ព័ត៌មាន
អាជ្ញាធរជាតិអប្សរា ផ្គត់ផ្គង់ទឹកសង្រ្គោះស្រូវប្រាំង ប្រជាពលរដ្ឋចំនួន ១៩៦៩ ហិកតា
អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ក្នុងអំឡុងពេលដើមរដូវប្រាំងក្នុងខែមករានេះ អាជ្ញាធរបានផ្គត់ផ្គង់ទឹកជូនដល់ប្រជាកសិករ ដែលត្រូវការទឹកជាចាំបាច់ សម្រាប់ស្រោចស្រពស្រែប្រាំង នៅតាមទីតាំងភូមិសាស្រ្តឃុំ-សង្កាត់នានា ដែលស្ថិតនៅខាងក្រៅប្រព័ន្ធស្រោចស្រពបារាយណ៍ខាងលិចលើទំហំផ្ទៃដីសរុបចំនួន១៩៦៩ហិកតា។
ការផ្គត់ផ្គង់ទឹកនេះ នៅតាមទីតាំងរួមមាន ស្រោចស្រពស្រែប្រាំង នៅក្នុងភូមិសាស្រ្តសង្កាត់សៀមរាប ក្រុងសៀមរាប លើផ្ទៃដីស្រែប្រាំងចំនួន១៣៥៤ហិកតា តាមស្ទឹងសៀមរាប។ បានផ្គត់ផ្គង់ទឹកសម្រាប់ស្រោចស្រពស្រែប្រាំង នៅក្នុងភូមិសាស្រ្តតំបន់កូនក្អែក និងថ្នល់តាអេង ឃុំខ្នាត ស្រុកពួក លើផ្ទៃដីស្រែប្រាំងចំនួន ៣០០ហិកតា តាមប្រព័ន្ធស្រោចស្រពបារាយណ៍ខាងលិច។បានផ្គត់ផ្គង់ទឹកសម្រាប់ស្រោចស្រពស្រែប្រាំង នៅក្នុងភូមិសាស្រ្តភូមិស្ទឹងព្រះស្រុក ឃុំល្វា ស្រុកពួកចំនួន៣១៥ហិកតា តាមទ្វារទឹកភូមិគោកត្នោតលើប្រឡាយអូរដំរីស្លាប់ និងទ្វារទឹកដូនកែវ ទ្វារទឹកភូមិប្រាសាទចារយ្យ ភូមិល្បើកលើប្រឡាយអូរខ្លូត៕








-
ព័ត៌មាន6 days agoពលរដ្ឋខ្មែរត្រឡប់ពីអាមេរិកស្ងើចសរសើរការដឹកនាំរបស់រាជរដ្ឋាភិបាលធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍ
-
ព័ត៌មាន3 days agoជំនាញព្រមានអំពីការផាកពិន័យម្ចាស់ទីតាំងជួលស្នាក់នៅដែលពាក់ព័ន្ធនឹងបទល្មើស Scam Online
-
ព័ត៌មាន1 week agoអគ្គមេបញ្ជាការ កងទ័ពហ្វីលីពីន បន្តចុះសង្កេតការណ៍នៅភូមិសាស្រ្តច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoមួយឆ្នាំ២០២៥ មានអ្នកជំងឺមកពិគ្រោះជំងឺក្រៅនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតមានជិត ១០ម៉ឺនករណី
-
ព័ត៌មាន7 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូកម្ពុជាទៅចូលរួមកិច្ចប្រជុំលើកដំបូងរបស់ក្រុមប្រឹក្សាសន្តិភាពនៅអាមេរិក និងទស្សនកិច្ចនៅអឺរ៉ុប
-
ព័ត៌មាន1 week agoគ.ជ.ប.ជ ដាក់ឲ្យដំណើរការក្របខ័ណ្ឌតាមដាន វាយតម្លៃ និងសិក្សាដកបទពិសោធន៍លើការងារប្រឆាំងអំពើជួញដូរមនុស្ស
-
ព័ត៌មាន1 week agoក្រុមសហគ្រិន សាទរចំពោះ «យុទ្ធនាការផលិតផលជាតិ» ស្របពេលមានសន្ទុះគាំទ្រ និងប្រើប្រាស់ផលិតផលជាតិ
-
ព័ត៌មាន2 days agoសម្ដេចធិបតី៖ ការបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញគឺជាភាពជោគជ័យដែលកំពុងកើនឡើងនៅកម្ពុជា