ព័ត៌មាន
សម្ដេចធិបតីលើកទឹកចិត្តឱ្យបន្តរៀបចំព្រឹត្តិការណ៍«សាទរកម្ពុជា» ដើម្បីផ្សព្វផ្សាយអរិយធម៌ខ្មែរ និងទាក់ទាញទេសចរ
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ខណៈអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅទីស្តីការនាយករដ្ឋមន្ត្រី វិមានសន្តិភាព នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ សម្តេចធិបតី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគ្រប់ក្រសួងស្ថាប័នទាំងអស់ដែលបា នសហការយ៉ាងជិតស្និទ្ធដល់សហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍«សាទរកម្ពុជា»ប្រកបដោយជោគជ័យ និងមោទនភាព។
សម្តេចធិបតី បានលើកទឹកចិត្តឱ្យបន្តរៀបចំព្រឹត្តិការណ៍បែបនេះ ដើម្បីលើកកម្ពស់មោទនភាពក្នុងភាពជាប្រជាជាតិតែមួយ អរិយធម៌ និងវប្បធម៌សម្បូណ៌បែប និងយូរអង្វែងរបស់កម្ពុជា ទៅកាន់ពិភពលោក និងដើម្បីជាគុណប្រយោជន៍បម្រើដល់វិស័យទេសចរណ៍។
ក្នុងកិច្ចប្រជុំនោះដែរ សម្តេចធិបតី បានគូសរំលេចទៀតថា ទោះបីជាយើងបានជួបប្រទះនឹងបញ្ហាប្រ ឈមជាច្រើននៅឆ្នាំ២០២៤ ទាំងក្នុងនិងក្រៅប្រទេសដូចជាការប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលស្របច្បា់ ពីសំណាក់ក្រុមជ្រុលនិយមតាមរយៈបដិវត្តន៍ពណ៌ ក៏ដូចជាការវិវត្តដ៏ស្មុគស្មាញនឹងប្រកបដោយគ្រោះថ្នាក់នៃសភាពការណ៍តំបន់ និងអន្តរជាតិយ៉ាងណាក៏ដោយ ក៏រាជរដ្ឋាភិបាលបានជម្នះ និងអនុវត្តប្រក បដោយផ្លែផ្កានូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ រួមទាំងកម្មវិធីគោលនយោបាយអាទិភាពទាំង ៦ចំណុច និងវិធានការគន្លឹះទាំង ៥ ក៏ដូចជាបណ្តាការដ្ឋានកែទម្រង់នានា ដោយបន្តរក្សាបាននូវស្ថិរភាពនយោបាយ អធិបតេយ្យភាពជាតិ បូរណភាពទឹកដី សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ព្រមទាំងធានាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចបានយ៉ាងល្អប្រសើរ។
សម្តេចធិបតី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ក្រសួង ស្ថាប័នពាក់ព័ន្ធ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ក៏ដូចជាបណ្តាវិស័យឯកជន ដែលបានផ្តល់ការគាំទ្រដល់រាជរដ្ឋាភិបាលក្នុងការអនុវត្តកិច្ចអន្តរាគមន៍ ជួយប្រជាពលរដ្ឋដែលជួបប្រទះបញ្ហា។ ដើម្បីពង្រឹងបន្ថែមទៀតនូវប្រសិទ្ធភាពក្នុងការរក្សាថ្លៃកសិផល ក៏ដូចជាការពង្រឹងនយោបាយគ្រប់គ្រងទឹក សម្រាប់រដូវប្រាំងនេះ សម្តេចធិបតីបានណែនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ និង ក្រសួងធនធានទឹក និងឧតុនិយម ឱ្យបន្តដោះស្រាយបញ្ហាស្រូវ និងទឹកក្នុងរដូវប្រាំងជូនប្រជាពលរដ្ឋ ឱ្យបានទាន់ពេលវេលា។
សម្តេចធិបតី បានកត់សម្គាល់ថា ចំនួនភ្ញៀវទេសចរអន្តរជាតិសរុបក្នុងឆ្នាំ២០២៤ បានកើនលើសកម្រិ តមុនវិបត្តិជំងឺកូវីដ-១៩ទៅទៀត ពោលគឺមានចំនួនប្រមាណ ៦,៧លាននាក់។ សម្តេចធិបតីក៏បានណែ នាំឱ្យក្រសួងទេសចរណ៍ខិតខំផ្សព្វផ្សាយទេសចរណ៍កម្ពុជាទៅកាន់ពិភពលោកឱ្យកាន់តែច្រើនបន្ថែមទៀត ដោយសម្តេចធិបតី ចាត់ទុកវិស័យនេះ គឺជាសក្តានុពលដ៏ខ្លាំងមួយដែលអាចងើបឡើងវិញយ៉ាងឆាប់រហ័ស។
សម្តេចធិបតី បានថ្លែងអំណរគុណដល់ក្រសួងមហាផ្ទៃ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ដែលបាន ខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» នាពេលកន្លងមក។ ទោះបីជាបានសម្រេចនូវវឌ្ឍនភាពល្អប្រសើរជាច្រើនក៏ដោយ ក៏សម្តេចធិបតី បន្តក្រើនរំលឹ កឱ្យបន្តអនុវត្តកិច្ចការងារនេះឱ្យដូចភ្លៀងរលឹម ដោយត្រូវចាត់វិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា ជាពិសេស បទល្មើសគ្រឿងញៀន ក្មេងទំនើង និងល្បែងស៊ីសងគ្រប់ប្រភេទឱ្យបានហ្មត់ចត់ និងមានប្រសិទ្ធភាព។ សម្តេចធិបតី បានក្រើនរំលឹកដល់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានពង្រឹងការងាររបស់ខ្លួនបន្ថែមទៀត ជាពិសេសការរៀបចំវេទិកាសាធារណៈ ដើម្បីស្វែងយល់ពី តម្រូវការ និងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋផង និងដើម្បីផ្សព្វផ្សាយពីគោលនយោបាយរបស់រាជរដ្ឋាភិបាលផង៕
ដោយ៖ គង់ ឌិន




-
ព័ត៌មាន1 week agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី យាងនិវត្តន៍មកដល់កម្ពុជាវិញ បន្ទាប់ពីពិនិត្យ និងថែទាំព្រះរាជសុខភាពនៅចិន
-
ព័ត៌មាន1 week agoហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star Championship
-
ព័ត៌មាន1 week agoអង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ
-
ព័ត៌មាន1 week agoប្រព័ន្ធលូមេធំមួយកន្លែង រីកកកស្ទះដោយកាកសំណល់ប្រើប្រាស់ និងមែកឈើ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះកាយផ្ទាល់ដៃដល់ក្នុងប្រអប់លូ
-
កីឡា1 week agoក្រុមជម្រើសជាតិកម្ពុជា បញ្ចប់ការរង់ចាំជាង ៧០ឆ្នាំ ឡើងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់អន្ដរជាតិលើកដំបូង
-
ព័ត៌មាន1 week agoកងពលតូចដឹកជញ្ជូនលេខ៩៩ ធ្វើលំហាត់ហ្វឹកហ្វឺនបើកអូប័រជាក់ស្តែងត្រៀមសង្រ្គោះពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗ
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល បើកសិក្ខាសាលា ផ្សព្វផ្សាយព្រះរាជក្រឹត្យ ស្តីពីលក្ខន្តិកៈនៃអង្គសុខាភិបាល