ព័ត៌មាន
នាយករដ្ឋមន្រ្ដីឡាវ គាំទ្រគំនិតផ្តួចផ្តើមដែលរដ្ឋមន្រ្តីពាណិជ្ជកម្មកម្ពុជា-ឡាវបានប្តេជ្ញាចិត្តជំរុញបង្កើនទំហំពាណិជ្ជកម្មប្រទេសទាំងពីរ
វៀងចន្ទន៍៖ រសៀលថ្ងៃអង្គារ ទី២៨ ខែមករា ឆ្នាំ២០២៥ នៅទីក្រុងវៀងចន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នាឱកាសនៃដំណើរបេសកកម្មចូលរួមកិច្ចប្រជុំគណៈកម្មាធិការពាណិជ្ជកម្មចម្រុះកម្ពុជា-ឡាវលើកទី២ នៅទីក្រុងវៀងច័ន្ទន៍ ប្រទេសឡាវ។

ក្នុងជំនួបសម្តែងការគួរសមនេះ លោកជំទាវរដ្ឋមន្រ្តី បាន ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមនាយករដ្ឋមន្រ្តី ដែលបានចំណាយពេលដ៏មមារញឹក អនុញ្ញាតជូនគណៈប្រតិភូកម្ពុជាចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ និងបាននាំសេចក្តីនឹករលឹក និងការសាកសួរសុខទុក្ខពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះ ឯកឧត្តមនាយករដ្ឋមន្រ្តីផងដែរ។
ឆ្លៀតក្នុងឱកាសនេះ លោកជំទាវរដ្ឋមន្រ្តីបានជម្រាបជូន ដោយសង្ខេបពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការពាណិជ្ជកម្មចម្រុះកម្ពុជា-ឡាវលើកទី២ ដែលបានប្រព្រឹត្តទៅកាលពីព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ ដែលក្នុងនោះ ភាគីទាំងពីរបានប្តេជ្ញាចិត្តជំរុញបង្កើនទំហំពាណិជ្ជកម្មរបស់ប្រទេសទាំងពីរដោយ (១). ពិនិត្យលើសក្ដានុពលនៃកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងប្តេជ្ញាចិត្តបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី (២). ពិនិត្យលទ្ធភាពបង្កើតយន្តការផ្សេងៗដើម្បីពង្រីកទំហំពាណិជ្ជកម្មទ្វេភាគី (៣). ពិនិត្យលទ្ធភាព បង្កើតយន្តការប្រជុំប្រចាំឆ្នាំនៃរដ្ឋបាលខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរ ដើម្បីលើកកម្ពស់ការធ្វើពាណិជ្ជកម្មនិងពិនិត្យលើគំនិតផ្ដួចផ្ដើមដទៃទៀត ដែលថ្នាក់ដឹកនាំកំពូលទាំងពីរបានឯកភាពរួមទាំងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និង (៤) ជំរុញឱ្យមានការតាំងពិព័រណ៍, វេទិកាធុរកិច្ច និងវិនិយោគ, ទេសចរណ៍, ភស្តុភារកម្ម និងកិច្ចសហប្រតិបត្តិការនៃសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្ម ឧស្សាហកម្មឡាវ ជាដើម។
ជាកិច្ចឆ្លើយតប ឯកឧត្តមនាយករដ្ឋមន្ត្រីឡាវ បានផ្តល់ការគាំទ្រចំពោះលទ្ធផលនិងគំនិតផ្តួចផ្តើមដែលរដ្ឋមន្រ្តីពាណិជ្ជកម្មទាំងពីរបានពិភាក្សា និងលើកទឹកចិត្តឲ្យក្រសួង-ស្ថានប័នពាក់ព័ន្ធព្រមទាំងរដ្ឋបាលខេត្តជាប់ព្រំដែនបន្តកិច្ចសហការឱ្យកាន់តែសកម្មបន្ថែមទៀតសំដៅជំរុញកំណើនពាណិជ្ជកម្មនិងវិនិយោគរបស់ប្រទេសទាំងពីរ៕


-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧