ៣គ្រាប់ ដែលធ្វើបាន Hat-Trick ដោយកីឡាករជប៉ុន Konishita Reiya នៅនាទីទី៦ នាទីទី៩ និងនាទី១៨ ។ ការរបូតគ្រាប់បាល់ដ៏លឿនជាបន្ដបន្ទាប់នេះ បានធ្វើឲ្យអង្គរថាយហ្គឺរ ជួបការលំបាកក្នុងការវាយបក ជាក់ស្ដែងពួកគេ បានព្យាយាមការពារ និងវាយបកជាខ្លាំង តែមិនអាចទម្លាយរបាំងការពារក្រុមភ្ញៀវបានឡើយ ដោយរក្សាលទ្ធផល ០-៣ រហូតដល់ចប់ការប្រកួតពេម៉ោង ។
ជាការកត់សម្គាល់ កាលពីជួបគ្នាក្នុងលីគកំពូលកម្ពុជា អង្គរថាយហ្គឺរ បានយកឈ្នះក្រុមកងយោធពលខេមរភូមិន្ទ ទាំង ២ជើង ដោយយកឈ្នះ ២-១ ក្រៅដី ហើយបានយកឈ្នះរហូតដល់ ៥-០ លើទឹកដីខ្លួន នៅជើងទី២ ។ ការណ៍នេះ បានធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើល ដែលក្រុមលោក ភា សុភ័ក្ដ្រា អាចវាយបកយកឈ្នះក្រុមមានមូលដ្ឋាននៅខេត្តសៀមរាបនេះ រហូតដល់ ៣-០ ក្នុងពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន (ថ្នាក់ជាតិ) វិញ ។
ជាមួយជ័យជម្នះនេះ គឺជាដើមទុនដល់សំខាន់សម្រាប់ក្រុមកងយោធពលខេមរភូមិន្ទ តែក៏មិនទាន់អស់សង្ឃឹម សម្រាប់ក្រុមអង្គរថាយហ្គឺរដែរ ដ្បិតក្រុមទាំងពីរ នឹងត្រូវជួបគ្នា នៅជើងទី២ នាថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខ ដើម្បីកាត់សេចក្ដីរកក្រុមឡើងទៅវគ្គ ៨ក្រុមចុងក្រោយ នៃពានរង្វាន់សម្ដេចតេជោ-ថ្នាក់ជាតិឆ្នាំនេះ៕ អត្ថបទ លី ឈុនឡា

-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន6 days agoកម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងយ៉ាងកំហុគ ឈានដល់កម្រិតប្រកាសអាសន្ន ប្រឈមនិងការជនលិច