ព័ត៌មាន
ព្រឹកនេះ គុណភាពខ្យល់ក្នុងខេត្តបន្ទាយមានជ័យ ពោធិ៍សាត់ សៀមរាប និងកោះកុង រងការបំពុលខ្លាំង
គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី២៥ខែមករានេះ គុណភាពខ្យល់នៅខេត្តចំនួន៤ ស្ថិតនៅបន្ទាត់ពណ៌ក្រហម (ការបំពុលខ្លាំង) ខណៈរាជធានីភ្នំពេញ និងខេត្តដៃទៀត ស្ថិតនៅបន្ទាត់ពណ៌ខៀវ បៃតង លឿង និងទឹកក្រូច ដែលជាពណ៌បញ្ជាក់ថា គុណភាពខ្យល់មិនបង្កផលប៉ះពាល់ដល់សុខភាពសាធារណៈ។
តាមរយៈសេចក្តីជូនដំណឹងរបស់ក្រសួងបរិស្ថានចេញផ្សាយនៅព្រឹកថ្ងៃទី២៥ ខែមករានះ បានឲ្យដឹងថា គិតចាប់ពីម៉ោង៤រសៀលថ្ងៃទី២៤ រហូតដល់ម៉ោង៧ព្រឹក ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ គុណភាពខ្យល់នៅខេត្តចំនួន៤ស្ថិតនៅបន្ទាត់ពណ៌ក្រហម(ការបំពុលខ្លាំង) ដែលក្នុងនោះរួមមាន៖ខេត្តបន្ទាយមានជ័យ ពោធិ៍សាត់ សៀមរាប និងខេត្តកោះកុង។ ដោយឡែក នៅរាជធានីភ្នំពេញ ស្ថិតនៅបន្ទាត់លឿង(ការបំពុលខ្យល់កំរិតមធ្យម) រីឯតាមបណ្តាខេត្តផ្សេងៗទៀតស្ថិតនៅបន្ទាត់ពណ៌ខៀវ បៃតង លឿង និងទឹកក្រូច ដែលជាពណ៌បញ្ជាក់ថា គុណភាពខ្យល់មិនបង្កផលប៉ះពាល់ដល់សុខភាពសាធារណៈ។
ពាក់ព័ន្ធនឹងការប្រែប្រួលគុណភាពខ្យល់នេះដែរ ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែមករានេះ បានចេញសេចក្ដីប្រកាសព័ត៌មានជ្រាបជូនដល់ប្រជាពលរដ្ឋចូលរួមការពារសុខភាពបណ្តាលមកពីការប្រែប្រួលគុណភាពខ្យល់ក្នុងបរិយាកាស ដោយអនុវត្តតាមវិធានការសំខាន់ដូចជា៖ បន្តតាមដានស្ថានភាពគុណភាពខ្យល់តាមរយៈប្រព័ន្ធផ្សព្វផ្សាយឬគេហទំព័ររបស់ក្រសួងបរិស្ថាន(airquality.moe.gov.kh) ដើម្បីដឹងអំពីសន្ទស្សន៍គុណភាពខ្យល់នៅក្នុងភូមិសាស្ត្រដែលអ្នករស់នៅ។ ស្នាក់នៅក្នុងផ្ទះ ក្នុងអំឡុងពេលដែលសន្ទស្សន៍គុណភាពខ្យល់ខ្ពស់ (ពណ៌ក្រហម) ឬខ្ពស់ខ្លាំង (ពណ៌ស្វាយ) ឬបរិយាកាសអ័ព្ទអួដោយសារមានការកើនឡើងនូវកំហាប់សារធាតុបំពុលខ្យល់។ បិទបង្អួច និងទ្វារ ដើម្បីបង្ការខ្យល់មិនល្អពីខាងក្រៅចូលក្នុងផ្ទះរបស់លោកអ្នក។ កាត់បន្ថយសកម្មភាពខាងក្រៅផ្ទះ ឬនៅទីវាល ក្នុងអំឡុងពេលដែលសន្ទស្សន៍គុណភាពខ្យល់ខ្ពស់ និងឬពាក់ម៉ាស ក្នុងករណីចាំបាច់ទទួលទានទឹកឱ្យបានគ្រប់គ្រាន់ និងត្រូវយកចិត្តទុកដាក់ការពារជាពិសេសចំពោះ ទារក កុមារ ស្ត្រីមានផ្ទៃពោះ ជនចាស់ជរា អ្នកមានជំងឺសួត ជំងឺសរសៃឈាមបេះដូង និងជំងឺរ៉ាំរ៉ៃ ដែលជាក្រុមងាយរងគ្រោះ ប្រសិនបើមានរោគសញ្ញាផ្លូវដង្ហើមដូចជា ពិបាកដកដង្ហើម ក្អក ហត់ ប្រជាពលរដ្ឋប្រញាប់ទៅកាន់ មណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតផ្ទះ៕ អត្ថបទ៖ទូច សោភ័ណ



-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧