ព័ត៌មាន
អភិបាលខេត្តបន្ទាយមានជ័យ ចុះពិនិត្យមើលការបង្កបង្កើនផលស្រូវប្រាំងរបស់កសិករ ដែលកំពុងប្រឈមខ្វះខាតទឹកស្រោចស្រព
បន្ទាយមានជ័យ៖ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ដឹកនាំក្រុមការងារមន្ទីរជំនញមាន មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ទីរធនធានទឹកខេត្ត បានចុះពិនិត្យមើលការបង្កបង្កើនផលស្រូវប្រាំងរបស់បងប្អូនប្រជាកសិករដែលកំពុងប្រឈមខ្វះខាតទឹកសម្រាប់ស្រោចស្រព នៅក្នុងស្រុកមង្គលបូរី ស្រុកស្វាយចេក និងស្រុកព្រះនេត្រព្រះ ។
ជាមួយគ្នា នោះដែរ ឯកឧត្តម អ៊ុំ រាត្រី បានជម្រុញដល់អាជ្ញាធរស្រុក-ក្រុង ធ្វេីការណែនាំដល់បងប្អូនប្រជាពលរដ្ឋ ចូលរួមថែរក្សាទឹកទុកសម្រាប់ប្រើប្រាស់ ក្នុងរដូវប្រាំងនាពេលខាងមុខ ដោយសង្កេតឃេីញថា ស្រុកមួយចំនួនអាចប្រឈម និងការប្រេីប្រាស់ទឹកនារដូវប្រាំង ។ ជាវិធានការឯកឧត្ដម អភិបាល ខេត្ត ក៏បានណែនាំបន្ថែមដល់អាជ្ញាធរគ្រប់ស្រុក -ក្រុង ដែលមានអាង បឹង បួរ ប្រលាយ ធ្វេីការតាមស្តារទៅលទ្ធភាពដែលអាចធ្វេីទៅបាន ដេីម្បីទុកទឹកសម្រាប់ប្រេីប្រាស់នាឆ្នាំបន្ទាប់។
ក្នុងនោះដែរមន្ត្រីជំនាញនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទក៏បានធ្វើការណែនាំទៅដល់បងប្អូនប្រជាពលរដ្ឋដែលប្រកបរបរធ្វើស្រប្រាំង សូមធ្វើទៅតាមលក្ខណៈស្តង់ដាបច្ចេកទេស ចៀសវាងការប្រេីប្រាស់ថ្នាំពន្លឿនឱ្យស្រូវទុំមុនអាយុកាល ដែលវាធ្វេីឱ្យប៉ះពាល់ដល់គុណភាពស្រូវ និងសុខភាពរបស់ប្រជាពលរដ្ឋនៅពេលបរិភោគ។ ជាពិសេសបានណែនាំដល់ប្រជាកសិករ ត្រូវបង្កបង្កើនផលស្រូវដែលមានតម្រូវការទីផ្សារ ដូចជាស្រូវសែនក្រអូបជាដើម។
តាមរយៈនៃការចុះពិនិត្យជាក់ស្ដែង និងមានការវាយតម្លៃពីមន្ទីរជំនាញទាំងពីរ បានបញ្ជាក់ថា ស្រុកមង្គលបូរី មានការប៉ះពាល់នៅភូមិសាស្រ្ត ឃុំសឿ មានចំនួន២ទីតាំង ៖ ទីតាំង១-ស្រូវមានចំនួន១២០ហិកតា ដែលបានទុំបណ្ដើរៗ ថ្វីដ្បិតតែខ្វះទឹកប៉ុន្តែស្រូវទុំ ខូចខាតតិចតួច ជាលទ្ធផលតាមការវាយតម្លៃមិនទាន់មានការប៉ះពាល់ធ្ងន់ធ្ងរទេ។,ចំណែកឯទីតាំងទី២ ស្រូវមានប្រមាណជាង២០០ហិកតា ដែលជាការដាំដុះលើកទីបីប្រចាំឆ្នាំ ដែលកំពុងប្រឈមទៅនឹងការខ្វះខាតទឹកស្រោចស្រព ដោយសារទឹកតាមប្រឡាយ បឹងបួរបានពុំមានទឹកសម្រាប់ស្រោចស្រព។ បញ្ហាទាំងអស់នេះរដ្ឋបាលខេត្ត រដ្ឋបាលស្រុក រួម និងមន្ទីរជំនាញកំពុងរកមធ្យោបាយសង្រ្គោះ ដោយនឹងរៀបចំបុកអណ្តូង ជាជំរេីសចុងក្រោយ ដើម្បីសង្រ្គោះស្រូវ និងដំណាក់កាលបន្ទាប់ នឹងធ្វើការស្តារបឹងមួយកន្លែងនៅចំណុចកណ្តាលស្រែសម្រាប់ធានាទឹកស្រោចស្រពនាឆ្នាំខាងមុខ។ ចំណែកស្រុកស្វាយចេក ស្រូវប្រាំងកំពុងដាំដុះលើកទី២ នៅគ្រប់ឃុំទាំង៨ មានចំនួន២៤៦៩ហិកតា ក្នុងនោះមានការខូចខាត៥ហិកតា នៅឃុំតាផូ ដោយសារនៅតំបន់ឆ្ងាយពីប្រភពទឹក។ ដោយឡែកស្រុកព្រះនេត្រព្រះ ស្រូវប្រាំងកំពុងដាំដុះលើកទី២ នៅគ្រប់ឃុំទាំង៩ មានចំនួន២២៧៣៩ ហិកតា មានទឹកស្រោចស្រពគ្រប់គ្រាន់ពុំមានបញ្ហានោះទេ៕






-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧