ព័ត៌មាន
នៅក្នុងសន្និបាតថ្ងៃទី២នេះ គណបក្សប្រជាជនកម្ពុជា បានសម្រេចបញ្ចូលឥស្សរជន៤រូបទៀត ជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ របស់គណបក្សប្រជាជន
ការសម្រេចបានបញ្ចូលសមាជិកចិន្រ្តៃយ៍ថ្មីបន្ថែមនេះ បានធ្វើឡើង នៅក្នុងសន្និបាតគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា នាថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា អមដោយអនុប្រធានទាំង៥រូប និងមានសមាជិកគណៈកម្មាធិការកណ្តាលចូលរួម ១១៩១រូប។
ឥស្សរជន៤រូបដែលត្រូវបានបញ្ចូលជាសមាជិកអចិន្រ្តៃយ៍នាពេលនេះរួមមាន៖
១៖ សម្តេចមហាមន្ត្រី គុយ សុផល ដែលបច្ចុប្បន្នជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង
២៖ លោក ធន វឌ្ឍនា អនុប្រធានទី២ នៃរដ្ឋសភា
៣៖ លោក ម៉ម សារិន ប្រធានខុទ្ទកាល័យគណបក្សប្រជាជនកម្ពុជា
៤៖ លោក តាក់ ស៊ុនអី ប្រធានគណៈឃោសនាអប់រំ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ។
សូមជម្រាបថា រហូតដល់ពេលនេះ គណបក្សប្រជាជនកម្ពុជា មានសមាជិកអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្តាលសរុបចំនួន៦២រូប និងមានសមាជិកគណៈកម្មាធិការកណ្តាលឍ ១៣១២រូប៕




-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧