ព័ត៌មាន
មន្រ្ដីក្រសួងធនធានទឹកបន្តចុះពិនិត្យស្ថានភាពទឹកនៅតាមបណ្តាអាងទឹក និងប្រព័ន្ធប្រឡាយមួយចំនួន ក្នុងភូមិសាស្រ្តខេត្តស្ទឹងត្រែង
ស្ទឹងត្រែង៖ នៅថ្ងៃព្រហស្បតិ៍ ទីទី៣០ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម សុត រស្មី រដ្ឋលេខាធិការ និងជាប្រធានក្រុមសម្របសម្រួលការងារធនធានទឹក និងឧតុនិយមខេត្តក្រចេះ និងខេត្តស្ទឹងត្រែង ក្នុងនាមតំណាងឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម សហការជាមួយលោក សុវណ្ណ ពិសេដ្ឋ អភិបាលនៃគណៈអភិបាលស្រុកសេសាន លោក លំ សេរីគុត ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តស្ទឹងត្រែង និងសហការីបានចុះពិនិត្យជាក់ស្តែងស្ថានភាពទឹកនៅតាមបណ្តាអាងទឹក និងប្រព័ន្ធប្រឡាយមួយចំនួន និងការងារបង្កបង្កើនផលស្រូវរដូវប្រាំង ក្នុងភូមិសាស្រ្តខេត្តស្ទឹងត្រែង។
ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ឱ្យដឹងថា គោលបំណងនៃការចុះត្រួតពិនិត្យនេះគឺដើម្បីធានាឱ្យបាននូវប្រសិទ្ធភាព និងសុវត្ថិភាពក្នុងការប្រើប្រាស់ទឹកសម្រាប់ប្រជាជនក្នុងការធ្វើកសិកម្មចម្រុះរួមមាន ការធ្វើស្រែប្រាំង និងដំណាំផ្សេងៗ។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ ក្រុមការងារ និងអាជ្ញាធរមូលដ្ឋានបានចុះពិនិត្យទំនប់ទឹកអូរចាប ទំនប់ទឹកអូរពូក ទំនប់ទឹក ក២០ និងទំនប់ទឹកអូរខ្លី ដែលអាងទឹកទាំងនេះមានសមត្ថភាពស្តុកទឹកសរុបប្រមាណ ៥លានម៉ែត្រគូប និងជាប្រភពទឹកសម្រាប់ស្រោចស្រពផ្ទៃដីកសិកម្មប្រមាណ១ ០០០ហិកតា។
ឯកឧត្តមរដ្ឋលេខាធិការបានឱ្យដឹងថា ខេត្តស្ទឹងត្រែងមានសណ្ឋានដីជាតំបន់ខ្ពង់រាប ហើយមានប្រជាកសិករបង្កបង្កើនផលស្រូវប្រាំងចំនួន ១៦ ហិកតា។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ បានផ្តល់អនុសាសន៍ និងទិសដៅសំខាន់ៗ ស្របតាមគោលនយោបាយនិងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧នៃរដ្ឋសភា និងអាទិភាពគន្លឹះមនុស្ស ទឹក ភ្លើង ផ្លូវ និងបច្ចេកវិទ្យា និងបានពិនិត្យមើលគម្រោងអភិវឌ្ឍន៍បន្ថែម ដែលអាចជួយលើកកម្ពស់វិស័យធនធានទឹកនៅក្នុងស្រុកសេសាន នៅពេលអនាគត។
ទន្ទឹមនេះ ឯកឧត្តមរដ្ឋលេខាធិការក៍បានណែនាំមន្ទីរត្រូវផ្តោតការយកចិត្តទុកដាក់ខ្ពស់លើការងារស្រោចស្រព និងត្រូវត្រៀមជានិច្ចសម្រាប់ធ្វើការអន្តរាគមន៍បន្ទាន់ក្នុងករណីមានការខ្វះខាតទឹកសម្រាប់បង្កបង្កើនផល៕






-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ