ព័ត៌មាន
អគ្គនាយកដ្ឋានពន្ធដារ បូកសរុបការប្រមូលចំណូលឆ្នាំ២០២៤ និងការដាក់ចេញទិសដៅបន្ត
អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃម្សិលមិញនេះ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ គ្រប់គ្រងប្រមូលចំណូលពន្ធប្រចាំខែធ្នូ និងប្រចាំឆ្នាំ២០២៤ និងការដាក់ចេញទិសដៅសម្រាប់អនុវត្តបន្ត ដើម្បីជំរុញការប្រមូលចំណូលនៅក្នុងឆ្នាំ២០២៥នេះ ឱ្យសម្រេចតាម ផែនការរបស់ខ្លួន។
អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី ៣ ខែ កុម្ភៈ ម្សិលមិញនេះ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រប់គ្រងប្រមូល ចំណូលពន្ធប្រចាំខែធ្នូ និងប្រចាំឆ្នាំ ២០២៤ ដោយក្នុងកិច្ចប្រជុំនេះ អគ្គនាយកដ្ឋានពន្ធដារបានបង្ហាញនូវចំណូលពន្ធអាករគ្រប់ ប្រភេទរបស់ខ្លួន ដែលបានអនុវត្តការប្រមូលចំណូលពន្ធពេញរយៈពេលមួយឆ្នាំ និងការដាក់ចេញទិសដៅសម្រាប់អនុវត្តបន្ត ដើម្បី ជំរុញការប្រមូលចំណូលពន្ធគ្រប់ប្រភេទ នៅក្នុងឆ្នាំ ២០២៥ នេះ ឱ្យសម្រេចតាមផែនការ ច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ប្រចាំឆ្នាំ២០២៥។
ជុំវិញកិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រប់គ្រងប្រមូលចំណូលពន្ធនេះ មានការអញ្ជើញជាអធិបតីភាព ឯកឧត្តមអគ្គបណ្ឌិត សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ជូ វិជិត្ត រដ្ឋលេខាធិការ ប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួល បន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ, ឯកឧត្តម គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយក ដ្ឋានគយនិងរដ្ឋាករកម្ពុជា, ឯកឧត្តម អ៊ុង លុយណា អគ្គនាយកនៃអគ្គនាយកដ្ឋានគោលនយោបាយ, លោកជំទាវ ង៉ែត ម៉ូវីឡែន អគ្គនាយកនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ព្រមទាំងវត្តមានចូលរួម ពីឯកឧត្តម លោកជំទាវ និងមន្ត្រីពាក់ព័ន្ធក្រោមចំណុះរបស់ អគ្គនាយកដ្ឋានពន្ធដារជាច្រើនរូប។
សូមបញ្ជាក់ថា សម្រាប់ការប្រមូលចំណូលពន្ធក្នុងឆ្នាំនេះវិញ, បើតាមច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ ២០២៥ រាជរដ្ឋាភិបាលកំណត់ការប្រមូលចំណូលចរន្តថ្នាក់ជាតិ ត្រូវសម្រេចឱ្យបានក្នុងរង្វង់ជិត ២៨ ពាន់ប៊ីលានរៀល ត្រូវប្រមាណជាង ១៣ ភាគរយ នៃ ផ.ស.ស. ថយចុះជាង ៣ ភាគរយ បើធៀបឆ្នាំ ២០២៤ ក្នុងនោះចំណូលសារពើពន្ធត្រូវសម្រេចឱ្យបានជាង ២៤ ពាន់ ប៊ីលានរៀល ត្រូវជាង ១១ ភាគរយ នៃ ផ.ស.ស. ថយចុះជាង ៦ ភាគរយ បើធៀបនិងច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៤ ដោយចំណូល ពន្ធដារត្រូវគ្រោងចំនួនជាង ១៤ ពាន់ប៊ីលានរៀល ត្រូវជាង ៦,៧២ ភាគរយ នៃ ផ.ស.ស. ថយចុះ ៤ ភាគរយ ខណៈចំណូលពន្ធនិង អាករគយ ត្រូវបានគ្រោងជាង ១០ ពាន់ប៊ីលានរៀល ត្រូវប្រមាណ ៤,៨៥ ភាគរយ នៃ ផ.ស.ស ថយចុះ ៨,៧ ភាគរយ បើធៀបនិង ច្បាប់ឆ្នាំ២០២៤៕ អត្ថបទ៖ សុន រ៉ាឌី











-
PR NEWS5 days agoចុងសប្តាហ៍នេះ! មហាព្រឹត្តិការណ៍ GANZBERG Kun Khmer Tour concert នឹងធ្វើឲ្យកក្រើកអ្នកកំពង់ឆ្នាំង ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
កីឡា5 days agoកម្ពុជានឹងធ្វើម្ចាស់ផ្ទះការប្រកួតបាល់ទាត់ហ្វ្រីស្តាយល៍ (Freestyle Football)តំបន់អាស៊ី ប៉ាស៊ីហ្វិក ២០២៦
-
ព័ត៌មាន2 days agoក្រសួងវប្បធម៌កម្ពុជា ប្រកាសការពារបេតិកភណ្ឌវប្បធម៌ខ្មែរ និងឆ្លើយតបចំពោះការផ្សព្វផ្សាយលើបណ្តាញសង្គមរបស់ប្រទេសថៃពាក់ព័ន្ធនឹងសម្លៀកបំពាក់ប្រពៃណី និងវប្បធម៌ខ្មែរ
-
កីឡា4 days agoសហព័ន្ធវាយកូនបាល់ត្រៀមប្រកួតជើងឯកជាតិស្វែងរកធនធានឆ្នើមៗត្រៀមការប្រកួតកម្រិតអន្តរជាតិ
-
ព័ត៌មាន3 days agoសម្តេចធិបតី៖ រាជរដ្ឋាភិបាលមានឆន្ទៈប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាយ៉ាងម៉ឺងម៉ាត់ដោយមិនលើកលែង និងមិនថយក្រោយជាដាច់ខាត
-
ព័ត៌មាន1 week agoទូតចិនប្រចាំកម្ពុជា ជួបពិភាក្សាការងារជាមួយអាជ្ញាធរខេត្តពោធិ៍សាត់ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ
-
ព័ត៌មាន1 week agoអបអរទិវាអន្តរជាតិនារី៖ ស្រ្ដីកំពុងចូលរួមការងារសកម្មនៅតាមមូលដ្ឋានក្នុងកិច្ចការងាររដ្ឋបាលថ្នាក់ក្រោមជាតិ
-
ព័ត៌មាន1 week agoរដ្ឋមន្រ្តីការងារ ចាត់ទុកកម្មការិនីគឺជា “វីរនារី” និងលើកទឹកចិត្តឱ្យរួមគ្នាយកចិត្តទុកដាក់លើកកម្ពស់សិទ្ធិកម្មការិនីបន្ថែមទៀត