ព័ត៌មាន
ក្រសួងប្រៃសណីយ៍ ក្រសួងពាណិជ្ជកម្ម និងAlibaba Cloud (Singapore) Private Limited ចុះអនុស្សរណៈនៃការយោគយល់ស្តីពីការអភិវឌ្ឍថ្នាលពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ការលើកកម្ពស់អក្ខរកម្មឌីជិថល និងជំនាញទីផ្សារ
នារសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) នៃព្រះរាជាណាចក្រកម្ពុជា លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា និងលោក Allen Zhang អនុប្រធាននៃ Alibaba Cloud (Singapore) Private Limited បានអញ្ជើញជាអធិបតីចុះហត្ថលេខាលើ “អនុស្សរណៈនៃការយោគយល់ស្តីពីការអភិវឌ្ឍថ្នាលពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ការលើកកម្ពស់អក្ខរកម្មឌីជិថល និងជំនាញទីផ្សារ”។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃ ក.ប.ទ. ក្រសួងពាណិជ្ជកម្ម ព្រមទាំងថ្នាក់ដឹកនាំ និងអ្នកបច្ចេកទេសជាន់ខ្ពស់នៃ Alibaba Cloud (Singapore) Private Limited។

អនុស្សរណៈនៃការយោគយល់នេះ រៀបចំឡើងក្នុងគោលបំណងផ្ដោតលើវិសាលភាពនៃកិច្ចសហប្រតិបត្តិការចំនួន៤ រួមមាន៖ (១) ការបង្កើតថ្នាលពាណិជ្ជកម្មអេឡិចត្រូនិច (២) ការផ្តល់វគ្គបណ្តុះបណ្តាល និងអភិវឌ្ឍន៍សមត្ថភាពផ្នែកពាណិជ្ជកម្ម ធុរកិច្ច និងទីផ្សារឌីជីថល និង (៣) ការលើកកម្ពស់ផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងភស្តុភារ ដើម្បីជម្រុញប្រសិទ្ធភាពទីផ្សារពាណិជ្ជកម្មក្នុងស្រុក និងផ្សារភ្ជាប់ពាណិជ្ជកម្មរបស់ប្រទេសកម្ពុជា ទៅនឹងទីផ្សារ ពាណិជ្ជកម្មអន្តរជាតិ។ កិច្ចសហប្រតិបត្តិការនាពេលនេះ គឺជាជំហានសម្រាប់ ក.ប.ទ. ក្នុងការចូលរួមជម្រុញវិស័យពាណិជ្ជកម្មអេឡិចត្រូនិចសម្រាប់ប្រទេសកម្ពុជា បង្កើនសក្តានុពលនៃសហគ្រិន និងអ្នកបច្ចេកទេសផ្នែកពាណិជ្ជកម្ម និងធុរកិច្ចឌីជីថលក្នុងស្រុក ដើម្បីលើកកម្ពស់ការអភិវឌ្ឍផ្នែកសេដ្ឋកិច្ច និងសង្គមឌីជីថលប្រកបដោយប្រសិទ្ធភាព និងបរិយាបន្នសម្រាប់ប្រទេសកម្ពុជា។

ក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់ ក.ប.ទ. ក្នុងការលើកកម្ពស់អក្ខរកម្មឌីជីថលដូចជាការផ្តល់ជូនអាហារូបករណ៍ជំនាញឌីជីថលដល់សិស្សនិស្សិត, កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល, ការដាក់ចេញនូវផែនទីចង្អុលផ្លូវអភិវឌ្ឍជំនាញឌីជីថលនៅកម្ពុជា ២០២៤-២០៣៥, ការបង្កើតសហគមន៍ឌីជីថលកម្ពុជា និងមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ និងគម្រោងចាំបាច់ជាច្រើនទៀត។ ក្នុងនោះដែរតាមរយៈអនុស្សរណៈនៃការយោគយល់នេះ ក.ប.ទ. នឹងបន្ថែមការគាំទ្រក្នុងវិស័យពាណិជ្ជកម្មដោយររៀបចំវគ្គបណ្តុះបណ្តាលជូនដល់សហគ្រិនក្នុងស្រុកដើម្បីជម្រុញការចាប់យកការប្រើប្រាស់ថ្នាលពាណិជ្ជកម្មឌីជីថលឱ្យបានជោគជ័យ និងពង្រឹងកិច្ចសហការរវាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រសួងពាណិជ្ជកម្ម ស្តីពីការគ្រប់គ្រងផ្នែកភស្តុភារនិងការដឹកជញ្ជូនតាមរយៈថ្នាលឌីជីថលរួម SuperApp ដើម្បីឱ្យការដឹកជញ្ជូនទាំងក្នុងស្រុកនិងអន្តរជាតិប្រព្រឹត្តទៅបានរលូននិងប្រកបដោយភាពច្បាស់លាស់៕





3
-
ព័ត៌មាន5 days ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី៖ បាឋកថាជាស៊េរី ជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ រវាងថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំជំនាន់ក្រោយ
-
ព័ត៌មាន4 days agoកម្ពុជាត្រូវការថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិកដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ
-
ព័ត៌មាន3 days agoកម្ពុជាបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់ពាក់ព័ន្ធទាហានថៃ ប្រើប្រាស់អាវុធគីមីលើគោលដៅជនស៊ីវិល
-
ព័ត៌មាន1 week agoឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តដឹកនាំកិច្ចប្រជុំរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
-
ព័ត៌មាន2 days agoអ្នកវិភាគ៖ ដំណោះស្រាយជម្លោះដែនសមុទ្រកម្ពុជា-ថៃ តាមយន្តការ UNCLOS កម្ពុជា អាចមានប្រៀបខាងផ្លូវច្បាប់
-
ព័ត៌មាន7 days agoសម្ដេចតេជោ សង្ឃឹមថា ឯកអគ្គរដ្ឋទូតថ្មីអ៊ីរ៉ង់នឹងញ៉ាំងទំនាក់ទំនងកម្ពុជា និងអ៊ីរ៉ង់ឱ្យកាន់តែរឹងមាំបន្ថែមទៀត
-
ព័ត៌មាន4 days ago«ខ្មែរជួយខ្មែរ»៖ ស្មារតីសាមគ្គីរវាងស្ថាប័នស៊ីវិល និងកងទ័ពជួរមុខ ក្នុងខឿនការពារជាតិនិងជីវភាពគ្រួសារកងទ័ព