ព័ត៌មាន
កម្ពុជាដាក់ចេញយុទ្ធសាស្ត្រកៀរគរចំណូល នៃការទំនើបរដ្ឋបាលសារពើពន្ធ ដើម្បីឆ្លើយតបការអភិវឌ្ឍ
យុទ្ធសាស្ត្រកៀរគរចំណូលរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា, មានចក្ខុវិស័យចូលរួមប្រែក្លាយប្រព័ន្ធចំណូលរដ្ឋឱ្យកាន់ តែទំនើប មានប្រសិទ្ធភាពខ្ពស់ និងប្រកបដោយសុភបរមា ដែលអាចឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍ និងការវិវឌ្ឍនៃរចនាសម្ព័ន្ធ សង្គម-សេដ្ឋកិច្ចកម្ពុជា។
រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា, រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដើម្បីធានាបាននូវកំណើន ការងារ សមធម៌ ប្រសិទ្ធភាពនិងចីរភាព សំដៅបន្តរក្សាឱ្យបានរឹងមាំនូវចលនការនៃសុខសន្តិភាព និងជំរុញសន្ទុះនៃការអភិវឌ្ឍប្រទេស ជាតិក្នុងរយៈពេលមធ្យម និងវែងទៅមុខ តាមរយៈការកែទម្រង់មុតស្រួចលើគ្រប់វិស័យ ឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យរយៈពេល វែងរបស់កម្ពុជា ពោលគឺក្លាយជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
ក្នុងន័យនេះ, រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចដាក់ចេញនូវយុទ្ធសាស្តកៀរគរចំណូល របស់រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា ដោយបានកំណត់ចក្ខុវិស័យ គោលបំណង គោលដៅ និងអភិក្រមច្បាស់លាស់ ស្របជាមួយនឹងការដាក់ចេញនូវវិធានការ គន្លឹះ សម្រាប់ការធ្វើទំនើបភាវូបនីយកម្មរដ្ឋបាលសារពើពន្ធ និងរដ្ឋបាលចំណូលមិនមែនសារពើពន្ធ និងការធ្វើវិចារណកម្មគោល- នយោបាយពន្ធដោយកំណត់នូវសូចនាករសមិទ្ធកម្ម និងសកម្មភាពគន្លឹះសម្រាប់ការតាមដាននិងវាយតម្លៃ ដើម្បីធានាឱ្យបាននូវ ប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាពក្នុងការអនុវត្តយុទ្ធសាស្ត្រនេះ។
ក្រៅពីនេះ, យុទ្ធសាស្ត្រកៀរគរចំណូលរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក៏មានចក្ខុវិស័យចូលរួមប្រែក្លាយប្រព័ន្ធ ចំណូលរដ្ឋឱ្យកាន់តែទំនើប មានប្រសិទ្ធភាពខ្ពស់ និងប្រកបដោយសុភបរមា ដែលអាចឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍ និងការវិវឌ្ឍ នៃរចនាសម្ព័ន្ធសង្គម-សេដ្ឋកិច្ចកម្ពុជា។ ក្នុងន័យនេះ យុទ្ធសាស្រ្តកៀរគរចំណូល នឹងក្លាយជាឧបករណ៍គោលនយោបាយមួយយ៉ាង សំខាន់ ក្នុងការកៀរគរចំណូលរដ្ឋប្រកបដោយប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាពខ្ពស់ តាមរយៈការដាក់ចេញនូវគោលបំណងនិងគោលដៅ ព្រមទាំងវិធានការមុតស្រួចនានា សម្រាប់អនុវត្តក្នុងរយៈពេល ៥ឆ្នាំ នៃអាណត្តិរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។
ចំណែកគោលបំណង និងគោលដៅ, យុទ្ធសាស្ត្រកៀរគរចំណូលនេះ មានគោលបំណង ពង្រឹងការប្រមូលចំណូលឱ្យកាន់តែ ប្រសើរ តាមរយៈការបន្តធ្វើទំនើបកម្មរដ្ឋបាល និងគោលនយោបាយសារពើពន្ធ និងមិនមែនសារពើពន្ធ ដោយថ្លឹងថ្លែង បន្តរក្សាឱ្យបាន នូវចលនការ និងសន្ទុះនៃសេដ្ឋកិច្ច ផ្ដល់នូវភាពត្រឹមត្រូវ តម្លាភាព និងភាពយុត្តិធម៌ដល់អ្នកជាប់ពន្ធ ដោយផ្តោតលើចំណូលដែលជា សក្តានុពល និងមិនបង្កឱ្យមានវិការភាពសេដ្ឋកិច្ច។ ស្របនឹងគោលបំណងខាងលើ យុទ្ធសាស្ត្រនេះមានគោលដៅចំនួន ៣ ដែលមាន ចរិតសុទិដ្ឋិនិយមប្រកបដោយភាពច្បាស់លាស់ និងការប្ដេជ្ញាខ្ពស់របស់រាជរដ្ឋាភិបាលរួមមាន៖ រក្សា និងជំរុញចំណូលចរន្តឱ្យបានក្នុង រង្វង់ ១៦% នៃ ផ.ស.ស នៅពេលកំណើនសេដ្ឋកិច្ចត្រឡប់មកកាន់គន្លងសក្តានុពលវិញ ពោលគឺ មានកំណើនពិន្ទុភាគរយជាមធ្យម ប្រចាំឆ្នាំប្រមាណ ០,៤៣ ឬ កំណើនមធ្យមប្រចាំឆ្នាំ ១២,៥% (២០២៥-២០២៨) ដែលក្នុងនោះចំណូលសារពើពន្ធ នឹងត្រូវកើន ឡើងដល់ក្នុងរង្វង់ ១៤% នៃ ផ.ស.ស., ធានាឱ្យបាននូវភាពច្បាស់លាស់ និងភាពត្រឹមត្រូវនៃប្រព័ន្ធពន្ធ និងភាពអាចព្យាករបាននៃការ ផ្លាស់ប្តូរ, និងបន្តពង្រីកវិសាលភាព និងពង្រឹងគុណភាពប្រព័ន្ធចំណូលមិនមែនសារពើពន្ធ៕ អត្ថបទ៖ សុន រ៉ាឌី
-
ព័ត៌មាន4 days ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី៖ បាឋកថាជាស៊េរី ជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ រវាងថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំជំនាន់ក្រោយ
-
ព័ត៌មាន3 days agoកម្ពុជាត្រូវការថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិកដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ
-
ព័ត៌មាន2 days agoកម្ពុជាបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់ពាក់ព័ន្ធទាហានថៃ ប្រើប្រាស់អាវុធគីមីលើគោលដៅជនស៊ីវិល
-
ព័ត៌មាន1 week agoឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តដឹកនាំកិច្ចប្រជុំរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
-
ព័ត៌មាន6 days agoសម្ដេចតេជោ សង្ឃឹមថា ឯកអគ្គរដ្ឋទូតថ្មីអ៊ីរ៉ង់នឹងញ៉ាំងទំនាក់ទំនងកម្ពុជា និងអ៊ីរ៉ង់ឱ្យកាន់តែរឹងមាំបន្ថែមទៀត
-
ព័ត៌មាន3 days ago«ខ្មែរជួយខ្មែរ»៖ ស្មារតីសាមគ្គីរវាងស្ថាប័នស៊ីវិល និងកងទ័ពជួរមុខ ក្នុងខឿនការពារជាតិនិងជីវភាពគ្រួសារកងទ័ព
-
ព័ត៌មាន6 days agoកម្ពុជាបញ្ជូន និងទទួលកងវិស្វកម្មមួកខៀវ ក្នុងបេសកកម្មអង្គការសហប្រជាជាតិនៅអាហ្វ្រិកកណ្តាល