ព័ត៌មាន
គណៈកម្មការទទួលបន្ទុកកិច្ចការបរទេសនៃសភាកម្ពុជា ជួបពិភាក្សាការងារជាមួយប្រធានគណៈកម្មាធិការគោលនយោបាយការបរទេសនៃក្រុមប្រឹក្សាជាតិស្វីស
ឯកឧត្ដម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាននៃរដ្ឋសភា រួមជាមួយឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃព្រឹទ្ធសភា បានអញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្ដម Laurent Wehrli ប្រធានគណៈកម្មាធិការគោលនយោបាយការបរទេសនៃក្រុមប្រឹក្សាជាតិនៃប្រទេសស្វីស (រដ្ឋសភា) និងតំណាងទីភ្នាក់ងារស្វីសដើម្បីការអភិវឌ្ឍ និងសហប្រតិបត្តិការ (SDC) នៅរសៀលថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសណ្ឋាគារ Raffle Hotel ។
កិច្ចប្រជុំបានពិភាក្សានិងផ្លាស់ប្តូរទស្សនអំពីគោលនយោបាយការបរទេស ការងារការទូតសភា និងកិច្ចសហប្រតិបត្តិការរវាងសភាកម្ពុជា និងសភាស្វីស នៅក្នុងក្របខណ្ឌទ្វេភាគី ក្នុងតំបន់ និងអន្តរជាតិ រួមមានក្របខណ្ឌសភាហ្វ្រង់កូហ្វូនី (APF) សហភាពអន្តរសភា (IPU) ជាដើម។ កម្ពុជា និងស្វីសប្រកាន់នូវគោលនយោបាយការបរទេសអព្យាក្រឹត្យអចិន្ត្រៃយ៍ដូចគ្នា។ ប្រទេសទាំងពីរ មានទំនាក់ទំនងជាមួយគ្នាជាយូរអង្វែង មកហើយ ដោយផ្អែកលើការគោរពគ្នាទៅវិញទៅមក ទំនុកចិត្ត និងតម្លៃរួមគ្នា ដែលជាមូលដ្ឋានគ្រឹះនៃមិត្តភាពដ៏យូរអង្វែងរបស់ប្រទេសទាំងពីរ។
ភាគីកម្ពុជា ក៏បានជម្រាបជូនអំពី ធម្មនុញ្ញសន្តិភាពសកល (UPC) ដែលត្រូវបានអនុម័តនៅក្នុងសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិដើម្បីភាពអត់ឱននិងសន្តិភាព (11th IPTP) កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅ ហើយកិច្ចខិតខំប្រឹងប្រែងរួមដើម្បីកសាងសន្តិភាពពិភពលោកគឺមានសារៈសំខាន់ណាស់នាពេលបច្ចុប្បន្ន ដែលសភាពការណ៍ពិភពលោកកំពុងតែប្រែប្រួលពិបាកប៉ាន់ស្មាន។
ភាគីកម្ពុជា ក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលស្វីស តាមរយៈទីភ្នាក់ងារស្វីសដើម្បីការអភិវឌ្ឍនិងសហប្រតិបត្តិការ (SDC) ដែលបានផ្តល់ការគាំទ្រដល់វិស័យសុខាភិបាល អប់រំ បណ្ដុះបណ្ដាល និងការដោះមីន នៅកម្ពុជានាពេលកន្លងមក។ ភាគីទាំងពីរនឹងបន្តកិច្ចសន្ទនា កិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរប្រជាជន និងប្រជាជន ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងស្វីស ឱ្យកាន់តែប្រសើរឡើង។




-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ