ព័ត៌មាន
បើករថយន្តក្នុងល្បឿនលឿន បុកជាមួយនឹងរថយន្តជាច្រើនគ្រឿងឆេះយ៉ាងសន្ធោសន្ធៅ , ស្លាប់បុរសម្នាក់
បុរសម្នាក់បានស្លាប់នៅក្នុងរថយន្តក្រោយជួបគ្រោះថ្នាក់ចរាចរណ៍ បើករថយន្តក្នុងល្បឿនលឿនបានបុកជាមួយនឹងរថយន្តជាច្រើនគ្រឿង បន្តគ្នា បណ្ដាលឲ្យភ្លើងឆេះរថយន្តយ៉ាងសន្ធោសន្ធៅ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅ វេលា ម៉ោង ១១ និង២៥នាទីយប់ ថ្ងៃ ទី ២៥ ខែមករា ឆ្នាំ ២០២៥ ស្ថិតតាមបណ្ដោយផ្លូវ ថៃហ្គ័រ សង្កាត់ ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុមានបុរសម្នាក់បេីករថយន្ត High Lander ពាក់ផ្លាកលេខភ្នំពេញ 2AR-9021 តាមបណ្ដោយផ្លូវ ថៃហ្គ័រ ក្នុងទិសដៅ ពីជេីងទៅត្បូង ក្នុងល្បឿនលឿន ខណៈនោះបានបុករថយន្ត ALPHARD ពាក់ផ្លាកលេខភ្នំពេញ 2CE-6979 តាមបណ្ដោយផ្លូវ ថៃហ្គ័រ ក្នុង ទិសដៅ ពីត្បូងទៅជេីង ហេីយបន្តទៅបុករថយន្ត ALPHARD ពាក់ផ្លាកលេខភ្នំពេញ 2BW-2779 បណ្ដាលឲ្យរថយន្ត ឆេះយ៉ាងសន្ធោសន្ធៅ ចំណែកឯអ្នកបេីករថយន្ត High Lander គៀបជាប់ស្លាប់ក្នុងរថយន្តគួរឲ្យអាសូរ បណ្ដាលឲ្យឆេះស្លាប់ក្នុងហេតុនេះ។
បន្ទាប់ពីភ្លើងឆេះយ៉ាងសន្ធោសន្ធៅ កម្លាំងសមត្ថកិច្ចខណ្ឌច្បារអំពៅ បានចេញរថយន្តពន្លត់អគ្គិភ័យជួយបានពន្លត់ តែទោះជាយ៉ាង បុរសម្នាក់គៀបជាប់ក្នុងរថយន្តបានឆេះស្លាប់បាត់ទៅហើយ។
ក្រោយកេីតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វេីការវាស់វែងយករថយន្តរក្សាទុក នឹងប្រគល់សពអោយគ្រួសារយកទៅធ្វេីបុណ្យទៅតាមប្រពៃណី ៕អត្ថបទ៖ កុម្ភៈ





-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧