ព័ត៌មាន
សម្តេចធិបតី៖ កម្មវិធីផ្តល់ដី មិនត្រឹមជួយពលរដ្ឋក្រីក្រពិតប្រាកដប៉ុណ្ណោះទេថែមទាំងរួមគ្នាទប់ស្កាត់ការទន្ទ្រានដីរដ្ឋផងដែរ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអះអាងថា កម្មវិធីផ្តល់ដីការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍន៍ចីរភាព មិនត្រឹមតែបង្កើតសហថាមពលក្នុងការដោះស្រាយដីជូនប្រជាពលរដ្ឋក្រីក្រគ្មានដីពិតប្រាកដប៉ុណ្ណោះទេ ថែមទាំងនឹងចូលរួមទប់ស្កាត់សកម្មភាពទន្ទ្រានដីរដ្ឋធ្វើជាកម្មសិទ្ធិឯកជនផងដែរ ខណៈកម្មវិធីផ្តល់ដីនេះនឹងចាប់ផ្តើមអនុវត្តទទួលពាក្យស្នើសុំរបស់ប្រជាពលរដ្ឋ ចាប់ពីខែកុម្ភៈ ឆ្នាំ២០២៥ នេះតទៅនោះ។
តាមរយៈសេចក្តីថ្លែងការណ៍ពិសេស ស្តីពី«កម្មវិធីផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព» នាយប់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥នេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កម្មវិធីផ្តល់ដីការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាពនេះ មានគោលបំណងជាច្រើនដោយក្នុងនោះ អាទិភាពធំទីមួយគឺការដោះស្រាយដីជូនប្រជាពលរដ្ឋខ្មែរក្រីក្រ ដែលគ្មានដីពិតប្រាកដ ហើយបន្ថែមលើនេះ កម្មវិធីនឹងចូលរួមទប់ស្កាត់សកម្មភាពទន្ទ្រានដីរដ្ឋធ្វើជាកម្មសិទ្ធិឯកជន និងជំរុញការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការការពារ និងអភិរក្សព្រៃឈើជាដើម។
សម្តេចបវរធិបតីនាយករដ្ឋមន្រ្តី បានបន្ថែមទៀតថា តាមរយៈកម្មវិធីនេះ ប្រជាពលរដ្ឋខ្មែរ ដែលគ្មានដីពិតប្រាកដ នឹងត្រូវបានរដ្ឋផ្តល់ដីជូនជាមួយនឹងការរៀបចំជាភូមិករជូន ហើយប្រជាពលរដ្ឋខ្មែរ ដែលនឹងទៅរស់នៅទីនោះ អាចនឹងចងជាសហគមន៍ ដើម្បីជួយការពារដី និងព្រៃនៅជុំវិញសហគមន៍ ដែលខ្លួនរស់នៅទីនោះផងដែរ។
តាមរយៈសារពិសេសនេះដែរសម្តេចធិបតីនាយករដ្ឋមន្រ្តី ក៏បានរំលឹកពីសាវតារ នៃការដោះស្រាយកម្មសិទ្ធិឯកជនដីធ្លីជូនប្រជាពលរដ្ឋថា សង្គ្រាមរាប់ទសវត្សរ៍នាអតីតកាលបានបំផ្លាញមិនត្រឹមតែអាយុជីវិតរបស់ប្រជាពលរដ្ឋខ្មែរស្លូតត្រង់រាប់លាននាក់ប៉ុណ្ណោះទេ វាថែមទាំងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងសង្គម ដូចជាថ្នល់ សាលារៀនមន្ទីរពេទ្យ ព្រមទាំងធនធានមនុស្ស និងកម្មសិទ្ធិឯកជនជាពិសេសកម្មសិទ្ធិឯកជនលើដីធ្លី ត្រូវបានលុបបំបាត់ចោលទាំងស្រុងនៅក្នុងរបបប្រល័យពូជសាសន៍ប៉ុលពតផងដែរ។
ប៉ុន្តែនៅក្រោយថ្ងៃ៧ មករា ១៩៧៩ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ របស់គណបក្សប្រជាជនកម្ពុជា រាជរដ្ឋាភិបាល បានបែងចែកដីកសិកម្មលើកដំបូងជូនប្រជាពលរដ្ឋនៅឆ្នាំ១៩៨៥ និងទទួលស្គាល់កម្មសិទ្ធិឯកជនលើដីលំនៅឋាននៅឆ្នាំ១៩៨៩។ បន្ថែមលើពីនេះរាជរដ្ឋាភិបាល ក៏បានដាក់ចេញនូវគោលនយោបាយផ្តល់ដីជូនប្រជាពលរដ្ឋតាមរយៈកម្មវិធីជាដំណាក់កាលៗផងដែរ។
យ៉ាងណាក៏ដោយសម្តេចធិបតីនាយករដ្ឋមន្រ្តីបានបញ្ជាក់អះអាងថា ដើម្បីបន្តកិច្ចការចាំបាច់ប្រកបដោយប្រវត្តិសាស្ត្រនេះ រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា បាននិងកំពុងបន្តយកចិត្តទុកដាក់លើការលើកកម្ពស់សិទ្ធិកាន់កាប់ដីធ្លីរបស់ប្រជាពលរដ្ឋ តាមរយៈការជំរុញការវាស់វែង ការចុះបញ្ជីដីធ្លី និងការចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ ក៏ដូចជាការបន្តផ្តល់ដីសម្បទានសង្គមកិច្ចជូនអតីតកងកម្លាំងប្រដាប់អាវុធ និងគ្រួសារកងទ័ព និងនគរបាលជាតិ នៅតាមព្រំដែន និងប្រជាពលរដ្ឋក្រីក្រពិតប្រាដកផងសដែរ ជាក់ស្តែង«កម្មវិធីផ្តល់ដីការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព»នេះនឹងចាប់ផ្តើមអនុវត្តប៉ុន្មានថ្ងៃខាងមុខនេះ តែម្តង៕ អត្ថបទ៖ បាន ចក់

-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧