ព័ត៌មាន
ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ CMG ចេញផ្សាយកម្មវិធី Spring Festival Gala អបអរបុណ្យចូលឆ្នាំចិន
ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ (CMG) បានចេញផ្សាយកម្មវិធីសិល្បៈដ៏ល្បីល្បាញនាឱកាសពិធីបុណ្យនិទាឃរដូវឆ្នាំ ២០២៥ Spring Festival Gala កាលពីថ្ងៃអង្គារដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ឆ្នាំម្សាញ់។ មហោស្រពសិល្បៈឆ្នាំនេះ គ្របដណ្ដប់ដោយការសម្តែងចម្រុះដ៏អស្ចារ្យ រួមមាន ចម្រៀង រាំ កំប្លែង ល្ខោនអូប៉េរ៉ា សិល្បៈក្បាច់គុន សៀក ហ៊ី និងសិល្បៈសប្បាយៗជាច្រើនទៀត ដើម្បីនាំយកចំណីអារម្មណ៍រីករាយនៃបុណ្យចូលឆ្នាំចិនទៅកាន់ទស្សនិកជនទូទាំងពិភពលោក។

កម្មវិធីនេះបានចាក់ផ្សាយនៅថ្ងៃទី ២៨ ខែមករា វេលាម៉ោង ៨ យប់ ម៉ោងនៅរដ្ឋធានីប៉េកាំង តាមរយៈប៉ុស្តិ៍ទូរទស្សន៍ CMG ជាច្រើន រួមមាន CCTV-1, CCTV-3, CCTV-4 និងប៉ុស្តិ៍ទូរទស្សន៍ទំនើប 4K និង 8K ហើយក៏មាននៅលើប្រេកង់វិទ្យុ CMG ផ្សេងៗ និងវេទិកាប្រព័ន្ធផ្សព្វផ្សាយថ្មីៗផងដែរ។

អ្នកទស្សនាដែលខ្សោយការមើលឃើញអាចស្តាប់ការផ្សាយជាសំឡេងផ្ទាល់របស់ CMG ចំណែកទស្សនិកជនដែលខ្សោយការស្តាប់អាចរីករាយការកម្សាន្តដោយមានលក្ខណៈពិសេស និងងាយស្រួលតាមតម្រូវការនៅលើកម្មវិធីព័ត៌មាន និងវេទិកាវីដេអូរបស់ CMG ។

កម្មវិធីមហោស្រពសិល្បៈដ៏ល្បីល្បាញរបស់ចិនមួយនេះចាក់ផ្សាយជាអន្តរជាតិតាមរយៈ ទូរទស្សន៍ CGTN ជាភាសាអង់គ្លេស អេស្ប៉ាញ បារាំង អារ៉ាប់ និងរុស្ស៊ី រួមជាមួយនឹងបណ្តាញប្រព័ន្ធផ្សព្វផ្សាយទូទាំងពិភពលោកដែលមាន ៨២ ភាសា។ ប្រព័ន្ធផ្សព្វផ្សាយជាង ២.៩០០ នៅក្នុងប្រទេស និងតំបន់ជាង ២០០ ផ្សាយផ្ទាល់ និងគ្របដណ្តប់នៃព្រឹត្តិការណ៍នេះ៕
-
ព័ត៌មាន1 week agoសម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
-
ព័ត៌មាន1 week agoអ្នកសារព័ត៌មានបារាំង និងកាណាដា ចុះផ្ដិតយករូបភាពស្លាកស្នាមដ៏ឈឺចាប់នៅបំន់បឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមថៃឈ្លានពានកាលពីឆ្នាំ២០២៥
-
ព័ត៌មាន7 days agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បញ្ជាបន្ទាន់ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវតាមចាប់ ក្រុមក្មេងទំនើងជិះម៉ូតូប្រដេញគ្នាបង្កអាណាធិបតេយ្យ យកមកអនុវត្តច្បាប់
-
ព័ត៌មាន1 week agoសម្ដេចធិបតីណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទ ព្រះវិហារ តាក្របី និងតាមាន់ធំ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន7 days agoក្រសួងបរិស្ថាន៖ស្ថានភាពគុណភាពទឹកតាមដងទន្លេមេគង្គកម្ពុជាមិនទទួលរងនូវការបំពុលឡើយ
-
ព័ត៌មាន7 days agoថ្ងៃដំបូងបើកដំណើរការផ្លូវថ្មើជើងចតុមុខអបអរសាទរបុណ្យអុំទូក មានភ្ញៀវជាតិ អន្តរជាតិជាច្រើនមកដើរទស្សនាកម្សាន្ត
-
ព័ត៌មាន1 week agoGS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា
-
ព័ត៌មាន1 week agoទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង