ព័ត៌មាន
យុវជនសាមគ្គីគ្រងជើងឯក Svay Reing Cup U13 លើកទី១ ក្រោយឈ្នះថ្នាលព្រះខ័នរាជ ៣-១
ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ ស្វាយរៀង ខាប់ យុវជនអាយុក្រោម ១៣ឆ្នាំ (Svay Rieng Cup U13) លើកទី១ ឆ្នាំ២០២៤/២៥ បានបញ្ចប់ដោយជោគជ័យ ដោយក្រុមយុវជនសាមគ្គីអាយុក្រោម ១៣ឆ្នាំ បានគ្រងតំណែងជើងឯក បន្ទាប់ពីយកឈ្នះក្រុមយុវជន U13 ព្រះខ័នរាជស្វាយរៀង ៣-១ ក្នុងវគ្គផ្ដាច់ព្រ័ត្រ កាលពីចុងសប្ដាហ៍កន្លងទៅ ។

ពិធីបិទការប្រកួតបាល់ទាត់ក្របខណ្ឌយុវជនប្រចាំខេត្តស្វាយរៀងនេះ បានធ្វើឡើងក្រោមវត្តមានឯកឧត្តម ឌី វិជ្ជា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) ខេត្តស្វាយរៀង និងជាប្រធានក្លិបព្រះខ័នរាជស្វាយរៀង ដែលបានផ្ដួចផ្ដើមគំនិតរៀបចំការប្រកួតនេះឡើង ហើយក៏មានការចូលរួមពីថ្នាក់ដឹកនាំខេត្ត និងប្រជាពលរដ្ឋយ៉ាងច្រើនផងដែរ ។
ក្រោយឆ្លងកាត់ការប្រកួតជិត ៣ខែ ក្រុមយុវជនសាមគ្គីអាយុក្រោម ១៣ឆ្នាំ ដែលបញ្ចប់ត្រឹមលេខ៣ ក្នុងវគ្គសន្សំពិន្ទុ បានសាងភាពភ្ញាក់ផ្អើល ដោយបានយកឈ្នះក្រុមឈរលេខ២ ធូប្រាឌឺបាវិត ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ(វគ្គខ្វែង) មុនឡើងជួបក្រុមយុវជន U13 ព្រះខ័នរាជស្វាយរៀង នៅវគ្គផ្ដាច់ព្រ័ត្រ ដ្បិតក្រុមយុវជនថ្នាលក្លិបអាជីពនេះ គឺបានយកឈ្នះក្រុមកំពូលតារាង ស.ស.យ.ក ស្រុកកំពង់រោទិ៍ ក្នុងវគ្គខ្វែងដូចគ្នា ។
នៅក្នុងវគ្គផ្ដាច់ព្រ័ត្រក្រុមយុវជនសាមគ្គី បន្ដធ្វើបានយ៉ាងល្អ ដោយស៊ុតនាំមុខ ១គ្រាប់មុន ត្រឹមរយៈពេល ២នាទី ដោយកីឡាករ វ៉ាត់ ភារ្យម មុនក្រុមយុវជនព្រះខ័នរាជស្វាយរៀង តាមស្មើនៅនាទី២៧ ដែលរកបានដោយកីឡាករ មាស វណ្ណៈ ។ ប៉ុន្ដែប៉ុន្មាននាទីក្រោយមក ក្រុមយុវជនសាមគ្គី បានបន្ថែម ២គ្រាប់ទៀត ដោយកីឡាករ សាង រក្សា និង ញាញ់ សាវន នៅនាទី៣២ និងនាទី៣៥ ដើម្បីធានាជ័យជម្នះ និងគ្រងជើងឯកតែម្ដង ។
ដោយឡែកចំណាត់ថ្នាក់លេខ៣ នៃពានរង្វាន់ Svay Rieng Cup U13 លើកដំបូងនេះ គឺបានទៅក្រុមយុវជន U13 ធូប្រាឌឺ បន្ទាប់ពីយកឈ្នះក្រុមយុវជន U13 ស.ស.យ.ក ស្រុកកំពង់រោទិ៍ ដោយលទ្ធផល ២-០ ។ ដូច្នេះក្រុមដែលឈរកំពូលតារាងក្នុងវគ្គសន្សំពិន្ទុ គឺក្រុមយុវជន ស.ស.យ.ក ស្រុកកំពង់រោទិ៍ បានបញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ៤ ប៉ុណ្ណោះ ៕ អត្ថបទ លី ឈុនឡា


-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ