ព័ត៌មាន
ប្រជានេសាទខេត្តកំពង់ឆ្នាំង បានស្ម័គចិត្តប្រគល់អាំងវែទ័រឆក់ត្រីជិត២០០គ្រឿងដល់សមត្ថកិច្ច
កំពង់ឆ្នាំង៖ ក្រោយពីមានការយកចិត្តទុកដាក់លើបទល្មើសឆក់ពីសំណាក់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងឯកឧត្តម ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង ក្នុងឆ្នាំ២០២៤កន្លងមកនេះ អាំងវែទ័រឆក់ត្រីចំនួន១៩៤គ្រឿង ត្រូវបានប្រជានេសាទនៅក្នុងខេត្តកំពង់ឆ្នាំង បានស្ម័គចិត្តប្រគល់ជូនសមត្ថកិច្ចនគរបាលប៉ុស្តិ៍មូលដ្ឋានវិញ ក្រោយពីពួកគាត់បានយល់ដឹងពីទោសទណ្ឌ និងផលប៉ះពាល់ធ្ងន់ធ្ងរដល់មច្ឆាជាតិទឹកសាប។ នេះបើយោងតាមការបញ្ជាក់អោយដឹងពីលោក លី ឡា នាយខ័ណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្ណាំ២០២៥នេះ។
លោក លី ឡា បានបន្តថា៖ ដោយមានការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និងឯកឧត្តម ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង ពាក់ព័ន្ធនឹងឧបករណ៍នេសាទល្មើសច្បាប់ គឺអាំងវែទ័រឆក់ត្រី ថ្មីៗនេះឯកឧត្តមអភិបាលខេត្តបានកោះប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំង ពិភាក្សាអំពីការហាមឃាត់ការប្រើឧបករណ៍ឆក់ដើម្បីនេសាទត្រី រួមនិងការផ្សព្វផ្សាយច្បាប់តាមមូលដ្ឋានពីសំណាក់ឯកឧត្តព្រះរាជអាជ្ញាអមសាលាដំបូងផងដែរ។ ក្រោយពីកិច្ចប្រជុំ អាជ្ញាធរមានសមត្ថកិច្ចតាមបណ្តាឃុំភូមិ និងសមត្ថកិច្ចរដ្ឋបាលជលផល បានជួយផ្សព្វផ្សាយបន្តអោយប្រជានេសាទដែលកំពុងប្រើប្រាស់ឧបករណ៍ល្មើសច្បាប់ ទាំងឆក់ក្តៅ និងឆក់ត្រជាក់ អោយយល់អំពីទោសទណ្ឌ និងការវិនាសហិនហោចពូជត្រីដោយសារប្រើឧបករណ៍ល្មើសប្រភេទនេះ។ ក្រោយពីមានការផ្សព្វផ្សាយជាបន្តបន្ទាប់ ប្រជានេសាទជាច្រើននាក់ បានស្ម័គចិត្តប្រគល់អាំងវែទ័រឆក់ត្រីបានចំនួន១៩៤គ្រឿង ក្នុងនោះមានអាំងវែទ័រឆក់ត្រជាក់ចំនួន២៤គ្រឿងផងដែរ។
លោកបានបន្តថា៖ បើទោះជាប្រជានេសាទមានការផុលផុសស្ម័គចិត្តប្រគល់ឧបករណ៍ឆក់ត្រីមកដល់សមត្ថកិច្ចវិញក៏ដោយ ក៏អាជ្ញាធរភូមិឃុំ សមត្ថកិច្ចនគរបាល និងជំនាញជលផល នៅតែបន្តការអំពាវនាវអោយពលរដ្ឋបន្តស្ម័គចិត្តប្រគល់ឧបករណ៍ទាំងនេះមកសមត្ថកិច្ចជាបន្តទៀត។ ក៏ប៉ុន្តែ បើមិនមានការសហការចូលរួម ក្នុងការលុបបំបាត់ឧបករណ៍ឆក់នេះទេ ហើយនៅតែបន្តធ្វើសកម្មភាពល្មើសច្បាប់នេសាទ ដោយប្រើឧបករណ៍បែបនេះ នោះកម្លាំងកងទ័ពដែលកំពុងចុះបង្ក្រាបបទល្មើសនេសាទនាពេលនេះ និងក្រុមការងារនឹងអនុវត្តតាមផ្លូវច្បាប់តែម្តង៕ កាំង ហុងវាស្នា





-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន