ព័ត៌មាន
គិរីវង់ បញ្ចប់កំណត់ត្រាមិនស្គាល់ឈ្នះក្នុងលីគ ក្រោយលត់ក្រសួងមហាផ្ទៃ ៤-១
ទីបំផុតក្រុមគិរីវង់សុខសែនជ័យ បានស្គាល់ជ័យជម្នះលើកដំបូង ក្នុងលីគកំពូលកម្ពុជា ឆ្នាំ២០២៤/២៥ ហើយ ក្រោយយកឈ្នះសមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ ៤-១ ក្នុងជំនួបជើងទី២ កាលពីចុងសប្ដាហ៍កន្លងទៅ នៅទឹកដីរបស់ខ្លួន ។
ជំនួបសប្ដាហ៍ទី១៩ នៅកីឡដ្ឋានគិរីវង់នេះ ក្រុមម្ចាស់ផ្ទះ បានបើកការនាំមុខក្រសួងមហាផ្ទៃ ៣គ្រាប់មុន នៅវគ្គទី១ ដែល ២គ្រាប់រកបានដោយកីឡាករ ឃាន់ សុប៉ិន ខ្ចីជើងមកពីក្លិបបឹងកេត នៅនាទីទី៧ និងនាទី៣៨ គ្រាដែល ១គ្រាប់ទៀត ដោយកបានដោយកីឡាករ អារីហ្វីន ម៉ូហាំម៉ាត់ នៅនាទី៤៥+២ ។
ចូលវគ្គទី២ ពួកគេ នៅតែបន្ដធ្វើបានល្អ ដែលរកបាន ១គ្រាប់បន្ថែម ដោយកីឡាករ Neville Mbanwei Tengeg នៅនាទី៧៣ មុនកីឡាករ ចាន់ វិបុលដាវីដ វាយបកបាន ១គ្រាប់ឲ្យក្រុមភ្ញៀវ នៅនាទី៨៦ ហើយលទ្ធផលនេះ ក៏បានរក្សាដល់ចប់ការប្រកួត ដោយគិរីវង់សុខសែនជ័យ បានយកឈ្នះក្រសួងមហាផ្ទៃ ៤-១ ។
នេះគឺជាជ័យជម្នះលើកដំបូង ក្នុងលីគកំពូលកម្ពុជា រដូវកាលនេះ បន្ទាប់ពីឆ្លងកាត់ ១៧ប្រកួតកន្លងមក បានត្រឹមស្មើ ២ដង ខណៈ ១៥ដងទៀត សុទ្ធតែបរាជ័យ ។ សម្រាប់ជ័យជម្នះក្នុងការប្រកួតទី១៨ របស់ក្រុមមានមូលដ្ឋាននៅខេត្តតាកែវនេះ ក៏ជាការសងសឹកបានសម្រេចផងដែរ បន្ទាប់ពីជើងទី១ ពួកគេបានចាញ់ក្រសួងមហាផ្ទៃ ក្រៅដី ១-២ ។ យ៉ាងណាមិញគិរីវង់សុខសែនជ័យ នៅតែបន្ដឈរបាតតារាង ដោយរកបាន ៥ពិន្ទុ ស្មើគ្នាជាមួយក្រុមក្រសួងមហាផ្ទៃ ៕ អត្ថបទ លី ឈុនឡា






-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧